• 2340
    0

    គម្រោងសាងសង់ពហុកីឡដ្ឋានសម្តេចតេជោ ហ៊ុន សែន «SAMDACH HUN SEN SPORT CENTER» ដែលមានតម្លៃខ្ទង់លានដុល្លារ ត្រូវបានឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានស្រុកក្រគរ និងស្រុកកណ្តៀង និងឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ពិភាក្សាអនុម័តលើគម្រោងសាងសង់ ដើម្បីជាការឆ្លើយតបទៅនឹងភាពរីកចម្រើន នៃវិស័យកីឡា និងដើម្បីជំរុញវិស័យកីឡាបាល់ទាត់កម្ពុជា ឱ្យកាន់តែរីកចម្រើន។ ...
  • 1751
    0

    ខ្សែ​បម្រើ Hamza Choudhury​ របស់ Leicester City បានចំណាយ​លុយ​ក្នុង​ទិញ​សត្វ​សុនខ​ពីរ​ក្បាល​ដែលមានតម្លៃរហូត​ទៅ​ដល់​ជាង​៦ម៉ឺន​ដុល្លារ​។ សត្វ​សុនខ​ទាំង​ពីរ​ក្បាល​ខាង​លើ​នេះ​ ជា​ប្រភេទ​សត្វ​សុនខ​ប្រយុទ្ធ​ដែល​​យក​មក​សម្រាប់​តែ​ការពារ​ម្ចាស់​ ដោយ​សត្វ​សុនខ​ទាំង​នេះ​ត្រូវ​បាន​គេ​ស្គាល់​ថា​ ប្រភេទ​សត្វ​សុនខ​ដែល​ទទួល​បាន​ការ​ហ្វឹកហាត់​ខ្ពស់​ពី​ប៉ូលីស​ឬ​ក៏​ទាហាន​។ មូលដហេតុដែលធ្វើឱ្យសមាជិកក្រុមកញ្រ្ជោងខៀវខាងលើនេះធ្វើ​ការ​ចំណាយ​លុយ​ក្នុង​ការ​ទិញ​សត្វ​សុនខ​ប្រយុទ្ធ​ទាំង​អស់​នេះ​ គឺក្រោយពេលដែល​ខ្សែ​បម្រើ​ Dele Alli ត្រូវ​បាន​ចោរ​ប្លន់​ក្នុង​ពេល​ថ្មីៗ​នេះផងដែរ​៕
  • 1822
    0

    យោងតាមសេចក្តីប្រកាសនាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ ក្រសួងអប់រំ យុវជននិងកីឡា បានចេញសេចក្តីជូនដំណឹងដល់ប្រធានសហព័ន្ធកីឡាជាតិទាំងអស់ ដោយអនុញ្ញាតអោយមានការរៀបចំធ្វើដំណើរសកម្មភាពប្រមូលផ្តុំហ្វឹកហាត់និងធ្វើការប្រកួតលីកឡើងវិញ ជាជំហានៗ។ ប៉ុន្តែការអនុញ្ញាតនេះ  ក្រសួងក៏បានកំណត់លក្ខខណ្ឌវិធានការតម្រូវអោយមានផែនការច្បាស់លាស់ ដើម្បីធានាសុវត្ថិភាព និងទប់ស្កាត់នៃការឆ្លងរលកទីពីរជំងឺកូវីដ១៩ តាមគោលការណ៍លក្ខខណ្ឌសុវត្ថិភាពចំនួន ៩ ដូចកាលពីលើកមុនដែរ រួមមាន៖ ១,រាល់ការហាត់ហ្វឹកហ្វឺន និងប្រកួត ត្រូវគោរពតាមនិយាមបច្ចេកទេស ដើម្បីធានាសុវត្ថិភាព ២,ទីកន្លែង និងឧបករណ៍សម្ភាសន៍ ត្រូវបានបាញ់ថ្នាំសម្លាប់មេរោគ និងអនាម័យជាប្រចាំ ៣,កីឡាករ កីឡាការិនី ...
  • 1723
    0

    តាំងពីចាប់អាជីពបាល់ទាត់មក Ryan Giggs លេងអោយតែ Manchester United មួយប៉ុណ្ណោះ​តាំងពីឆ្នាំ ១៩៩០ ដល់ឆ្នាំ ២០១៣ ពោលគឺស្ថិតក្រោមការដឹងនាំរបស់ Sir Alex Ferguson មួយគត់។ សមទ្ធិផលដែលចង់ផ្តោតនៅពេលនេះគឺបុរសវ័យ ៤៦ឆ្នាំឈ្នះពានលីកកំពូលច្រើនជាងគេងបង្អស់ចំនួន ១៣លើក រាប់ចាប់ពីឆ្នាំ ១៩៩២ ដល់ ២០១៣។ ពេលនេះរកបានអ្នកតាមស្មើរកំណត់ត្រានេះហើយគឺ Zlatan Ibrahimovic ។ ...
  • 3062
    0

    អាជីពរបស់ខ្សែប្រយុទ្ធវ័យ ៣៨ឆ្នាំអាចនិងត្រូវបញ្ចប់នៅទឹកដីអ៊ីតាលី ក្រោយពីរូបគេរងរបស់ធ្ងន់ធ្ងរអំឡុងពេលធ្វើការហ្វឹកហ្វាត់កាលពីថ្ងៃច័ន្ទកន្លងទៅ។ របួសលើកនេះអាចនិងធ្វើអោយ Zlatan Ibrahimovic ត្រូវការសម្រាករយៈពេលយូរដើម្បីព្យាបាលរបួសនេះ ខណៈដែលកួបផ្សំនិងវ័យកាន់តែច្រើនអាចនិងធ្វើអោយខ្សែប្រយុទ្ធជនជាតិស៊ុយអ៊ែតពិចារណាក្នុងការចូលនិវត្តន៏។ តាមរបាយការណ៏សារព័តមានខ្សែប្រយុទ្ធរបស់ AC Milan បានរងរបួសកំភួនជើងនៅផ្នែកខាងក្រោមអំឡុងពេលហ្វឹកហាត់ ហើយតាមការស្កានក្នុងមន្ទីរពិសោធន៏េវាអាចនិងប៉ះពាល់ដល់សសៃពួរ Achilles។ ការផ្លាស់មកលេងអោយ AC Milan ក្នុងក្របខ័ណ្ឌ Serie A លើកនេះគឺជាការផ្លាស់ប្តូរដោយគ្មានតំលៃខ្លួនក្រោមកុងត្រារហូតដល់ចប់រដូវកាល ហើយកាលពីប៉ុន្មានសប្តាហ៏មុនក្រុម Bologna តាមរយៈប្រធានក្លឹបលោក Sinisa Mihajlovic ក៏បានទាក់ទងទៅ ...
  • 1673
    0

    ក្លឹបបាល់ទាត់ Shangahi Shenhua ត្រូវបានគេរាយការណ៍មកថានឹងយកខ្សែប្រយុទ្ធ Odion Ighalo ត្រឡប់មកប្រទេសចិនវិញ ក្រោយផុតកុងត្រាខ្ចីជាមួយ Manchester United នៅថ្ងៃទី៣១​ ខែឧសភា ខាងមុខនេះ។ កីឡាករវ័យ៣០ឆ្នាំខាងលើបានផ្លាស់មកកាន់ទឹកដី Old Trafford ក្នុងលក្ខខ័ណ្ឌខ្ចីជើងកាលពីខែមករា ដោយរូបគេបង្ហាញខ្លួនបាន៨លើក ហើយស៊ុតបញ្ចូលទីបាន៤គ្រាប់ផងដែរ មុនពេលដែលបាល់ទាត់អឺរ៉ុបផ្អាកសកម្មភាពដោយសារតែវីរុសកូវីដ១៩។ យោងតាមកិច្ចសន្យា អតីតសមាជិក Watford រូបនេះនឹងត្រូវត្រឡប់ទៅកាន់ប្រទេសបងធំអាស៊ីវិញ ដើម្បីត្រៀមប្រកួតនៅក្នុងក្របខ័ណ្ឌ Chinese Super ...
  • 1136
    0

    តំណាងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និង គណៈ កម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា បានបើកកិច្ចប្រជុំជាមួយក្លិបបាល់ទាត់ទាំង១៣  ស្តីអំពីការរៀបចំពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងពានរង្វាន់មិត្តហ្វូនខេមបូឌានលីគឆ្នាំ២០២០ ក្រោយពីសម្រាកអស់រយៈពេលជាច្រើនខែដោយសារបញ្ហាជំងឺកូវីដ១៩ ។ ក្រោយកិច្ចប្រជុំបានបញ្ចប់សហព័ន្ធបាល់ទាត់កម្ពុជាមិនទាន់ប្រកាសអំពីការកំណត់ថ្ងៃប្រកួតវិញនៅឡើយនោះទេ ដោយសារតែមានករណីឆ្លងថ្មីបន្ថែមទៀត ប៉ុន្តែ គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ ជម្រាបជូន ក្រសួងអបរំ យុវជន និង កីឡា គណៈកម្មាធីការជាតិអូឡាំពិក និងសហព័ន្ធកីឡាជាតិ  ដោយយោងតាមចំណារឯកភាពរបស់ សម្តេចអគ្គមហាសេនាបតិតេជោ ហ៊ុន សែន ...
  • 2166
    0

    (BC-99) ខ្សែការពារ​កូន​កាត់​ កុងហ្គោ-បែលហ្ស៊ិក​ Christian Kabasele បាន​និយាយកំប្លែងលេងថា Watford កំពុងចាក់បញ្ចូល​មេរោគ​ Covid -19 ចូលទៅក្នុងកីឡាករនិងបុគ្គលិកដើម្បី​ចៀសវាងពី​ការកាត់ចោលទៅ​កាន់​ក្របខ័ណ្ឌ​ទី​២​។ ក្រុម​បាល់ទាត់ Watford បានចំណាយពេល៣​រដូវ​កាល​ហើយនៅ Premier League ក៏​ប៉ុន្តែ​ស្ថិត​ក្នុង​ស្ថាន​ភាព​កំពុង​លិច​អណ្តែត​​នេះ​ពួក​គេ​កំពុង​តែ​ឈរ​នៅ​បាតតារាងលេខ ១៧ ដែល​ជា​កន្លែង​ត្រដរ​ខ្យល់​អាច​នឹង​ធ្លាក់​ទៅ​កាន់​ក្រប​ខ័ណ្ឌ​ខាង​ក្រោម។​ ក្រុម​មួយ​នេះ​ក៏​មាន​កិឡា​ករ​ដែល​កើត​ជំងឺ​កូរ៉ូណា​នេះ​ដែរ​ដោយ​កីឡាករ​​ Adrian Mariappa បានចេញ​មក​បញ្ជាក់ថារូប​គេ​គឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្សទាំង​ ៣ នាក់របស់ Watford និងឋិត​ក្នុង​ចំណោម​មនុស្ស​ទាំង​ ...
  • 1421
    0

    ខ្សែប្រយុទ្ធរបស់ក្លិបបឹកកេត កីឡាករ ម៉ាត់ នូរុណ អាចហ្វឹកហាត់បានខ្លះៗជាមួយក្រុមគ្រូពេទ្យរបស់ក្លិប ក្រោយពីបានទទួលការវះកាត់កាលពីពាក់កណ្តាលខែ មេសា ឆ្នាំ២០២០ កន្លងមក ក្រោយទទួលរងរបួសជាថ្មីអំឡុងពេលប៉ះទង្គិចក្នុងការប្រកួត ទល់នឹងណាហ្គាវើលដ៍ កាលពីថ្ងៃទី ២៩ ខែកុម្ភៈ ។ ការហ្វឹកហាត់របស់អតីតកីឡាករ អគ្គិសនី រូបនេះត្រឹមតែជំហ៊ានដំបូងតែប៉ុណ្ណោះដោយមិនទាន់អាចហ្វឹកហាត់ដូចកីឡាករក្នុងក្រុមនោះទេ ដោយរបួសមិនទាន់ជា១០០ភាគរយ ប៉ុន្តែក្រុមគ្រូពេទ្យធ្លាប់បញ្ជាក់ថា របួសរបស់គេមិនមានបញ្ហាដាច់សសៃជង្គង់ (ACL) ដូចពេលមុនឡើយ ពោលគឺគ្រាន់តែ បែកទ្រនាប់ឆ្អឹង ដែលបណ្ដាលមកពីការប៉ះទង្គិចខ្លាំងក្នុងការប្រកួត ...
  • 1151
    0

    នៅថ្ងៃសៅរ៍សប្តាហ៍នេះនាវេលាម៉ោង៩យប់ដល់ម៉ោង១០យប់ កម្មវិធី ឆ្ងាញ់ក្នុងសំណាញ់បាល់ទាត់ ឬក៏ Fun Fact Football នឹងធ្វើការផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN និង Facebook ផេក CTN TV ផងដែរ។ មិនខុសពីសព្វដងសម្រាប់សប្តាហ៍នេះវិញ កម្មវិធី ឆ្ងាញ់ក្នុងសំណាញ់បាល់ទាត់ ឬក៏ Fact Fun Football បានអញ្ជើញភ្ញៀវកិត្តិយសចំនួន២រូបជាកីឡាករដែលកីឡាករវ័យក្មេងដែលកំពុងបង្ហាញទម្រង់លេងបានយ៉ាងល្អនៅលើទីលាន។ ជាពិសេសក្មុងកម្មវិធីក៏មានការលេងល្បែងបាល់ទាត់លើតុកម្សាន្តជាពិធីករចាស់វស្សាទាំង២រូបគឺលោក នី ឫទ្ធី ...