• 1410
    0

    ក្រុមហ៊ុនស្រាវីស្គី Chivas បានចូលរួមបម្រើចំណីអារម្មណ៍របស់អ្នកគាំទ្របាល់ទាត់ទាំងអស់ ជាមួយនឹងកម្មវិធីអធិប្បាយ Live ផ្ទាល់ចំនួន 18ប្រកួតនៃការប្រកួត Fifa World Cup ឆ្នាំ 2022 នៅប្រទេស កាតា នៅតាមបារ និងភោជនីយដ្ឋានរាត្រីចំនួន 25ទូទាំងរាជធានីភ្នំពេញ។ កម្មវិធីអធិប្បាយ Live ផ្ទាល់នេះត្រូវបានធ្វើឡើងដោយក្រុមអធិប្បាយករកីឡាដ៏ល្បី និងមានប្រជាប្រិយភាពគឺក្រុម MSR។ ប្រិយមិត្តដែលបានចូលរួមផ្ទាល់នៅតាមទីតាំងទាំង 25នោះ ក៏មានឱកាសចូលរួមលេង Game ...
  • 450
    0

    មួយថ្ងៃបន្ទាប់ពីការប្រកួត FIFA World Cup 2022 វគ្គផ្តាច់ព្រ័ត្រ ខ្សែប្រយុទ្ធ Karim Benzema បានប្រកាសលាពីក្រុមជម្រើសជាតិ។ Benzema បានសរសេរដោយរូបថតពាក់អាវបារាំងនៅលើ Instagram កាលពីថ្ងៃចន្ទ ទី១៩ ខែធ្នូថា “៖ដើម្បីឈានមកដល់កន្លែងដែលខ្ញុំកំពុងឈរជើងនៅថ្ងៃ ខ្ញុំបានព្យាយាម និងបានឆ្លងកាត់កំហុសជាច្រើន ហើយខ្ញុំមានមោទកភាពចំពោះការធ្វើដំណើររបស់ខ្ញុំ។ ខ្ញុំ​សរសេរ​រឿង​ខ្ញុំ​ហើយ រឿង​ជាមួយ​បារាំង​ក៏ចប់ដែរ។”   Benzema មាន​ឈ្មោះ​ក្នុង​បញ្ជី​កីឡាករ​២៦​នាក់​សម្រាប់ World ...
  • 1091
    0

    សឿយ វិសាល យល់ឃើញថា មិនមានបញ្ហាអ្វីចោទទេ ព្រោះគូប្រជែងមួយនេះមានសមត្ថភាពមិនលើសខ្វះក្រុមខ្លួនប៉ុន្មានទេ។ នេះជាការថ្លែងរបស់ប្រធានក្រុមជម្រើសជាតិកម្ពុជាមុនប៉ះហ្វីលីពីនក្នុងការប្រកួតបើកឆាកវគ្គចែកពូល AFF Cup 2022 នៅថ្ងៃអង្គារ ទី២០ ខែធ្នូ នាពហុកីឡដ្ឋានជាតិមរតកតេជោ។ ខ្សែការពារខាងលើលម្អិតបែបនេះ “៖និយាយទៅហ្វីលីពីនប្រែប្រួលច្រើន ជាពិសេសការពារ និងប្រយុទ្ធ ប៉ុន្តែយើងមិនបារម្ភច្រើនទេ ព្រោះអ្វីសមត្ថភាពមិនខុសគ្នាប៉ុន្មានទេ នៅអាស៊ានដូចគ្នាអ៊ីចឹង ព្រោះមិនមែនជាកម្រិតជប៉ុន អ៊ីរ៉ង់ អីទេ។ យើងនឹងប្រឹងអស់ពីសមត្ថភាពដើម្បីអ្នកគាំទ្ររបស់យើង។” គួរបញ្ជាក់ថា ការប្រកួតរវាងក្រុមទាំង២នឹងធ្វើឡើងនៅម៉ោង៥ល្ងាចដែលជាការប្រកួតបើកឆាកពូល ...
  • 1003
    0

    គ្រូ​បង្គោល​ហ្វីលីពីន​ដែល​ទើប​តែងតាំង​ថ្មី​លោក Jose Ferre បាន​បង្ហាញពីចំណុចខ្លាំងរបស់​កម្ពុជា​ថា ជាក្រុមដែលលឿន និង​គ្រោះថ្នាក់។   ហ្វីលីពីន នឹងទទួលកម្ពុជាក្នុងការប្រកួតបើកឆាកពូល A នៃពានរង្វាន់ AFF Cup 2022 នាល្ងាចថ្ងៃអង្គារ ទី២០ ខែធ្នូ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ លោក Ferre បាននិយាយថា “៖យើងបានតាមដានខ្លះៗអំពីកម្ពុជា ហើយទោះបីជាពួកគេបានចាញ់ការប្រកួតមិត្តភាពចុងក្រោយក៏ដោយ ក៏កីឡាករនៅតែបង្ហាញពីគុណភាពជាច្រើន។ ពួកគេមានកីឡាករជំនាញមួយចំនួន ហើយពួកគេលឿន ...
  • 1060
    0

    ការឆ្លងផុតវគ្គចែកពូល គឺជាគោលដៅសម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាក្នុងព្រឹត្តិការណ៍ AFF Cup 2022 ដែលនឹងចាប់ផ្ដើមនៅថ្ងៃអង្គារ ទី២០ ខែធ្នូ នេះ។ នេះបើតាមការលើកឡើងរបស់លោក Ryu Hirose គ្រូបង្គោលក្រុមជម្រើសជាតិកម្ពុជា។ ក្រុមរហស្សនាមគោព្រៃនឹងជួបប្រកួតបើកឆាកពូល A តទល់ហ្វីលីពីននៅថ្ងៃអង្គារ ទី២០ ខែធ្នូ នាពហុកីឡដ្ឋានជាតិមរតកតេជោ។ គ្រូបង្វឹកជនជាតិជប៉ុនខាងលើទទូចថា ពិតជាស្ដាយដែលមិនបានប្រកួតមិត្តភាពមួយលើកទៀត ក្រោយចាញ់ម៉ាឡេស៊ី។ យ៉ាងណា លោកថា បានព្យាយាមរៀបចំក្រុមយ៉ាងល្អសម្រាប់ការប្រកួត AFF ...
  • 1129
    0

    លោក Lionel Scaloni គឺជាគ្រូបង្វឹកវ័យក្មេងបំផុតក្នុងព្រឹត្តិការណ៍ FIFA World Cup 2022 នេះ និងបានលើកពានជើងឯកដោយជោគជ័យ។ អតីតខ្សែការពារ​​ West Ham United មានវ័យ៤៤ឆ្នាំ ខណៈលោក Louis van Gaal គ្រូបង្គោលជម្រើសជាតិហូឡង់ចាស់ជាងគេ គឺមានវ័យ៥១ឆ្នាំ។ លោក Scaloni ដែលជាអតីតខ្សែការពារជម្រើសជាតិអាហ្សង់ទីនបានចូលកាន់ការងារគ្រូបង្គោលក្រោយចប់ World Cup ...
  • 305
    0

    Gareth Southgate នឹង​នៅ​ជា​អ្នក​ចាត់​ការ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​រហូត​ដល់​ក្រោយ​ការ​ប្រកួត​ពាន​រង្វាន់​អឺរ៉ុប​ក្នុង​ឆ្នាំ​២០២៤។     បុរសវ័យ ៥២ ឆ្នាំដែលត្រូវបានតែងតាំងនៅឆ្នាំ២០១៦ បានដឹកនាំក្រុមតោកំណាចទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup 2018 និងវគ្គផ្តាច់ព្រ័ត្រ Euro ជាលើកដំបូងនៅឆ្នាំ 2021 ។ កិច្ចសន្យាបច្ចុប្បន្នរបស់លោកនឹងផុតកំណត់នៅខែធ្នូ ឆ្នាំ 2024។ ដោយឡែក​ World Cup 2022 នេះអង់គ្លេសធ្លាក់ត្រឹមវគ្គ៨ក្រុមចុងក្រោយដោយចាញ់បារាំង៕
  • 1422
    0

    ស្រាវីស្គី Chivas បាននាំមកកាន់ប្រិយមិត្តដែលនិយមគាំទ្រវិស័យកីឡាបាល់ទាត់ ជាពិសេសព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ ២០២២ នៅប្រទេសកាតា នូវកម្មវិធីសប្បាយៗនិងការអធិប្បាយ Live ផ្ទាល់ពីសំណាក់អធិប្បាយករកីឡាល្បីៗ និងមានប្រជាប្រិយភាពពីក្រុមការងារ MSR នៅតាមភោជនីយដ្នានរាត្រីជាច្រើនកន្លែងរួចមកហើយ។ ប្រិយមិត្តថែមទាំងបានភ្លក្សនៃរសជាតិដ៏ប្លែក និងពិសេសរបស់ Chivas HiBall ដែលជាដៃគូរដ៏ស័ក្កសមសម្រាប់ពេលវេលាដ៏រំភើបបែបនេះ។ ឈានមកដល់វគ្គផ្ដាច់ព្រ័ត្តនេះ ក្រុមហ៊ុនស្រាវីស្គី Chivas ជាថ្មីម្ដងទៀតនឹងសហការជាមួយក្រុម MSR ...
  • 6495
    0

    មុនការប្រកួតបាល់ទាត់ពិភពលោក ២០២២ វគ្គផ្តាច់ព្រ័ត្រអ្នកចាំទីអាហ្សង់ទីន  Emiliano Martinez បានឆ្លើយតបទៅនឹងការលើកឡើងរបស់ Kylian Mbappe ដែលថា​ បាល់ទាត់អាមេរិកខាងត្បូងមិនមានការអភិវឌ្ឍ និងប្រកួតប្រជែងដូចនៅអឺរ៉ុប។ Martinez បានប្រាប់សន្និសីទសារព័ត៌មានមុនការប្រកួតថា “៖Mbappe មិនដឹងគ្រប់គ្រាន់អំពីបាល់ទាត់ទេ” ។ Mbappe មិនដែលលេងនៅអាមេរិកខាងត្បូងទេ។ នៅពេលដែលអ្នកមិនមានបទពិសោធនេះ វាជាការប្រសើរជាងកុំនិយាយអំពីវា។ ប៉ុន្តែវាមិនសំខាន់ទេ។ អាហ្សង់ទីនគឺជាក្រុមដ៏អស្ចារ្យ និងគួរឱ្យគោរព។” កាលពីខែឧសភា Mbappe បាននិយាយថា ...
  • 484
    0

    ប្រធានក្រុម Luka Modric គ្រោងនឹងបន្តលេងបាល់ទាត់កម្រិតជម្រើសជាតិរហូតដលជុំចុងក្រោយ UEFA Nations League នៅខែមិថុនាឆ្នាំក្រោយ បន្ទាប់ពីរួមចំណែកជួយក្រូអាតឱ្យទទួលបានចំណាត់ថ្នាក់លេខ៣នៅ World Cup ។ ខ្សែបម្រើ Real Madrid វ័យ៣៧ឆ្នាំបានចូលលេងក្នុងជម្រើស១១នាក់ដំបូងក្នុងការប្រកួតដែលក្រូអាតបានយកឈ្នះម៉ារ៉ុក ២-១ កាលពីថ្ងៃសៅរ៍ដើម្បីទទួលបានចំណាត់ថ្នាក់លេខ៣។ ពេល​សួរ​ក្រោយ​ការ​ប្រកួត​ថា​តើ​មាន​បំណង​ចង់​ទៅ​ប្រកួត​ពាន​រង្វាន់​អឺរ៉ុប​​២០២៤​ឬ​ទេ Modric បាន​និយាយ​ថា “៖ ដើរមួយជំហានគិតមួយជំហាន ខ្ញុំ​រីករាយ​ជាមួយ​នឹង​ក្រុម​ជម្រើស​ជាតិ។” Modric បានលេងជម្រើស១១នាក់ដំបូងទាំង៧ប្រកួត ដោយមាន៦៥៦នាទីក្នុងចំណោម៦៩០នាទី ...