• 561
    0

    “បឹងកេតជាក្រុមនៅលីគកំពូល។ ខ្ញុំចង់បានការប្រកួតប្រជែងខ្លាំងដូចមុន បន្ទាប់ពីគ្មានឱកាសបង្ហាញខ្លួនប៉ុន្មានឆ្នាំចុងក្រោយនេះ។ ក្លិបនេះមានកីឡាករក្មេងៗល្អៗច្រើន ហើយជាពិសេសនោះ អ្នកគាំទ្រក៏ចេញពីចិត្តថែមទៀត។” នេះជាការលើកឡើងរបស់ខ្សែបម្រើ ទិត្យ ឌីណា ទៅកាន់សារព័ត៌មានក្នុងស្រុកមួយ ក្រោយសម្រេចការផ្ទេរទៅបឹងកេត។ អតីតកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា ទិត្យ ឌីណា ត្រូវបានប្រកាសជាសមាជិកថ្មីរបស់បឹងកេត នៅថ្ងៃអង្គារ ទី១៧ ខែមករា ឆ្នាំ២០២៣ នេះ។ ឌីណា ផ្ដើមការលេងបាល់ទាត់អាជីពនៅក្លិបបាល់ទាត់នគរបាលជាតិពីឆ្នាំ២០០៨ដល់២០១៨ មុនផ្លាស់ទៅវិសាខា ជើងទី២រដូវកាលចុងក្រោយនោះ។ នៅវិសាខា ឌីណា ...
  • 496
    0

    Wolverhampton Wanderers បានចុះហត្ថលេខាផ្ទេរយកខ្សែបម្រើ Pablo Sarabia ពី Paris St-Germain ក្នុងតម្លៃ ៤លាន៤សែនផោន។ កីឡាករវ័យ ៣០ឆ្នាំរូបនេះបានចូលរួមជាមួយក្រុមរហស្សនាមចចកមាសដែលស្ថិតនៅលេខ១៦ក្នុងក្របខណ្ឌ Premier League ក្នុងកិច្ចសន្យារយៈពេល២ ឆ្នាំកន្លះ។ Sarabia ដែលជាសមាជិកថ្មីក្នុងខែមករារបស់ Wolves បានចាកចេញពី Sevilla ក្នុងឆ្នាំ២០១៩ ទៅចូលរួមជាមួយ PSG និងស៊ុតបញ្ចូលទីបាន១១គ្រាប់ក្នុងការបង្ហាញខ្លួន៣៥លើកនៅ Ligue ...
  • 612
    0

    សារព័ត៌មាន Telegraph រាយការណ៍ថា Newcastle បានសម្រេចចិត្តចំណាយប្រាក់យ៉ាងច្រើនដើម្បីនាំយកកីឡាករ Chelsea ចំនួន៣នាក់ក្នុងពេលតែមួយ។ អ្នកចាត់ការ Eddie Howe បានបញ្ចុះបញ្ចូលក្រុមប្រឹក្សា Newcastle ថា Gallagher, Loftus-Cheek និង Ziyech នឹងជួយក្លឹបឈ្នះកៅអីមួយក្នុង Champions League នៅរដូវកាលក្រោយ។ ឱកាសសម្រាប់ Newcastle ដើម្បីបញ្ចប់កិច្ចព្រមព្រៀងនេះពិតជាខ្ពស់។ ទាំង Gallagher, ...
  • 452
    0

    Liverpool បានឡើងទៅកាន់ជុំទី៤ ពានរង្វាន់ FA Cup ក្រោយឈ្នះម្ចាស់ផ្ទះ Wolverhampton ០ទល់នឹង១ ក្នុងការប្រកួតជើងទី២ នៅថ្ងៃអង្គារ ទី១៧ ខែមករា ឆ្នាំ២០២៣។ Harvey Elliott ជាអ្នករកគ្រាប់បាល់ជ័យជម្នះតែមួយគត់នេះ។ ការប្រកួតឈានដល់ជើងទី២នេះ បន្ទាប់ពីក្រុមទាំង២ស្មើគ្នា២ទល់នឹង២ នៅ Anfield កាលជើងទី១។ ក្រុមហង្សក្រហមត្រូវបន្តជួប Brighton & Hove Albion ...
  • 642
    0

    គ្រូបង្គោល Park Hang-seo បានបញ្ជាក់បន្ទាប់ពីបញ្ចប់ដំណើរជាមួយក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមថា “ការនិយាយលាគឺជាការឈឺចាប់ ប៉ុន្តែជីវិតមនុស្សបានជួបគ្នា និងបែកគ្នា” ។ លោក Park បានបញ្ចប់ដំណើរជាមួយជម្រើសជាតិវៀតណាមជាមួយនឹងតំណែងជើងឯករងនៅ AFF Cup 2022។ គ្រូបង្វឹកវ័យ៦៥ឆ្នាំរូបនេះបញ្ជាក់ថា “អ្វីដែលល្អបំផុតដែលខ្ញុំអាចធ្វើបានគឺបាល់ទាត់ និងដាក់ការរំពឹងទុកខ្ពស់សម្រាប់អនាគត។ ខ្ញុំសុំទោស ប៉ុន្តែខ្ញុំដឹងគុណកីឡាករ។ វាជាការប្រកួតចុងក្រោយ។ ការនិយាយលាគឺឈឺចាប់។ ក្នុង​ជីវិត​មនុស្ស​មាន​ការ​ជួប​និង​ការ​បែក​គ្នា។ វា​ជា​ជម្រើស​ដែល​ជៀស​មិន​រួច​សម្រាប់​បាល់ទាត់​វៀតណាម​ក្នុង​ការ​អភិវឌ្ឍ​បន្ថែម​ទៀត។” លោក Park បានចូលកាន់តំណែងជាគ្រូបង្គោលវៀតណាម ...
  • 376
    0

    ខ្សែការពារ Theerathon Bunmathan និយាយរឿងមួយដែលមិននឹកស្មានដល់ ក្រោយឈ្នះពាន AFF Cup 2022 ជាមួយថៃ កាលពីល្ងាចថ្ងៃទី១៦ ខែមករា។ “ខ្ញុំចង់ឱ្យ AFF Cup អនុវត្តមាន VAR ។ ក្រុមដែលចូលរួមគឺសុទ្ធតែជាអ្នកជិតខាង ហើយខ្ញុំសង្ឃឹមថាពួកយើងរីកចម្រើនជាមួយគ្នា។” នេះជាអ្វីដែល Theerathon Bunmathan បាននិយាយបន្ទាប់ពីរួមចំណែកសំខាន់ឲ្យថៃលើកពាន AFF Cup 2022។ ...
  • 651
    0

    Paris St-Germain បានរងបរាជ័យក្រៅដីជាលើកទីពីរជាប់ៗគ្នាក្នុងការប្រកួត Ligue 1 ដោយចាញ់ Rennes ១ទល់នឹង០ ក្នុងការប្រកួតនៅថ្ងៃអាទិត្យ ទី​១៥ ខែមករា ឆ្នាំ២០២៣។ ប្រធានក្រុម Hamari Traore បានស៊ុតបាល់បញ្ចូលទីតែមួយគ្រាប់នៅពាក់កណ្តាលតង់ទី២។ Kylian Mbappe មានឱកាសតាមស្មើតែស៊ុតហួរបង្គោលទី។ បរាជ័យនេះមានន័យថា PSG នាំមុខត្រឹម៣ពិន្ទុលើក្រុមលេខ២ Lens ដែលបានយកឈ្នះ Auxerre ១-០ ...
  • 499
    0

    Xavi Hernandez បានឈ្នះពានរង្វាន់ទី១ក្នុងនាមគ្រូបង្គោល FC Barcelona ក្រោយផ្ដួល Real Madrid ៣ទល់នឹង១ ក្នុងវគ្គផ្ដាច់ព្រ័ត្រ Spanish Super Cup 2022/2023 លើទឹកដីអារ៉ាប៊ីសាអ៊ូឌីត នៅថ្ងៃអាទិត្យ ទី១៥ ខែមករា ឆ្នាំ២០២៣។ Gavi បានបើកការនាំមុខឲ្យក្រុមអ្នកមានបុណ្យក្នុងនាទី៣៣ មុនរូបគេ assist សងឲ្យ Robert Lewandowski ...
  • 417
    0

    Chelsea បានបញ្ចប់ការចុះហត្ថលេខាលើខ្សែប្រយុទ្ធអ៊ុយក្រែន Mykhailo Mudryk ពី Shakhtar Donetsk ក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃរហូតដល់ទៅ៨៩ លានផោន។ កីឡាករវ័យ២២ឆ្នាំបានយល់ព្រមលើកិច្ចព្រមព្រៀងរយៈពេល៨ឆ្នាំកន្លះក្នុងតម្លៃ៦២លានផោន (62 លានផោន) បូករួមទាំងប្រាក់បន្ថែមចំនួន២៧លានផោនទៀត។ Mudryk បាននិយាយថា “៖ខ្ញុំសប្បាយចិត្តណាស់ដែលបានចុះហត្ថលេខាជាមួយ Chelsea” ។ Arsenal ក៏ចង់បាន Mudryk ដែលស៊ុតបញ្ចូលទីបាន៧គ្រាប់ក្នុងការបង្ហាញខ្លួន១២ប្រកួតសម្រាប់ Shakhtar នៅរដូវកាលនេះ។ Mudryk ដែលបានបង្ហាញខ្លួនចំនួន៨ដងសម្រាប់ជម្រើសជាតិអ៊ុយក្រែនចាប់តាំងពីខែមិថុនា ...
  • 1062
    0

    បើតាមការចុះផ្សាយពីសារព័ត៌មានក្នុងស្រុក ខ្សែបម្រើ ប៊ិន ចន្ថាធារី កំពុងពិភាក្សាជាមួយភាគីក្លិបនៅថៃ និងម៉ាឡេស៊ី ដើម្បីស្វែងរកទ្រនំថ្មីមួយ ក្រោយចប់កិច្ចសន្យានៅវិសាខា។ ក្លិបបាល់ទាត់វិសាខាបានប្រកាសចែកផ្លូវគ្នាជាមួយខ្សែបម្រើ ប៊ិន ចន្ថាធារី ហើយក្រោយរូបគេរួមរស់បាន២រដូវកាល។ គេបានប្រាប់សារព័ត៌មានក្នុងស្រុកបែបនេះថា “៖ ខ្ញុំកំពុងពិភាក្សាជាមួយក្លិបនៅថៃ និងម៉ាឡេស៊ី។ ខ្ញុំចាំមើលអ្វីដែលល្អបំផុតសម្រាប់ខ្ញុំ និងក្រុមគ្រួសាររបស់ខ្ញុំ។” កីឡាករកូនខ្មែរបារាំងខាងលើបានចូលរួមជាមួយក្រុមមានមូលដ្ឋាននៅហ្គ្រែនភ្នំពេញដើមរដូវកាល២០២១ បន្ទាប់ពីលេងនៅលីគកំពូលម៉ាឡេស៊ី៣ឆ្នាំ ពោលនៅ Terrenganu FA ២ឆ្នាំ និង Perak FA ...