• 3548
    0

    កាលពីម្សិលមិញ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានបរាជ័យក្រោមថ្វីជើងក្រុមជម្រើសជាតិម៉ាឡេស៊ីដោយលទ្ធផល៣ទល់នឹង១នៅក្នុងការប្រកួតបើកឆាកពានរង្វាន់ AFF Suzuki Cup 2020 នៅថ្ងៃបើកឆាកពូល B។ ក្នុងជំនួបនាកីឡដ្ឋាន Bishan ៣គ្រាប់របស់ក្រុមរហស្សនាមខ្លាលឿងរកបានដោយកីឡាករ Safawi Rasid, Akhyar Rashid និង Kogileswaran Raj ខណៈ១គ្រាប់របស់ក្រុមគោព្រៃរកបានដោយខ្សែការពារ សេត រ៉ូស៊ីប។ ថ្លែងក្រោយបញ្ចប់ការប្រកួត អ្នកចាត់ការក្រុម Keisuke Honda បាននិយាយថា៖ ...
  • 4849
    0

    ការប្រកួតបាល់ទាត់ពានរង្វាន់ AFF Cup 2020 បានបញ្ចប់មួយប្រកួតហើយក្នុងពូលទាំង២គិតត្រឹមថ្ងៃចន្ទ ទី០៦ ខែធ្នូ។ លទ្ធផលពីការប្រកួតក្នុងពូល A នៅថ្ងៃអាទិត្យ ទី០៥ ខែធ្នូ ទីម័រខាងកើតចាញ់ថៃ ០ទល់នឹង២ និងសិង្ហបុរី បានផ្ដួលមីយ៉ាន់ម៉ា ៣ទល់នឹង០។ គិតពិន្ទុត្រឹមមួយប្រកួត សិង្ហបុរី ឈរកំពូលតារាងពូល A បណ្ដោះអាសន្ន និងថៃឈរលេខ២។ ក្នុងពូល B វិញ ...
  • 3234
    0

    ខ្សែការពារ Takehiro Tomiyasu របស់ Arsenal ត្រូវបានខ្សែការពារ Ben Godfrey របស់ Everton ជាន់មុខក្នុងនាទី២៩ពេលក្រុមទាំង២ប៉ះគ្នាក្នុងការប្រកួត Premier League នៅថ្ងៃចន្ទ ទី០៦ ខែធ្នូ។ ពេលនោះ Takehiro បានព្យាយាមជែងយកបាល់ជាមួយ Allan របស់ Everton ហើយក៏ដួល។ ស្រាប់តែពេលនោះ Ben Godfrey ...
  • 1038
    0

    ក្រុមបាល់ទាត់នារី Chelsea បានយកឈ្នះក្រុមនារី Arsenal ដោយលទ្ធផល ០ទល់នឹង៣ ក្នុងវគ្គផ្ដាច់ព្រ័ត្រ ពានរង្វាន់ Women’s FA Cup នៅថ្ងៃអាទិត្យ ទី០៥ ខែធ្នូ។ នេះជាពានរង្វាន់ទី៣ហើយសម្រាប់ក្រុមតោញីខៀវ ក្នុងរដូវកាល ២០២០/២០២១។ ពួកគេបានឈ្នះតំណែងជើងឯក​ Women’s League កាលខែមីនា និងអបអរជើងឯក  FA Women’s Super League ក្នុងខែឧសភា។ ...
  • 1759
    0

    ក្លិបបាល់ទាត់វិសាខា បានតែងតាំងលោក មាស ចាន់ណា ជាអ្នកចាត់ការថ្មីរបស់ក្លិបបាល់ទាត់វិសាខា។ នេះបើតាមការប្រកាសលើទំព័រ Facebook របស់ក្រុមជើងឯកពានសម្ដេចតេជោ ហ៊ុន សែន ២០២១។ គួរដឹងដែរថា លោក មាស ចាន់ណា បានចាកចេញពីតួនាទីជាគ្រូបង្គោលណាហ្គាវើលដ៍នាខែតុលា ២០២១ កន្លងទៅ។ អតីតខ្សែបម្រើជម្រើសជាតិកម្ពុជាចូលកាន់ការងារជាគ្រូបង្គោលណាហ្គាវើលដ៍ ក្នុងរដូវកាល២០១៥ និងនាំក្រុមឈ្នះជើងឯកលីគកំពូល ២០១៨។ លោកក៏ជាអតីតកីឡាករណាហ្គាវើលដ៍ ជាង១០ឆ្នាំមកដែរ៕  
  • 2573
    0

    Bernado Silva រកបានគ្រាប់បាល់បញ្ចូលទី២គ្រាប់ម្នាក់ឯង ខណៈ Manchester City យកឈ្នះ Watford ១ទល់នឹង៣ ឡើងទៅកាន់កំពូលតារាង Premier League ជំនួស Chelsea។ ១៥ប្រកួតកន្លងមក ក្រុមមេឃខៀវមាន៣៥ពិន្ទុ ច្រើនជាងក្រុមលេខ២ Liverpool ១ពិន្ទុ ខណៈ Chelsea បានរអិលទៅកាន់លេខ៣ មាន៣៣ពិន្ទុដដែល ក្រោយចាញ់ West Ham ...
  • 1777
    0

    មួយគ្រាប់ពី Callum Wilson ក្នុងនាទី៤០បានផ្ដល់ជ័យជម្នះលើកដំបូងដល់ Newcastle United ក្នុងការប្រកួត Premier League រដូវកាល២០២១/២០២២ នេះ។ ក្រុមរហស្សនាមសារិកាព្រៃបានយកឈ្នះ Burnley ដោយលទ្ធផល ១ទល់នឹង០។ ដូច្នេះពួកគេមាន១០ពិន្ទុពីការប្រកួត១៥ដង ស្ថិតនៅលេខ១៩។ លោក Eddie Howe អ្នកចាត់ការ Newcastle ជឿជាក់ថា ក្រុមរបស់លោកនឹងមានលទ្ធភាពគេចផុតពីតំបន់កាត់ចោល។ ផ្ទុយពីភាពរីករាយរបស់ Newcastle ...
  • 6025
    0

    លោក Tan Cheng Hoe គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិម៉ាឡេស៊ី ទទូចថា ការប្រកួតតទល់កម្ពុជា នៅថ្ងៃចន្ទ ទី០៦ ខែធ្នូ ខាងមុខដែលជាថ្ងៃបើកឆាក​ AFF Cup 2020 ប្រចាំពូល B នឹងជួបភាពតានតឹង។ “ជាទូទៅ ការប្រកួតដំបូងពិតជាតានតឹង ព្រោះវាត្រូវការពេលសម្រាប់កីឡាករសម្របខ្លួន នេះមិនទាន់គិតពីកង្វះខាតនៃការប្រកួតកម្ដៅសាច់ដុំ មុនចាប់ផ្ដើមការប្រកួតផ្លូវការផង។” នេះបើតាមការលើកឡើងពីគ្រូបង្វឹកវ័យ៥៣ឆ្នាំ។ លោក Tan Cheng ...
  • 2986
    0

    ដោយសារតែខកចិត្តចំពោះថ្នាក់ដឹកនាំក្លិប អ្នកគាំទ្រ Everton ជាច្រើនគំរាមថា ពួកគេនឹងនាំគ្នាដើរចេញពីកីឡដ្ឋានពេលប៉ះ Arsenal នៅ Goodison Park ថ្ងៃចន្ទ ទី០៦ ខែធ្នូ ខាងមុខ។ កំហឹង និងភាពខកចិត្តបានកើតឡើងជាបន្តបន្ទាប់ ជាពិសេសក្រោយលេងមិនឈ្នះគេសោះប៉ុន្មានប្រកួតចុងក្រោយនេះ ធ្វើឲ្យក្រុមរហស្សនាមស្ករគ្រាប់រអិលផុតចេញពីទីតាំងមានកៅអីទៅប្រកួតពានអឺរ៉ុប និងនៅលើតំបន់កាត់ចោលតែ៥ពិន្ទុ។ ប្រកួតចុងក្រោយបង្អស់ ពួកគេបានចាញ់ក្រុមចាស់របស់អ្នកចាត់ការ Rafael Benitez គឺ Liverpool ដោយលទ្ធផល ១ទល់នឹង៤ ...
  • 1401
    0

    បន្ទាប់ពីយកឈ្នះ Arsenal ៣ទល់នឹង២កាលពីយប់មិញ Michael Carrick បាន​សម្រេចចិត្តចាកចេញពី Manchester United ហើយក្រោយបញ្ចប់តំណែងក្នុងនាមជាគ្រូបង្វឹកស្ដីទី ដែលដឹកនាំ៣ប្រកួតដោយមិនស្គាល់ពាក្យថាចាញ់។ ដោយឡែក គ្រូបង្វឹកថ្មី Ralf Rangnick នឹងចូលមកកាន់តំណែងនៅទឹកដី Old Trafford ជំនួសវិញជាមួយនឹងក្រុមការងាររបស់ខ្លួនរហូតដល់ចប់រដូវកាលនេះ។ ថ្លែងក្រោយបញ្ចប់ការប្រកួត បុរសវ័យ៤០ឆ្នាំបាននិយាយថា៖ “បន្ទាប់ពីបានគិត និងពិចារណាយ៉ាងល្អិតល្អន់បំផុត ខ្ញុំបានសម្រេចចិត្តចាកចេញពីនេះ។ ខ្ញុំសូមអរគុណដល់ក្រុមការងារទាំងអស់ ក៏ដូចជាអ្នកគាំទ្រដែលបានផ្តល់ក្តីស្រលាញ់និងការទុកចិត្តមកលើខ្ញុំ។ ចាប់ពីពេលនេះតទៅខ្ញុំនឹងក្លាយជាអ្នកគាំទ្រ Manchester ...