• 2044
    0

    (BC-99) កីឡាករ​បាល់​ទាត់​ដែល​មាន​តម្លៃ​ខ្លួន​ ៧០ លានផោនដែល​ Aston Villa បាន​កាត់​ថ្លៃ​អោយ​ទៅ​លោក Ole Gunnar Solskjaer ធ្វើ​ការ​ពិចារណា​ ត្រូវ​បាន​រៀម​ច្បង​របស់​ខ្លួន​គឺ Gabriel Agbonlahor ​ធ្វើ​ការ​ណែនាំ​អោយ​សម្លឹង​ពី​អនាគត​ដ៏​ធំ​របស់​ខ្លួនអោយ​​ហួស​ពី​​ក្រុម Manchester United ។ វិរបុរស​ Aston Villa ដែលមានអាយុ ៣៣ ឆ្នាំរូប​នេះ​បាននិយាយថា “ខ្ញុំធ្លាប់​បានលេងជាមួយ Grealish ...
  • 2724
    0

    បន្ទាប់ពីថ្ងៃម្សិលមិញកីឡាករ King Udoh ដែលកំពុងតែលេងនៅក្នុងក្លឹប Pianese ក្នុងក្របខណ្ឌ អ៊ីតាលី Serie C បានក្លាយជាកីឡាករអាជីពដំបូងគេដែលឆ្លងកូរ៉ូណាវីរុស ( COVID-19)។ ស្រាប់តែនៅថ្ងៃនេះ គ្រូពេទ្យនៅប្រទេសអ៊ីតាលីបានពិនិត្យឃើញវិជ្ជមានទៅលើកីឡាករ៣រូបផ្សេងទៀតដែលលេងនៅក្របខណ្ឌអ៊ីតាលី Serie C ដូចគ្នា គឺលេងនៅក្លឹប US Pianese ឃើញមានកូរ៉ូណាវីរុស (COVID-19)ផងដែរ។ បើយោងតាមសេចក្តីរាយការណ៍របស់ក្លឹបនៅក្នុងទីក្រុង Siena បានឲ្យដឹងថា ក្នុងចំណោមអ្នកដែលពិនិត្យឃើញវិជ្ជមានជំងឺកូរ៉ូណាវីរុស ...
  • 4769
    0

    កាលពីម្សិលមិញ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) និងគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) បានចេញសេចក្តីប្រកាសអំពីការតម្លើងប្រាក់រង្វាន់ នៅជ័យលាភីទាំង១០ នៃការប្រកួតពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ នារដូវកាល២០២០ នេះ។ អ្វីដែលគួរអោយកត់សម្គាល់នោះគឺ គ្រប់រយៈពេល ១ទសវត្សរ៍ល្មម ឫ ១០ឆ្នាំ ដែលក្រុមហ៊ុន Metfone បានឧបត្ថម្ភសម្រាប់លីគកំពូលកម្ពុជា ដោយគិតចាប់តាំងពីឆ្នាំ២០១០មក។ ដោយឆ្នាំដំបូងក្លិបភ្នំពេញក្រោន ជាជើងឯកនៃពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ ២០១០ តែម្តង ដោយទទួលបានទឹកប្រាក់សរុប ៦០លានរៀល។ ប្រាក់រង្វាន់សម្រាប់ក្រុមជើងឯកនេះបន្តរហូតមកដល់រដូវកាល២០១៩ ...
  • 4239
    0

    ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម ១៩ឆ្នាំ បានយកឈ្នះក្រុម ជម្រើសជាតិម៉ាឡេសុី អាយុក្រោម ១៩ឆ្នាំ ដោយលទ្ធផលកាត់សេចក្តី ១១មែត្រ ៥ទល់៣ ក្នុងព្រឹត្តិការណ៍ JENESYS 2019 Japan-ASEAN U-19 Men’s Football Tournament នៅមុននេះបន្តិច នាប្រទេសជប៉ុន ក្នុងជំនួបយកលេខ៣។ ព្រឹត្តិការណ៍ខាងលើនេះ មានប្រទេសចំនួន ៦ ចូលរួមប្រកួត រួមមានម្ចាស់ផ្ទះជប៉ុន ...
  • 3332
    0

    ការផ្គូរផ្គងក្រុមដែលត្រូវប៉ះគ្នានៅវគ្គ ១៦ក្រុមចុងក្រោយពានរង្វាន់ Europa League បានចេញលទ្ធផលមកហើយ។ បិសាចក្រហម Manchester United ត្រូវវិលមកប៉ះក្រុមបាល់ទាត់ LASK Link ដែលមានមូលដ្ខានក្នុងប្រទេសអូទ្រីស។ ចំណែកឯ Olympiacos ដែលបានទំលាក់ Arsenal ត្រូវបន្តជួបក្រុមនៅអង់គ្លេសមួយទៀតគឺ Wolves។ ខាងក្រោមនេះជាតារាងនៃការប៉ះគ្នានៅវគ្គ ១៦ក្រុមនៃពានរង្វាន់ Europa League៖ Istanbul Basaksehir v Copenhagen ...
  • 9265
    0

    យោងតាមការចុះផ្សាយរបស់កាសែតកីឡានៅអង់គ្លេសបានឱ្យដឹងថា ក្រុមហង្សក្រហម Liverpool អាចនឹងបាត់បងឱកាសក្នុងការឈ្នះពានរង្វាន់ Premier League ជាលើកដំបូងរបស់ខ្លួន ប្រសិនបើរាជរដ្ឋាភិបាលអង់គ្លេសចេញបញ្ជាឱ្យផ្អាករាល់សកម្មភាពកីឡាទាំងអស់ទូទាំងចក្រភពអង់គ្លេសដោយសារតែបញ្ហារាតត្បាតជំងឺកូរ៉ូណា (COVID 19)។ កាលដែលអង់គ្លេសមានគម្រោងដើម្បីបង្ការបែបនេះគឺដោយសារតែ ប្រទេសអ៊ីតាលី មាន​អ្នក​ឆ្លង​វីរុសដល់​៦៥៥​ករណី ដែល​ក្នុងនោះ​១៧​ករណី​បាន​ស្លាប់ ៤៥​ករណី​ជាសះស្បើយ និង​១៩​ករណីស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​ ហើយអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺមានកីឡាករបាល់ទាត់មួយរូបដែលកំពុងតែលេងនៅក្នុងក្របខណ្ឌ អ៊ីតាលី Serie C បានក្លាយជាកីឡាករអាជីពដំបូងគេដែលឆ្លងវីរុសខាងលើនេះ។ ក្រុមរហស្សនាមហង្សក្រហមឥឡូវនេះកំពុងឈរនៅកំពូលតារាងក្របខ័ណ្ឌបាល់ទាត់កំពូលរបស់អង់គ្លេសដោយមាន៧៩ពិន្ទុនៃការប្រកួតចំនួន២៧លើកដោយមិនទាន់ស្គាល់ពាក្យថាចាញ់ឡើយ ខណៈត្រូវការឈ្នះតែ៤ប្រកួតទៀតប៉ុណ្ណោះដើម្បីក្លាយជាជើងឯក PL ជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត។ គួរឱ្យដឹងថា ...
  • 4450
    0

    ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម ១៩ឆ្នាំ បានយកឈ្នះក្រុម ជម្រើសជាតិមីយ៉ាន់ម៉ា អាយុក្រោម ១៩ឆ្នាំ ដោយលទ្ធផល ៣ទល់០ ក្នុងព្រឹត្តិការណ៍ JENESYS 2019 Japan-ASEAN U-19 Men’s Football Tournament នៅមុននេះបន្តិច នាប្រទេសជប៉ុន ក្នុងជំនួបចុងក្រោយ។ ព្រឹត្តិការណ៍ខាងលើនេះ មានប្រទេសចំនួន ៦ ចូលរួមប្រកួត រួមមានម្ចាស់ផ្ទះជប៉ុន ៣ក្រុម ...
  • 1699
    0

    គ្រូបង្វឹក Borussia Dortmund លោក Lucien Favre ត្រូវបានគេរាយការណ៍មកថា យកយុវជន Youssoufa Moukoko មកចូលលេងនៅឈុតធំ ក្រោយពីខ្សែប្រយុទ្ធវ័យ១៥ឆ្នាំរូបនេះបានបង្ហាញទម្រង់លេងយ៉ាងល្អ។ កំលោះតែទើបឈានចូលវ័យ១៥ឆ្នាំកាលពីខែវិច្ឆិកាកន្លងទៅនេះបានស៊ុតបញ្ចូលទី៥០គ្រាប់ក្នុងការបង្ហាញខ្លួន២៨លើកឱ្យក្រុម Borussia Dortmund អាយុក្រោម១៧ឆ្នាំនៅក្របខ័ណ្ឌ Bundesliga ហើយក៏បានបង្ហាញខ្លួននៅក្រុមអាយុក្រោម១៩ឆ្នាំផងដែរ។ គួរឱ្យដឹងថា Dortmund ឥឡូវនេះកំពុងឈរនៅលេខ៣ក្នុងក្របខ័ណ្ឌកំពូល Bundesliga ដោយមាន៤ពិន្ទុតាមពីក្រោយក្រុមកំពូលតារាង Bayern Munich។
  • 3342
    0

    បើយោងតាមការប្រែសម្រួលចេញផ្សាយរបស់សារព័ត៍មាន La Gazzetta Dello Sport របស់អ៊ីតាលី ដោយសារព័ត៍មានថ្មីៗបានឲ្យដឹងថា កីឡាករ King Udoh ដែលកំពុងតែលេងនៅក្នុងក្លឹប Pianese ក្នុងក្របខណ្ឌ អ៊ីតាលី Serie បានក្លាយជាកីឡាករអាជីពដំបូងគេដែលឆ្លងកូរ៉ូណាវីរុស ( COVID-19)។ កីឡាករ Udoh ដែលមានអាយុ២២ឆ្នាំជនជាតិនីហ្សេរីយ៉ា-អ៊ីតាលី មានអាការមិនសូវស្រួលខ្លួន នាការប្រកួតចុងសប្តាហ៍កន្លងទៅជាមួយក្លឹប U23 របស់ Juventus។ ...
  • 1552
    0

    ការប្រកួតបាល់ទាត់នៃពានរង្វាន់ Europa League វគ្គ៣២ក្រុម បានបញ្ចប់ត្រឹមយប់មិញនេះហើយ ក្នុងនោះក្រុមខ្លាំងៗសឹងតែបានឡើងទៅកាន់វគ្គ១៦ក្រុមទាំងអស់ លើកលែងក្រុមកាំភ្លើងធំ Arsenal ដែលត្រូវបញ្ចប់យុទ្ធនាការត្រឹមវគ្គនេះ បន្ទាប់ពីប្រកួតចាញ់ក្រុម Olympicos ជើងទី២ក្នុងលទ្ធផល ២ទល់១ នាទឹកដីខ្លួនឯង ដោយសរុបទាំងទៅមក២ស្មើ តែចាញ់គ្រាប់បាល់ក្រៅទឹកដី។ គួរបញ្ជាក់ថា គ្រាប់បាល់ដំបូងរបស់ក្រុមភ្ញៀវ Olympicos ស៊ុតបញ្ជូលទីនៅនាទី៥៣ ដោយកីឡាករ Pape Abou Cisse ហើយ Arsenal ក៏បានវាយបក១ស្មើវិញនៅនាទី១១៣ក្នុងម៉ោងថែមដោយកីឡាករ ...