• 2577
    0

    Bernado Silva រកបានគ្រាប់បាល់បញ្ចូលទី២គ្រាប់ម្នាក់ឯង ខណៈ Manchester City យកឈ្នះ Watford ១ទល់នឹង៣ ឡើងទៅកាន់កំពូលតារាង Premier League ជំនួស Chelsea។ ១៥ប្រកួតកន្លងមក ក្រុមមេឃខៀវមាន៣៥ពិន្ទុ ច្រើនជាងក្រុមលេខ២ Liverpool ១ពិន្ទុ ខណៈ Chelsea បានរអិលទៅកាន់លេខ៣ មាន៣៣ពិន្ទុដដែល ក្រោយចាញ់ West Ham ...
  • 1781
    0

    មួយគ្រាប់ពី Callum Wilson ក្នុងនាទី៤០បានផ្ដល់ជ័យជម្នះលើកដំបូងដល់ Newcastle United ក្នុងការប្រកួត Premier League រដូវកាល២០២១/២០២២ នេះ។ ក្រុមរហស្សនាមសារិកាព្រៃបានយកឈ្នះ Burnley ដោយលទ្ធផល ១ទល់នឹង០។ ដូច្នេះពួកគេមាន១០ពិន្ទុពីការប្រកួត១៥ដង ស្ថិតនៅលេខ១៩។ លោក Eddie Howe អ្នកចាត់ការ Newcastle ជឿជាក់ថា ក្រុមរបស់លោកនឹងមានលទ្ធភាពគេចផុតពីតំបន់កាត់ចោល។ ផ្ទុយពីភាពរីករាយរបស់ Newcastle ...
  • 6029
    0

    លោក Tan Cheng Hoe គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិម៉ាឡេស៊ី ទទូចថា ការប្រកួតតទល់កម្ពុជា នៅថ្ងៃចន្ទ ទី០៦ ខែធ្នូ ខាងមុខដែលជាថ្ងៃបើកឆាក​ AFF Cup 2020 ប្រចាំពូល B នឹងជួបភាពតានតឹង។ “ជាទូទៅ ការប្រកួតដំបូងពិតជាតានតឹង ព្រោះវាត្រូវការពេលសម្រាប់កីឡាករសម្របខ្លួន នេះមិនទាន់គិតពីកង្វះខាតនៃការប្រកួតកម្ដៅសាច់ដុំ មុនចាប់ផ្ដើមការប្រកួតផ្លូវការផង។” នេះបើតាមការលើកឡើងពីគ្រូបង្វឹកវ័យ៥៣ឆ្នាំ។ លោក Tan Cheng ...
  • 2993
    0

    ដោយសារតែខកចិត្តចំពោះថ្នាក់ដឹកនាំក្លិប អ្នកគាំទ្រ Everton ជាច្រើនគំរាមថា ពួកគេនឹងនាំគ្នាដើរចេញពីកីឡដ្ឋានពេលប៉ះ Arsenal នៅ Goodison Park ថ្ងៃចន្ទ ទី០៦ ខែធ្នូ ខាងមុខ។ កំហឹង និងភាពខកចិត្តបានកើតឡើងជាបន្តបន្ទាប់ ជាពិសេសក្រោយលេងមិនឈ្នះគេសោះប៉ុន្មានប្រកួតចុងក្រោយនេះ ធ្វើឲ្យក្រុមរហស្សនាមស្ករគ្រាប់រអិលផុតចេញពីទីតាំងមានកៅអីទៅប្រកួតពានអឺរ៉ុប និងនៅលើតំបន់កាត់ចោលតែ៥ពិន្ទុ។ ប្រកួតចុងក្រោយបង្អស់ ពួកគេបានចាញ់ក្រុមចាស់របស់អ្នកចាត់ការ Rafael Benitez គឺ Liverpool ដោយលទ្ធផល ១ទល់នឹង៤ ...
  • 1404
    0

    បន្ទាប់ពីយកឈ្នះ Arsenal ៣ទល់នឹង២កាលពីយប់មិញ Michael Carrick បាន​សម្រេចចិត្តចាកចេញពី Manchester United ហើយក្រោយបញ្ចប់តំណែងក្នុងនាមជាគ្រូបង្វឹកស្ដីទី ដែលដឹកនាំ៣ប្រកួតដោយមិនស្គាល់ពាក្យថាចាញ់។ ដោយឡែក គ្រូបង្វឹកថ្មី Ralf Rangnick នឹងចូលមកកាន់តំណែងនៅទឹកដី Old Trafford ជំនួសវិញជាមួយនឹងក្រុមការងាររបស់ខ្លួនរហូតដល់ចប់រដូវកាលនេះ។ ថ្លែងក្រោយបញ្ចប់ការប្រកួត បុរសវ័យ៤០ឆ្នាំបាននិយាយថា៖ “បន្ទាប់ពីបានគិត និងពិចារណាយ៉ាងល្អិតល្អន់បំផុត ខ្ញុំបានសម្រេចចិត្តចាកចេញពីនេះ។ ខ្ញុំសូមអរគុណដល់ក្រុមការងារទាំងអស់ ក៏ដូចជាអ្នកគាំទ្រដែលបានផ្តល់ក្តីស្រលាញ់និងការទុកចិត្តមកលើខ្ញុំ។ ចាប់ពីពេលនេះតទៅខ្ញុំនឹងក្លាយជាអ្នកគាំទ្រ Manchester ...
  • 2641
    0

    លោក Michael Carrick បាន​សម្រេចចិត្តចាកចេញពី Manchester United ហើយក្រោយចប់ការងារជាអ្នកចាត់ការស្ដីទី ដែលលោកបានដឹកនាំ៣ប្រកួត និងបន្ទាប់ពីយកឈ្នះ Arsenal ៣ទល់នឹង២។ “ក្រោយពិចារណាល្អិតល្អន់ ខ្ញុំសម្រេចចិត្តថា វាជាពេលសមស្របដែលត្រូវចាកចេញ។” នេះជាការបញ្ជាក់របស់លោក Carrick។ លោក Ralf Rangnick ត្រូវបានតែងតាំងជាអ្នកចាត់ការស្ដីទីរបស់បិសាចក្រហមរហូតដល់ដាច់រដូវកាល។ Carrick ដែលរួមចំណែកឈ្នះ Premier League បាន៥ដងនៅបិសាចក្រហមក្នុងរយៈពេល១២ឆ្នាំ ត្រូវបានដាក់ឲ្យមើលការខុសត្រូវក្នុងក្រុមក្នុងនាមអ្នកចាត់ការស្ដីទី ...
  • 1219
    0

    Cristiano Ronaldo រកបាន២គ្រាប់ក្នុងជ័យជម្នះ៣ទល់នឹង២របស់ Manchester United លើ Arsenal នៃការប្រកួត Premier League នៅថ្ងៃព្រហស្បតិ៍ ទី០២ ខែធ្នូ។ Emile Smith Rowe បានទាត់បញ្ចូលទីឲ្យក្រុមកាំភ្លើងធំនាំមុខមួយគ្រាប់មុនក្នុងនាទី១៣ ដែលពេលនោះ David de Gea បានរងរបួសដួលទៅហើយ។ ប៉ុន្តែបន្ទាប់ពីពិនិត្យ V.A.R លោកអាជ្ញាកណ្ដាលបានអនុញ្ញាតឲ្យបាល់នោះចូលធម្មតា។ ដល់នាទី៤៤ ...
  • 1575
    0

    អ្នកចាំទី អ៊ុំ វិចិត្រ បានប្រកាសគណនី Facebook របស់ខ្លួនថា នឹងវិលទៅចូលរួមជាមួយសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទសាជាថ្មី ក្រោយចាកចេញពីភ្នំពេញក្រោន។ កីឡាករធ្លាប់ជម្រើសជាតិកម្ពុជាត្រូវបានក្រុមជើងឯក​ Cambodian League 2021 ប្រកាសចែកផ្លូវនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០២ ខែធ្នូ នេះក្រោយចំណាយពេលបាន២រដូវកាល។ វិចិត្រ រៀបរាប់ “៖ ជាដំបូងខ្ញុំបាទសូមអរគុណទៅ ដល់លោកប្រធានក្លិបលោក ឧកញ៉ា  ឬទ្ធី សំណាង ថ្នាក់ដឹកនាំ គ្រូបង្វឹក កីឡាករ រួមទាំងអ្នកគាំទ្រក្លិបបាល់ទាត់ភ្នំពេញក្រោនទាំងអស់ ...
  • 2026
    0

    វាជារឿងដ៏សំណាងល្អមួយដែលអាចរក្សាតំណែងកំពូលតារាង Premier League ក្រោយទទួល​បានជ័យជម្នះយ៉ាងព្រឺព្រួចលើ Watford។ នេះជាការលើកឡើងរបស់លោក Thomas Tuchel អ្នកចាត់ការ Chelsea។ ក្នុងជ័យជម្នះ១ទល់នឹង២លើ Watford ក្រុមភ្ញៀវតោខៀវបានទាត់បញ្ចូលទីនាំមុខក្នុងនាទី២៩ ដោយ Mason Mount មុន Emmanuel Dennis ប្រើបច្ចេកទេសស៊ុតស្មើយ៉ាងស្អាតក្នុងនាទី៤៣។ Hakim Ziyech បានទាត់បញ្ចូលទីគ្រាប់ជ័យជម្នះនាទី៧២។ ដោយឡែក ប្រសិនបើ Chelsea ...
  • 15232
    0

    សារព័ត៌មានវៀតណាម Zing រាយការណ៍ថា ​​​Lionel Messi មានរឿងមិនសប្បាយចិត្តមួយចំពោះក្រុមការងាររៀបចំកម្មវិធី Ballon d’Or។ មុនកម្មវិធីចាប់ផ្ដើមជាផ្លូវការ ក្រុមគ្រួសារ Messi បានជួបជុំគ្នាថតរូប។ ស្រាប់តែពេលនោះ សមាជិករៀបចំម្នាក់ក៏បានចូលមកដល់ ហើយឲ្យនាង Antonella Roccuzzo ដែលជាភរិយា Messi ដើរចេញមួយភ្លែតពីកម្រាលព្រំក្រហម ដើម្បីឲ្យអ្នកសារព័ត៌មានផ្ដិតយករូបភាព Messi និងកូនៗទាំង៣នាក់។ ដោយឃើញទង្វើមិនសមរម្យបែបនេះ Messi ក៏បានឲ្យអ្នករៀបចំកម្មវិធីរូបនោះដើរចេញ ...