បាល់ទាត់
-
កីឡាករឆ្នើម AC Milan ចុះកុងត្រា៤ឆ្នាំជាមួយ Barca
Franck Kessie បានចុះកិច្ចសន្យារយៈពេល៤ឆ្នាំនៅ FC Barcelona ក្រោយពិនិត្យសុខភាពរួចរាល់។ អ្នកជំនាញទីផ្សារដោះដូរ លោក Fabrizio Romano រាយការណ៍ថា Kessie គឺជាកីឡាកររបស់ Barcelona។ ខ្សែបម្រើជម្រើសជាតិកូឌីវ័រយល់ព្រមចូលរួមជាមួយ Barcelona ដល់ខែមិថុនា ឆ្នាំ២០២៦។ កីឡាករវ័យ២៥ឆ្នាំនៅសល់កុងត្រានៅ AC Milan តែ៦ខែទៀតប៉ុណ្ណោះ ដូច្នេះគេអាចចរចាជាមួយទ្រនំថ្មីណាមួយបាន។ ថ្នាក់ដឹកនាំ AC Milan ... -
FA ពិចារណាអោយ Chelsea លក់សំបុទ្រដល់អ្នកគាំទ្រពេលប៉ះ Crystal
Chelsea អាចរំពឹងថានឹងមានការគាំទ្រពេញទំហឹងនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FA Cup ជាមួយនឹង Crystal Palace នៅកីឡដ្ឋាន Wembley។ សមាគមបាល់ទាត់អង់គ្លេស FA បានបញ្ជាក់ថា មានការពិភាក្សាជាមួយរដ្ឋាភិបាលលើការកែប្រែអាជ្ញាប័ណ្ណប្រតិបត្តិការរបស់ក្លិប Chelsea ។ នេះវានឹងអនុញ្ញាតឱ្យសំបុត្រត្រូវបានលក់ដូចធម្មតាសម្រាប់ការប្រកួតដែលនឹងត្រូវលេងទល់នឹងក្រុម Crystal Palace។ បន្ថែមពីនេះ អ្នកនាំពាក្យរបស់ FA ក៏បាននិយាយថា FA សង្ឃឹមថានឹងមានអ្នកគាំទ្រច្រើនទិញសំបុត្រចូលរួមការប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទាំងពីរ។ សូមបញ្ជាក់ថា ជំនួបរវាង ... -
Man City កំពុងប្រឈមរងពិន័យដូច Chelsea ពី រដ្ឋាភិបាលអង់គ្លេស
ក្លិប Man City អាចនឹងរងទណ្ឌកម្មក្នុងករណីស្រដៀងគ្នាទៅនឹងក្លិប Chelsea ពីរដ្ឋាភិបាលអង់គ្លេស បន្ទាប់ពីម្ចាស់ក្លិបមេឃខៀវលោក Sheikh Mansour បានជួបជាមួយប្រធានាធិបតីស៊ីរី លោក Bashar al-Assad ។ ជុំវិញរឿងនេះ រដ្ឋាភិបាលអង់គ្លេសបានរិះគន់យ៉ាងខ្លាំងចំពោះម្ចាស់ក្លិប Man City សម្រាប់ជំនួបជាមួយលោក Assad ដែលជាសម្ព័ន្ធមិត្តដ៏ជិតសិ្នទ្ធបំផុតជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ។ ស៊ីរី ... -
Arsenal បានវាយតម្លៃសារជាថ្មីលើកីឡាកររូបនេះក្រោយលេងបានល្អ នឹងត្រៀមឡើងថ្លៃពលកម្ម
Arsenal ត្រៀមខ្លួនរួចជាស្រេចក្នុងការដំឡើងប្រាក់បៀវត្សរ៍របស់ ខ្សែបម្រើ Bukayo Saka ចំនួន ៤ ដង ដើម្បីឆ្លុះបញ្ចាំងពីស្ថានភាពជាកីឡាករដ៏សំខាន់បំផុតរបស់ក្លិប។ កីឡាករអង់គ្លេសវ័យ ២០ ឆ្នាំ ទទួលបានប្រាក់ឈ្នួលគោលត្រឹមតែ ៣០,០០០ ផោនក្នុងមួយសប្តាហ៍ដែលធ្វើឱ្យរូបគេក្លាយជាកីឡាករដែលមានប្រាក់ខែទាបបំផុតនៅ Emirates។ ប៉ុន្តែឥឡូវក្លិបកាំភ្លើងធំកំពុងរៀបចំផ្តល់ឱ្យនូវកិច្ចសន្យាថ្មីដែលមានតម្លៃប្រហែល ១២៥,០០០ ផោនដើម្បីបញ្ចប់ការរំពឹងទុកណាមួយអំពីការចាកចេញនៅរដូវក្តៅ។ -Monsoon -
គួច សុកុម្ភៈ៖កាលនៅរៀន ខ្ញុំមិនសូវមានលុយទេ បានមិត្តភក្ដិឲ្យពេលខ្ញុំជួយលេងបាល់ឈ្នះ
ប្រធានក្រុមណាហ្គាវើលដ៍ គួច សុកុម្ភៈ រំឭកថា កាលនៅសិក្សាឯស្រុកកំណើតខេត្តកំពង់ធំ ខ្លួនមិនសូវមានប្រាក់ទៅសាលារៀនទេ ព្រោះកាលណោះគ្រួសារមានជីវភាពលំបាក។ គេថា បានប្រាក់ទុកចាយវាយប្រចាំថ្ងៃពីការលេងបាល់ទាត់ស៊ីលុយក្នុងសាលា ហើយត្រូវមិត្តភក្ដិចែករំលែកជាប្រចាំ។ កីឡាករបាល់ទាត់ឆ្នើមកម្ពុជាថ្លែងបែបនេះ “៖ ពេលហ្នុងខ្ញុំពិបាក ព្រោះគ្រួសារពិបាក។ ពេលទៅរៀនមិនសូវមានលុយទេ តែពេលលេងបាល់ឈ្នះ មិត្តភក្ដិទុកលុយឲ្យរៀន។” អំឡុងឆ្នាំ២០០៥-២០០៦ គួច សុកុម្ភៈ បានចូលរួមជាមួយអតីតក្លិបខេមរាកីឡាដែលជាក្រុមអាជីពដំបូង។ គេថា ទទួលបានការចាប់អារម្មណ៍ពីអតីតគ្រូបង្វឹកក្រុមខេមរាកីឡា ពេលគេលេងតំណាងវិទ្យាល័យនៅកំពង់ធំ ប្រកួតក្នុងខេត្តក្រចេះ។ គួច ... -
MAN UTD ចង់ប្រកាសបេក្ខភាពគ្រូថ្មីមុនចប់រដូវកាលដើម្បីហេតុផលមួយនេះ
លោក ERIK TEN HAG ត្រូវបានគេស្ទុងមិតិថាទំនងជាអាចក្លាយជាក្បាលម៉ាសុីនថ្មីរបស់ Manchester United បន្ទាប់ពីការពិនិត្យ សុំណុំឯកសារត្រូវបានបញ្ចប់។ ក្លឹបបានចងក្រងការត្រួតពិនិត្យប្រវត្តិយ៉ាងពេញលេញលើគ្រូនិមួយៗ ក្នុងនោះមានលោក Thomas Tuchel , Pochettino នឹងលោកTen Hag ដែលជាគ្រូបង្វឹក Ajax។ គិតមកទល់ពេលនេះលោក Erik ten Hag បានឈរនៅលើកំពូលតារាងបេក្ខភាពដែលមានសក្តានុពលសម្រាប់ដឹកនាំអចិន្ត្រៃយ៍នៅMan Utd។ សូមបញ្ចាក់ថា ... -
Man UTD សម្លឹងឃើញកំពូលជើងស៊ុតម្នាក់ពី Everton
យោងតាមសារព័ត៍មាន GOAL អាចបញ្ជាក់បានថា Manchester United ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធរបស់ Everton កីឡាករRicharlison ខណៈដែលបិសាចក្រហមសម្លឹងមើលតំបន់ប្រយុទ្ធបន្ថែម។ ក្រុមរបស់លោក Ralf Rangnick បានជួបការលំបាកក្នុងការស្វែងរកគ្រាប់បាល់ជាច្រើនលើកក្នុងរដូវកាលនេះ ទោះបីជាមានម៉ាសុីនរកគ្រាប់បាល់ Cristiano Ronaldo មកវិញក៏ហាក់ពិបាកដែរ។ បញ្ចាក់ថាពេលនេះMan Utd កំពុងថ្លឹងថ្លែងលើការនាំយកមួយសម្រាប់កីឡាករអន្តរជាតិប្រេស៊ីល Richarlison ហើយបិសាចក្រហមនឹងមានភាគរកច្រើនបើសិន Everton កាត់ចេញពី PremierLeague៕ -Monsoon- -
FC Barcelona ត្រៀមប្រកាសសមាជិកថ្មី ជា PlayMaker ពី AC Milan
ខ្សែបម្រើឆ្នើម Franck Kessié បានបញ្ចប់ការធ្វើតេស្តសុខភាពរបស់គេជាមួយ Barcelona នៅ Lugano រួចរាល់ហើយ រីឯអ្វីៗដូចដែលបានរាយការណ៍ ពីលោក DiMarzio អញ្ជឹងគឺរលូន។ ក្នុងនោះកិច្ចព្រមព្រៀងផ្ទាល់ខ្លួនត្រូវបានព្រមព្រផងគ្នាកាលពីថ្ងៃមុនហើយសម្រាប់ប្រាក់បៀវត្សរ៍គឺចំនួន 6.5 លានអឺរ៉ូ ក្នុងមួយឆ្នាំ។ សូមបញ្ចក់ថាការមកចូលរួមនឹងចុះកិច្ចសន្យាជាផ្លូវការនឹងត្រូវបញ្ចប់នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ។ ប្រភព- Fabrizio Romano -
តើដឹងទេថាកីឡាកររូបនេះមិនដែលបានចូលលេងក្នុងការប្រកួត El Clasíco សោះ
ចាប់តាំងពីផ្លាស់ទៅកាន់ Real Madrid ក្នុងឆ្នាំ ២០១៩ ពី Chelsea ក្នុងតម្លៃ១០០លានអឺរ៉ូ Eden Hazard ជួបបញ្ហារបួសច្រើនជាងអ្វីដែលគេបានចូលលេងទៅទៀត ។ យ៉ាងណាមិញគិតមកទល់ពេលនេះម្ចាស់អាវលេខ ៧របស់ Real Madrid នៅតែបន្តខកខានក្នុងការបង្ហាញខ្លួនជាពិសេសនៅការប្រកួត El Clasico ។ រឿងដែលនឹកស្មានមិនដល់ Hazard មិនដែលមានវត្តមាននៅការប្រកួត El Clasico សូម្បី១នាទី ... -
Xavi៖ ខ្ញុំរំពឹងថាការប្រកួតទល់នឹង Real Madrid គួរតែពិបាកជាងនេះ ហើយយើងគួរតែស៊ុតបាន៥-៦គ្រាប់ឯណោះ
កាលពីយប់មិញ FC Barcelona បានបំបាក់ Real Madrid នៅក្នុងជំនួប El Clásico ដោយលទ្ធផល៤ទល់នឹង០ យ៉ាងគួរឱ្យភ្ញាក់ផ្អើល។ ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang រកបាន២គ្រាប់ ខណៈ Ferran Torres និង Ronald Araujo រកបានម្នាក់១គ្រាប់នាកីឡដ្ឋាន Santiago Bernabeu ។ ក្រោយពីបញ្ចប់ការប្រកួត ...