បាល់ទាត់
-
Premier League និង FA គ្រោងនឹងបញ្ចប់រដូវកាលភ្លាមៗប្រសិនបើមានការរាលដាលនៃមេរោគឆ្លង
(BC-99) ថ្នាក់ដឹកនាំរបស់ក្របខណ្ឌ Premier League និងសហព័ន្ធ FA កំពុងរៀបចំផែនការសម្រាប់បិទបញ្ចប់រាល់ការប្រកួតនៅរដូវកាលនេះប្រសិនបើមេរោគកូរ៉ូណាកាន់តែរីករាលដាលខ្លាំងជាងនេះ។ ខណៈពេលដែលប្រធាន UEFA បានចំណាយពេលត្រឹមតែ ២ នាទីដើម្បីពិភាក្សាអំពីផលប៉ះពាល់នៃវិបត្តិវីរុសផ្លូវដង្ហើមដែលកំពុងកើនឡើងនៅតាមបណ្តារប្រទេសនៅអឺរ៉ុបនោះ ក៏ប៉ុន្តែនៅអង់គ្លេសឯណេះវិញកំពុងតែយកចិត្តទុកដាក់ខ្លាំងជាងនេះទៅទៀត។ ជម្រើសមួយដែល Premier League និង FA កំពុងតែធ្វើការពិចារណាគឺបិទមិនអោយមានមនុស្សចូលទៅទស្សនាការប្រកួតដែលនៅសល់។ សម្រាប់អ្នកគាំទ្រក្រុមហង្សក្រហមវិញក៏បានបង្ហាញពីការព្រួយបារម្ភរបស់ខ្លួនខ្លាចក្រែង Liverpool នឹងមិនក្លាយជាម្ចាស់ជើងឯក Premier League ឡើយប្រសិនបើជំងឺរលាកស្រោមខួរត្រូវបានរាតត្បាតពេញទំហឹងដែលធ្វើអោយ Premier ... -
Daniel Sturridge ត្រូវពិន័យមិនឱ្យពាក់ព័ន្ធបាល់ទាត់ចំនួន៤ខែ ស្របពេល Trabzonspor ផ្តាច់កុងត្រា
ខ្សែប្រយុទ្ធអង់គ្លេស Daniel Sturridge ត្រូវបានសមាគមបាល់ទាត់ (FA) ពិន័យមិនឱ្យពាក់ព័ន្ធបាល់ទាត់ចំនួន៤ខែ ស្របពេល Trabzonspor ផ្តាច់កុងត្រារួមទាំងពិន័យជាទឹកប្រាក់បន្ថែមទៀត បន្ទាប់ពីបានលួចបង្ហើបប្រាប់ទៅកាន់បងប្រុសរបស់ខ្លួនអំពីលទ្ធភាពនៃការផ្ទេរទៅកាន់ Sevilla នៅរដូវក្តៅខាងមុខនេះ។ ក្រៅពីការពិន័យដល់ធ្ងន់ធ្ងរពីសំណាក់សមាគមបាល់ទាត់ (FA) រួចហើយ ឥឡូវនេះអតីតសមាជិក Manchester City, Chelsea និង Liverpool ត្រូវបានសហព័ន្ធបាល់ទាត់ទួរគីពិន័យមិនឱ្យផ្លាស់ទៅលេងនៅក្លឹបណាបន្តឡើយនៅក្របខ័ណ្ឌកំពូលទួរគីរួមជាមួយនឹងទឹកប្រាក់១សែន៥ម៉ឺនផោនថែមទៀតផងដែរ។ ការពិន័យបុរសវ័យ៣០ឆ្នាំខាងលើនេះគឺដោយសារតែខុសច្បាប់ហើយប្រាសចាកក្រមសីលធម៌ និងគោលការណ៍នៃកិច្ចសន្យារបស់ច្បាប់បាល់ទាត់។ គួររំលឹកថា Daniel Sturridege បានចុះកុងត្រាទៅលេងនៅក្លឹបលីគកំពូលរបស់ទួរគី ... -
ប្អូនៗដែលចង់ក្លាយជាកីឡាករអាជីពមានសង្ឃឹមហើយ!
ក្លិបបាល់ទាត់ដែលកំពុងប្រកបអាជីពនៅក្របខណ្ឌលីគកំពូលកម្ពុជា អង្គរថាយហ្គឺរ បានធ្វើការប្រកាសជ្រើសរើសយុវជនអាយុក្រោម ១៨ឆ្នាំ ដើម្បីមកធ្វើតេស្តសមត្ថភាពឲ្យក្លាយជាកីឡាករអាជីព។ យោងតាមសេក្តីប្រកាសថា៖ ប្រសិនបេីប្អូនៗមានសមត្ថភាពល្អខាងផ្នែកកីឡាបាល់ទាត់ និងចង់បង្ហាញសមត្ថភាពនិងទេព្យកោសល្យរបស់ខ្លួន នេះជាពេលវេលាដ៏ល្អដែលប្អូនៗអាចមកធ្វេីតេស្តសមត្ថភាពជាមួយក្រុមយុវជនឈុតអាយុក្រោម ១៨ឆ្នាំ របស់អង្គរថាយហ្គឺរបាន និងមានឱកាសអាចក្លាយជាសមាជិកក្រុមរបស់ពួកយេីង។ សូមបញ្ជាក់ថា ការធ្វេីតេស្ដជ្រេីសរេីសនេះនឹងធ្វេីឡេីងនៅក្នុងខែ មីនា នេះរៀងរាល់ថ្ងៃ អង្គារ និងថ្ងៃ ព្រហស្បត៍ វេលាម៉ោង ៦ ល្ងាច ដល់ម៉ោង ៨ យប់ ដែលទីតាំងគឺនៅតារាងបាល់ ... -
Philippe Coutniho កាន់កាប់កំណត់ត្រាកីឡាករលក់ចេញថ្លៃជាងគេនៅ Premier League
បច្ចុប្បន្នការទិញដូរកីឡាករក្នុងតំបន់អឺរ៉ុបមានតម្លៃកើនឡើងជារៀងរាល់ឆ្នាំរហូតដល់ទៅរាប់រយលានផោនឯណោះ។ ក្រោមការវិនិយោគពីបណ្តាពួកសេដ្ឋីជាច្រើនជុំវិញពិភពលោក បានធ្វើអោយសន្ទុះក្នុងការចាយលុយទៅលើហេដ្ឋារចនាសម្ព័ន្ធបាល់ទាត់ក្នុងក្រុមនីមួយៗមានការរីកចម្រើនខ្លាំង ដូចជាការកែលម្អកីឡដ្ឋាន ពង្រឹងស្ថានភាពហិរញ្ញវត្ថុក្នុងក្រុម ប្រព័ន្ធផ្សព្វផ្សាយ ជាពិសេសការទិញដូរកីឡាករតែម្តង។ គិតចាប់ពីឆ្នាំ ២០១៨ មកមិនទាន់មានកីឡាករណានៅក្នុងក្របខ័ណ្ឌ Premier League លក់ចេញទៅក្របខ័ណ្ឌផ្សេងមានតម្លៃថ្លៃជា Philippe Coutinho ដែល Liverpool លក់ទៅអោយ FC Barcelona នោះទេ។ ថ្ងៃនេះ MSRSPORT និងរាយនាមកីឡាករនៅ Premier ... -
Inter Miami របស់ Beckham ភ្លាត់ស្នៀតចាញ់ក្នុងថ្ងៃបើកឆាករដូវកាលថ្មី MLS 2020
(BC-99) ដោយបានអង្គុយនៅលើកៅអីជាមួយភរិយា Victoria និងកូនៗរបស់ខ្លួន អតីតកីឡាកររបស់បិសាចក្រហម David Beckham បានទស្សនាក្រុម Inter Miami ដែលជាក្រុមថ្មីដែលគេបានបង្កើតធ្វើការប្រកួតបជាលើកដំបូងជាមួយ LAFC ។ ក៏ប៉ុន្តែវាមិនមែនជាថ្ងៃល្អរបស់ម្ចាស់ក្លឹបរូបនេះក្នុងការចំណាយពេលមើលកូនក្រុមរបស់ខ្លួនធ្វើការប្រកួតជាលើកតំបូងក្នុងក្របខណ្ឌ MLS នោះឡើយក្នុងខណៈពេលដែលក្រុម Inter Miami បានចាញ់ក្នុងទឹកដីរបស់ក្លឹប Los Angeles FC ដោយលទ្ធផល ១-0។ វាជាស៊ុតបញ្ចូលទីដ៏អស្ចារ្យពីអតីតខ្សែប្រយុទ្ធក្រុមកាំភ្លើងធំ Arsenal ... -
Okereke Timothy បន្តឈរកំពូលតារាងអ្នកស៊ុតបញ្ចូលទី គិតត្រឹមសប្តាហ៍ទី៣
ខ្សែប្រយុទ្ធសញ្ជាតិនីហ្សេរីយ៉ា Okereke Timothy របស់ក្លិបបាល់ទាត់ ភ្នំពេញក្រោន នៅតែបន្តឈរកំពូលតារាងអ្នកទាត់បាល់បញ្ចូលទីច្រើនជាងគេ គិតត្រឹមសប្តាហ៍ទី៣ នៃពានរង្វាន់លីគកំពូលកម្ពុជា នារដូវកាល២០២០ នេះ ។ កីឡាករវ័យ ២៤ ឆ្នាំរូបនេះ ទើបតែផ្លាស់មកកាន់ដឹកដី Smart RSN នារដូវកាលថ្មីនេះទេ ខណៈកាលពីនៅជាមួយក្រុមចាស់ អង្គរថាយហ្គឺរ ក៏ជាតារាជើងស៊ុតប្រចាំក្លិបផងដែរ។ ចំណែកការបង្ហាញខ្លួនជាមួយក្រុមជើងឯក ៥ សម័យកាលនេះ ទើបតែ ៣លើក ... -
ខ្សែប្រយុទ្ធ Sergio Aguero របួសជង្គង់ក្រោយជួយឱ្យ Man City ឈ្នះពានរង្វាន់ EFL Cup
Manchester City បានបន្តឈ្នះពានរង្វាន់ EFL Cup (League Cup) ២០២០ ដែលជាការឈ្នះជើងឯក៣ឆ្នាំជាប់ៗគ្នា បន្ទាប់ពីបានផ្តួល Aston Villa ២ទល់នឹង១ កាលពីយប់មិញនៅកីឡដ្ឋាន Wembley។ ខ្សែប្រយុទ្ធ Sergio Aguero ជាអ្នករកគ្រាប់ទីមួយឱ្យក្រុមការពារជើងឯក មុនពេលខ្សែបម្រើ Rodri ជាអ្នកធ្វើបានគ្រាប់ទីពីរ ខណៈ Mbwana Samatta រកបានមួយគ្រាប់សងវិញឱ្យ ... -
តាំង សុភ័ក្រ្ត ប្រើពេល ២០ នាទីជួយក្រុមបន្តកំណត់ត្រាឈ្នះ គិរីវង់សុខសែនជ័យ
ក្រុមបាល់ទាត់ អង្គរថាយហ្គឺរ បានយកឈ្នះ គិរីវង់សុខសែនជ័យ ដោយលទ្ធផល ២ទល់០ ក្នុងពានរង្វាន់លីគកំពូលកម្ពុជា សប្តាហ៍ទី៣ ខណៈដែលខ្សែប្រយុទ្ធ តាំង សុភ័ក្រ្ត រកបាន ២គ្រាប់ម្នាក់ឯងបន្ទាប់ពីប្តូចូលនៅនាទីទី ៧១’ ។ នៅក្នុងការប្រកួតដ៏តានតឹងនាកីឡដ្ឋាន SRU នេះ នាវគ្គទី១ មិនមានក្រុមណាអាចរកបានគ្រាប់បាល់ឡើយ ស្រាប់តែដល់វគ្គទី២ គ្រូបង្វឹកក្រុមម្ចាស់ផ្ទះលោក Oriol Segura បានផ្លាស់ដូរយុទ្ធសាស្ត្រផ្លាស់ប្តូកីឡាករ តាំង ... -
Vinicius Junior បង្ហើបពីមូលហេតុដែលស៊ុតបញ្ចូលទីហើយអបអរដូច Cristiano Ronaldo
ក្រុមអធិរាជស Real Madrid បានយកឈ្នះក្រុមភ្ញៀវ FC Barcelona ដោយលទ្ធផល២ទល់នឹង០ ក្នុងជំនួប El Clasico កាលពីយប់មិញ។ សម្រាប់២គ្រាប់របស់ក្រុមម្ចាស់ផ្ទះរកបានដោយខ្សែប្រយុទ្ធវ័យក្មេងទាំង២រូបគឺ Vinicius Junior និង Mariano Diaz នៅក្នុងវគ្គទី២ជួយឱ្យក្រុមជើងឯក៣៣សម័យឡើងមកឈរនៅកំពូលតារាងវិញ។ ឆ្លើយតបទៅនឹងការអបអរសាទរការស៊ុតបញ្ចូលទីដូចសិស្សច្បង Cristiano Ronaldo ខ្សែប្រយុទ្ធប្រេស៊ីល Vinicius Junior បានបង្ហើបឱ្យដឹងថា៖ “Cristiano បានមកលើកទឹកនិងផ្តល់កំលាំងចិត្តដល់ពួកយើងពេលបញ្ចប់វគ្គទី១ ដែលជាហេតុធ្វើឱ្យខ្ញុំអបអរដូចគេពេលខ្ញុំស៊ុតបញ្ចូលទី”។ ... -
ជំនួប ៤ លើកចុងក្រោយ អង្គរថាយហ្គឺរ មិនដែលចាញ់ គិរីវង់សុខសែនជ័យ ឡើយចុះរសៀលនេះ?
ក្រុមបាល់ទាត់ អង្គរថាយហ្គឺរ នឹងត្រូវទទួលស្វាគមន៍ គិរីវង់សុខសែនជ័យ ក្នុងការប្រកួតសប្តាហ៍ទី៣ នៃពានរង្វាន់លីគកំពូលកម្ពុជារដូវកាល២០២០ នាថ្ងៃទី០១ ខែមិនានេះ លើវាលស្មៅកីឡដ្ឋាន SRU នៅវេលាម៉ោង ៣:៣០ នាទីរសៀល។ កីឡាករដែលគិតថាគ្រោះថ្នាក់ នឹងគួរឲ្យចាប់អារម្មណ៍របស់ អង្គរថាយហ្គឺរ គឺខ្សែប្រយុទ្ធ DEBIRO DZARMA BATA ដែលរកបាន ៣គ្រាប់ (HAT-TRICK) ជាមួយក្រុមសូលទីឡូអង្គរ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ ...