បាល់ទាត់
-
ព្រះខ័នរាជស្វាយរៀងចែកផ្លូវកីឡាករក្នុងស្រុក៤នាក់
ឃាង ម៉េងហួរ, ត្រាយ វិចិត្រ, រស់ គង់សំរេច និងឡុង ភារ៉ាត់ បានចាកចេញពីព្រះខ័នរាជស្វាយរៀងហើយ។ នេះបើតាមការប្រកាសរបស់ក្លិបនៅថ្ងៃសៅរ៍ ទី០៧ ខែមករា ឆ្នាំ២០២៣។ ម៉េងហួរ, វិចិត្រ និងសំរេច សុទ្ធតែជាកីឡាករដែលដុះដាលចេញពីថ្នាលរបស់ព្រះខ័នរាជស្វាយរៀង តែរដូវកាលមុនមិនសូវបានបង្ហាញខ្លួនប៉ុន្មានទេ។ ចំណែកភារ៉ាត់ បានចូលរួមជាមួយក្រុមលោក Conor Nestor ក្នុងរដូវកាល២០២២ និងរួមចំណែកបានគួរសម។ នេះជាការប្រកាសចែកផ្លូវទ្រង់ទ្រាយធំ ក្រោយព្រះខ័នរាជស្វាយរៀងបរាជ័យក្នុងការឈានទៅប្រជែងជើងឯកលីគកំពូល។ ... -
តឹងសរសៃកដាក់គ្នាមួយប្រាវរវាងកីឡាករម៉ាឡេស៊ី និងថៃ
ភាពតឹងសរសៃកដាក់គ្នារវាងក្រុមកីឡាករបាល់ទាត់ជម្រើសជាតិម៉ាឡេស៊ី និងថៃ ក្នុងការប្រកួត AFF Cup 2022 វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជើងទី១ នៅថ្ងៃសៅរ៍ ទី០៧ ខែមករា ឆ្នាំ២០២៣ បានកើតឡើង បន្ទាប់ពីគ្រាប់បាល់របស់ Dominic Tan មិនត្រូវបានអនុញ្ញាត។ ក្នុងនាទី៥៤ Tan បានតែតបញ្ចូលទីថៃ ប៉ុន្តែអាជ្ញាកណ្ដាលជនជាតិកូរ៉េខាងត្បូងមិនអនុញ្ញាត ក្រោយប្រឹក្សាជាមួយជំនួយការមួយសន្ទុះមក ព្រោះឃើញថា រូបគេបង្កកំហុសលើអ្នកចាំទីថៃ។ កីឡាករទាំង២ក្រុមក៏បានរុញគ្នាទៅវិញទៅមក ហើយខ្សែការពារ ... -
Real ចាញ់ Villarreal ខកឱកាសឡើងកំពូលតារាង La Liga
Real Madrid បានខកខានឱកាសវ៉ា FC Barcelona ឡើងទៅកាន់កំពូលតារាង La Liga ក្រោយចាញ់ Villarreal ដោយលទ្ធផល២ទល់នឹង១ នៅថ្ងៃសៅរ៍ ទី០៧ ខែមករា។ ក្រុមម្ចាស់ផ្ទះ Villarreal បានបើកការនាំំមុខមុនក្នុងនាទី៤៧ ដោយ Yeremy Pino ពីការ assist ពី Gerard Moreno។ ដល់នាទី៦០ Karim ... -
វិសាខាព្រមព្រៀងឲ្យណាហ្គាខ្ចីឈង់ ប៊ុនណាត
វិសាខាបានប្រកាសពីការផ្ទេរខ្សែការពារ ឈង់ ប៊ុនណាត ទៅក្រុមគូប្រជែងរួមលីគណាហ្គាវើលដ៍លើលក្ខខណ្ឌខ្ចី។ ឈង់ ប៊ុនណាត បានចូលរួមជាមួយវិសាខា ក្នុងរដូវកាល២០២២ ក្រោយចប់កិច្ចសន្យានៅអង្គរថាយហ្គឺរ តែមិនសូវបានជាប់ជម្រើស១១នាក់ដំបូងទៀងទាត់ទេ។ គេបានជាប់ជម្រើសជាតិដែរពេលកម្ពុជាប្រកួតមិត្តភាពតទល់បង់ក្លាដែសកាលខែកញ្ញា ឆ្នាំ២០២២។ ការផ្ទេរទៅណាហ្គាលើលក្ខខណ្ឌខ្ចីនេះជាជម្រើសល្អមួយទាំងសងខាង ព្រោះគេអាចមានឱកាសចូលលេងបានច្រើនជាងមុន៕ -
អ្នកគាំទ្រឥណ្ឌូនេស៊ីគប់របស់របរចូលទីលាន
បន្ទាប់ពីការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ AFF Cup 2022 ជើងទី១ រវាងឥណ្ឌូនេស៊ី និងវៀតណាមបានបញ្ចប់កាលពីរសៀលថ្ងៃសុក្រ ទី០៦ ខែមករា អ្នកគាំទ្រដ៏ខ្លាំងមួយចំនួនរបស់ម្ចាស់ផ្ទះបានគប់របស់របរចូលទីលាន។ ដូចដែលបានកត់សម្គាល់ដោយសារព័ត៌មានវៀតណាម Zing អ្នកគាំទ្រឥណ្ឌូនេស៊ីមួយចំនួនបានសម្តែងការមិនពេញចិត្តចំពោះលទ្ធផលនៃវគ្គទីមួយ។ បន្ទាប់ពីការផ្លុំកញ្ចែនៅចុងវគ្គទីមួយ មានវត្ថុដែលបោះចោលទៅលើវាលដូចជា ដបទឹក ថង់អាហារ និងសំរាម។ អ្នកគាំទ្របានចូលទៅជិតផ្នែកសុវត្ថិភាព ស្រែក ហួច ហើយក៏មានសូម្បីតែលើកម្រាមដៃដាក់បុគ្គលិកគ្រូបង្វឹក កីឡាករ និងអាជ្ញាកណ្តាល។ ប៉ុន្តែគ្មានអ្នកគាំទ្រណាបានធ្វើចលនាខ្លាំងៗ ដូចជាការឡើងរបង ... -
Besiktas ពិចារណាបញ្ចប់កុងត្រា Dele Alli
Besiktas កំពុងស្វែងរកលទ្ធភាពនៃការលុបចោលកិច្ចសន្យាខ្ចីរបស់ Dele Alli ។ ខ្សែបម្រើវ័យ២៦ឆ្នាំបានព្យាយាមស្វែងរកគុណផលខ្លួនឡើងវិញ តែលេងបាន៩ប្រកួតប៉ុណ្ណោះ និងរកបាន២គ្រាប់។ Alli លេងបាន១១ប្រកួតសម្រាប់ Everton បន្ទាប់ពីផ្ទេរពី Tottenham កាលពីខែកុម្ភៈ ឆ្នាំ២០២២ តែលេងមិនបានល្អឡើយ។ កាលពីខែមុន គេត្រូវបានអ្នកគាំទ្រ Besiktas ចំអកយ៉ាងខ្លាំង ពេលប្តូរចេញបន្ទាប់ពីលេងបានត្រឹម ៣០នាទី។ កាលណោះ Besiktas ត្រូវបានក្រុមលីគទី២ Sanliurfaspor ... -
គ្រូឥណ្ឌូនេស៊ី និងវៀតណាមអត់ចាប់ដៃគ្នាក្នុងសន្និសីទ AFF Cup
ក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូនេស៊ី នឹងទទួលភ្ញៀវវៀតណាមសម្រាប់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ AFF Cup ជើងទី១ នៅថ្ងៃសុក្រ ទី០៦ ខែមករា ឆ្នាំ២០២៣ នេះ។ មុនការប្រកួតមួយថ្ងៃក៏មានសន្និសីទសារព័ត៌មានដើម្បីបង្ហាញពីចំណាប់អារម្មណ៍។ អ្វីគួរកត់សម្គាល់នោះ គ្រូបង្គោលឥណ្ឌូនេស៊ី លោក Shin Tae-yong និងគ្រូបង្គោលវៀតណាម លោក Park Hang-seo មិនបានចាប់ដៃគ្នាឡើយ។ តាមពិតទៅ អ្នកទាំង២ក៏ជាជនជាតិកូរ៉េខាងត្បូងដូចគ្នាថែមទៀត។ បើតាម CNN Indonesia ... -
ក្រោយចេញពីភ្នំពេញក្រោន Sadad ផ្លាស់ទៅលីគទី២ថៃ
ភ្នំពេញក្រោនបានប្រកាសពីការចាកចេញរបស់ខ្សែប្រយុទ្ធ Fareed Sadad ក្រោយរួមចំណែកបានមួយរដូវកាល ឈ្នះពានរង្វាន់ចំនួន៣ គឺ Cambodian Super Cup, Cambodian League Cup និង Cambodian Premier League 2022។ កីឡាករជម្រើសជាតិអាហ្វហ្គានីស្ថានសញ្ជាតិហ្វាំងឡង់បានចូលរួមជាមួយសិង្ហក្រហមនៅរដូវកាលមុន និងរកបាន១៩គ្រាប់ ហើយ assist បានមួយចំនួនទៀត។ ក្រោយពីការប្រកាសនោះ ក្លិប Nakhonsi United ... -
Man City ស៊ី Chelsea បន្ថយគម្លាតពី Arsenal
Manchester City បន្ថយគម្លាតពីក្រុមកំពូលតារាង Arsenal ត្រឹម៥ពិន្ទុវិញក្នុងតារាង Premier League ក្រោយឈ្នះ Chelsea ០ទល់នឹង១ នៅថ្ងៃព្រហស្បតិ៍ ទី០៥ ខែមករា ឆ្នាំ២០២៣។ គ្រាប់បាល់មួយគ្រាប់គត់ពី Riyad Mahrez បានផ្ដល់៣ពិន្ទុពេញដល់ក្រុមមេឃខៀវលើក្រុមម្ចាស់ផ្ទះតោខៀវ។ គិតមកទល់ពេលនេះ Manchester City មាន៣៩ពិន្ទុពីការប្រកួត១៧លើក ស្ថិតនៅលេខ២ ខណៈ Arsenal ឈរលេខ១ដដែលមាន៤៤ពិន្ទុ។ ... -
Blind ចុះកុងត្រានៅ Bayern Munich ក្រោយចេញពី Ajax
Daley Blind អតីតខ្សែការពារ Ajax បានចុះកុងត្រាជាមួយ Bayern Munich រហូតដល់ចប់រដូវកាល ដោយមិនគិតថ្លៃផ្ទេរ។ ខ្សែការពារឆ្វេងជម្រើសជាតិហូឡង់បានព្រមព្រៀងរួចរាល់កាលពីខែធ្នូដើម្បីលុបចោលកិច្ចសន្យាជាមួយ Ajax ដែលនៅសល់៦ខែ។ Blind បានចូលហ្វឹកហាត់នៅថ្នាល Ajax កាលអាយុ៨ឆ្នាំ និងលេងក្នុងក្រុមធំបាន៣៣៣ដង។ កីឡាករវ័យ៣២ឆ្នាំលេងបាន៩៩ប្រកួតសម្រាប់ជម្រើសជាតិហូឡង់ដែលរូបគេបានរួមចំណែកជួយក្រុមទៅវគ្គ៨ក្រុម FIFA World Cup 2022 នៅកាតារ៕