បាល់ទាត់
-
វៀតណាមអត់បានហាត់ពេលទៅដល់ឥណ្ឌូនេស៊ីថ្ងៃដំបូង
ភ្លៀងធ្លាក់ខ្លាំងនៅរដ្ឋធានីហ្សាកាតាបណ្តាលឲ្យការហ្វឹកហាត់ថ្ងៃដំបូងរបស់ក្រុមវៀតណាម នៅរសៀលថ្ងៃទី០៤ ខែមករា ត្រូវបានលុបចោល។ ជំនួសឱ្យការទៅទីលានហ្វឹកហាត់ដូចការគ្រោងទុកដំបូង គ្រូបង្គោល Park Hang-seo បានអនុញ្ញាតឱ្យកីឡាករសម្រាកនៅសណ្ឋាគារដែលមានចម្ងាយជិត៣គីឡូម៉ែត្រកន្លះពីកីឡដ្ឋាន Gelora Bung Karno ។ សូម្បីតែកីឡាករក៏មិនអាចកម្តៅខ្លួននៅខាងក្រៅបានដែរ តែត្រូវចូលទៅក្នុងសាល។ ក្រុមវៀតណាមមានការហ្វឹកហាត់តែ២ដងមុនការប្រកួត AFF Cup 2022 វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី១ទល់នឹងម្ចាស់ផ្ទះឥណ្ឌូណេស៊ី។ ការប្រកួតរវាងក្រុមទាំង២នឹងធ្វើឡើងនៅថ្ងៃទី០៦ ខែមករា៕ -
Man UTD ពិភាក្សារឿងផ្ទេរអ្នកចាំទី Butland
Manchester United កំពុងពិភាក្សាជាមួយអ្នកចាំទី Jack Butland របស់ Crystal Palace អំពីការផ្លាស់ប្តូរទៅកាន់កីឡដ្ឋាន Old Trafford ។ លោក Erik ten Hag អ្នកចាត់ការទូទៅបិសាចក្រហមត្រូវការអ្នកចាំទីដៃទី២ដើម្បីជួយ David de Gea បន្ទាប់ពី Newcastle United យក Martin Dubravka ... -
អ៊ុំ វិចិត្រ វិលទៅភ្នំពេញក្រោនវិញ
ក្លិបបាល់ទាត់ភ្នំពេញក្រោនបានប្រកាសពីការចូលរួមសាជាថ្មីរបស់អ្នកចាំទីសម្បូរបទពិសោធ អ៊ុំ វិចិត្រ និងជាការវិលត្រលប់សាជាថ្មី។ កីឡាករធ្លាប់ជាប់ជម្រើសជាតិកម្ពុជាទើបចាកចេញពីកងយោធពលខេមរភូមិន្ទថ្មីៗនេះ និងបានវិលទៅកីឡដ្ឋាន RNS ជាលើកទី២ ជាទីរូបគេចំណាយពេលរដូវកាល២០២០ និង២០២១ ហើយឈ្នះជើងឯកលីគកំពូលរដូវកាលចុងក្រោយនោះ។ អ៊ុំ វិចិត្រ គឺជាសមាជិកថ្មីរបស់ក្រុមជើងឯកលីគកំពូល២០២២ នៅដើមឆ្នាំ២០២៣នេះ៕ -
គ្រូ Newcastle ថា គ្មានលក្ខខណ្ឌជាមួយ Ronaldo ទេ
លោក Eddie Howe បានបដិសេធជុំវិញដំណឹងថា Ronaldo នឹងលេងឱ្យ Newcastle ប្រសិនបើក្រុមបានទៅលេង UEFA Champions League នៅរដូវកាលក្រោយ។ អ្នកចាត់ការក្រុមសារិកាព្រៃបានប្រាប់ Sky Sports ថា “៖ យើងសូមជូនពរឱ្យ Cristiano Ronaldo ទទួលសំណាងល្អបំផុតនៅក្នុងជំពូកបន្ទាប់នៃអាជីពរបស់គាត់។ ទោះជាយ៉ាងណាក៏ដោយ លក្ខខណ្ឌសម្រាប់គាត់ក្នុងការមកកាន់ Newcastle នៅរដូវកាលក្រោយគឺមិនពិតនោះទេ។” ... -
លោក Honda ចប់ភារកិច្ចក្នុងក្រុមធំកម្ពុជា
សហព័ន្ធកីឡាបាល់ទាត់កម្ពុជាថ្លែងអំណរគុណ និងលាលោក Keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា។ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានសរសេរថា សូមថ្លែងអំណរគុណចំពោះលោក Keisuke Honda ដែលបានចំណាយពេលវេលា និងការលះបង់ចំពោះក្រុមជម្រើសជាតិកម្ពុជា ចាប់ពីខែសីហា ឆ្នាំ២០១៨ ដល់ខែមករា ឆ្នាំ២០២៣។ ការប្រកួតរវាងកម្ពុជា និងថៃ គឺជាការប្រកួតចុងក្រោយរបស់គាត់ជាមួយនឹងក្រុមធំជម្រើសជាតិ។ ទោះបីជាចាកចេញពីក្រុមធំកម្ពុជា ក៏ Honda នៅតែមានភារកិច្ចមួយទៀតចុងក្រោយជាមួយនឹងក្រុមអាយុក្រោម២២ឆ្នាំ ដែលជាការប្រកួតកីឡាស៊ីហ្គេម២០២៣។ អ្នកចាត់ការវ័យ៣៦ឆ្នាំនឹងដឹកនាំការហ្វឹកហាត់របស់ក្រុម U22 ... -
Ronaldo ថា ការងាររបស់គេនៅអឺរ៉ុបរួចរាល់ហើយ
Cristiano Ronaldo និយាយថាការងាររបស់គេនៅអឺរ៉ុបត្រូវបានបញ្ចប់ តែក៏មាន “ឱកាសជាច្រើន” ពីក្លិបផ្សេងទៀត មុនពេលចូលរួមជាមួយក្រុម Al Nassr អារ៉ាប៊ីសាអូឌីត។ ប្រធានក្រុមព័រទុយហ្គាល់វ័យ៣៧ឆ្នាំបាននិយាយថា មានការផ្តល់ជូនពីក្លិបនៅប្រេស៊ីល អូស្ត្រាលី សហរដ្ឋអាមេរិក និងព័រទុយហ្គាល់ តែបានបដិសេធ។ “ខ្ញុំបានឈ្នះគ្រប់យ៉ាង ខ្ញុំបានលេងឱ្យក្លិបសំខាន់ៗនៅអឺរ៉ុប ហើយឥឡូវនេះវាគឺជាការប្រកួតប្រជែងថ្មីនៅអាស៊ី។” នេះជាការសង្កត់ធ្ងន់របស់ CR7។ Ronaldo ត្រូវបានគេរាយការណ៍ថានឹងទទួលបានប្រាក់ខែបាល់ទាត់ដ៏ខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រច្រើនជាង១៧៧លានផោនក្នុងមួយឆ្នាំនៅក្នុងកិច្ចព្រមព្រៀងដែលមានសុពលភាពរហូតដល់ឆ្នាំ២០២៥៕ -
Man UTD ស៊ី Bournemouth ខណៈ Arsenal ស្មើ Newcastle
Manchester United បានបន្តជ័យជម្នះនៅ Premier League ដោយឈ្នះ Bournemouth ៣ទល់នឹង០ នៅថ្ងៃអង្គារ ទី០៣ ខែមករា។ Casemiro, Luke Shaw និង Marcus Rashford រកបានម្នាក់មួយគ្រាប់សម្រាប់ក្រុមបិសាចក្រហម។ សរុបការប្រកួត១៧លើក Man UTD មាន៣៥ពិន្ទុ នៅលេខ៤។ ចំណែកការប្រកួតរវាង Arsenal និង ... -
រកឃើញសព្វគ្រប់ហើយក្រុមវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ AFF Cup
ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម និងម៉ាឡេស៊ី បានឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ AFF Cup 2022។ វៀតណាមបានយកឈ្នះមីយ៉ាន់ម៉ា ៣ទល់នឹង០ ខណៈម៉ាឡេស៊ីឈ្នះសិង្ហបុរី ៤ទល់នឹង១។ វៀតណាម ឈរលេខ១ ពូល B ត្រូវប៉ះ ក្រុមលេខ២ ពូល A ឥណ្ឌូនេស៊ី។ ជើងទី១ ថ្ងៃទី០៦ ខែមករា និងជើងទី២ ថ្ងៃទី០៩ ខែមករា។ ... -
សហព័ន្ធបាល់ទាត់កាមេរូនដកកីឡាករ U17 ២១នាក់ព្រោះគេចវេសធ្វើតេស្ដអាយុ
នាល្ងាចថ្ងៃទី០៣ ខែមករា សហព័ន្ធបាល់ទាត់កាមេរូនបានប្រកាសដកកីឡាករ២១នាក់ក្នុងចំណោម៣០នាក់ដែលត្រូវបានជ្រើសរើសឱ្យចូលរួមក្នុងវគ្គជម្រុះពានរង្វាន់ទ្វីបអាហ្វ្រិកអាយុក្រោម១៧ឆ្នាំ បន្ទាប់ពីពួកគេខកខានមិនបានធ្វើតេស្តអាយុ។ សហព័ន្ធបាល់ទាត់នៃប្រទេសកាមេរូន (FECAFOOT) ប្រើប្រាស់ MRI ដើម្បីពិនិត្យមើលអាយុរបស់កីឡាករដែលត្រូវបានជ្រើសរើសសម្រាប់ការប្រកួតជម្រុះ U17 អាហ្វ្រិក ។ អ្នកលេងនឹងថតរូបភាពម៉ាញេទិកនៅកដៃ ដើម្បីវិភាគភាពចាស់ទុំរបស់ឆ្អឹង។ យោងតាមកាសែត Daily Mail ការធ្វើតេស្តអាយុនេះគឺផ្អែកលើតម្រូវការរបស់ FIFA ហើយមានភាពត្រឹមត្រូវរហូតដល់ 99% ។ “លទ្ធផលបានមកពីការណែនាំដ៏តឹងរឹងដែលផ្តល់ដោយប្រធានសហព័ន្ធលោក Samuel Eto’o ដើម្បីបញ្ចប់ការក្លែងបន្លំដែលបានធ្វើឱ្យខូចមុខមាត់របស់បាល់ទាត់កាមេរូននាពេលកន្លងមក។ ... -
CR7 អាចលេង UCL បានព្រោះលក្ខខណ្ឌពិសេសនេះ
Cristiano Ronaldo ត្រូវបានគេរាយការណ៍ថាមានលក្ខខណ្ឌមួយក្នុងកិច្ចសន្យាជាមួយ Al-Nassr ក្នុងការលេងឱ្យ Newcastle United ប្រសិនបើពួកគេមានលក្ខណៈគ្រប់គ្រាន់សម្រាប់ការប្រកួត Champions League នៅរដូវកាលក្រោយ។ ព័ត៌មានលម្អិតត្រូវបានគូសបញ្ជាក់នៅក្នុងរបាយការណ៍មួយរបស់ Marca ដែលអះអាងថា Ronaldo អាចផ្ទេរលើលក្ខខណ្ឌខ្ចីទៅកាន់ St. James’s Park ប្រសិនបើពួកគេទទួលបានចំណាត់ថ្នាក់កំពូលទាំងបួននៅ Premier League។ Newcastle ត្រូវបានគ្រប់គ្រងដោយមូលនិធិវិនិយោគសាធារណៈរបស់ប្រទេសអារ៉ាប៊ីសាអូឌីត។ Ronaldo បានផ្ទេរទៅកាន់ក្លិបអារ៉ាប៊ីសាអូឌីតកាលពីថ្ងៃសុក្រ ...