Arsenal បានវាយតម្លៃសារជាថ្មីលើកីឡាកររូបនេះក្រោយលេងបានល្អ នឹងត្រៀមឡើងថ្លៃពលកម្ម
Arsenal ត្រៀមខ្លួនរួចជាស្រេចក្នុងការដំឡើងប្រាក់បៀវត្សរ៍របស់ ខ្សែបម្រើ Bukayo Saka ចំនួន ៤ ដង ដើម្បីឆ្លុះបញ្ចាំងពីស្ថានភាពជាកីឡាករដ៏សំខាន់បំផុតរបស់ក្លិប។
កីឡាករអង់គ្លេសវ័យ ២០ ឆ្នាំ ទទួលបានប្រាក់ឈ្នួលគោលត្រឹមតែ ៣០,០០០ ផោនក្នុងមួយសប្តាហ៍ដែលធ្វើឱ្យរូបគេក្លាយជាកីឡាករដែលមានប្រាក់ខែទាបបំផុតនៅ Emirates។
ប៉ុន្តែឥឡូវក្លិបកាំភ្លើងធំកំពុងរៀបចំផ្តល់ឱ្យនូវកិច្ចសន្យាថ្មីដែលមានតម្លៃប្រហែល ១២៥,០០០ ផោនដើម្បីបញ្ចប់ការរំពឹងទុកណាមួយអំពីការចាកចេញនៅរដូវក្តៅ។
-Monsoon