• 2505
    0

    វិស័យកីឡាដែលកំពុងពេញនិយមពីរនៅប្រទេសកម្ពុជាគឺបាល់ទាត់ និងប្រដាល់ កំពុងរីកចម្រើនខ្លាំងនៅខេត្តសៀមរាប ដែលបានទាក់ទាញភ្ញៀវបរទេសជាច្រើនក្នុងខេត្តទេសចរណ៍ មួយនេះ ។ ថ្ងៃនេះ MSR សុំលើកយកក្លិបបាល់ទាត់ចំនួន៣និងក្លិបប្រដាល់ចំនួនពីរដែលកំពុងរៀបចំបានយ៉ាងល្អក្នុង ខេត្តសៀមរាប ។ ១. ក្លិបបាល់ទាត់ អង្គរថៃហ្គឺរ ដែលកំពុងលេងនៅលីហ្គកំពូលកម្ពុជា ក្លិបដែលមានមូលដ្ឋាននៅខេត្តសៀមរាបមួយនេះកំពុងទាក់ទារអ្នកគាំទ្រជាច្រើន និងទទួលបានពានក្លិបមានអ្នកចូលរួមទស្សនាច្រើន ជាងគេកាលពីរដូវកាលមុនផងដែរ ។ ២. ក្លិបសូទីឡូអង្គរ មានម្ចាស់ជាតារាបាល់ទាត់ជប៉ុននិងជាគ្រូបង្វឹកក្រុមជម្រើសជាតិបាល់ទាត់កម្ពុជាលោក Hongda មួយនេះក៏កំពុងលេងនៅលីហ្គកំពូលកម្ពុជាផងដែរ និងមានក្រុមអ្នកគាំទ្រច្រើនបន្ថិចម្តងៗ ។ ...
  • 3194
    0

    កាលពីរសៀលម្សិលមិញនេះ លោក ស៊ីថូ ណាថាន់ ដែលជាប្រធានផ្នែកកីឡានៅស្ថានីយ៍ទូរទស្សន៍ CBS បានបង្ហោះរូបថតអនុស្សាវរីយ៍ គ្រាលដែលរូបលោក ព្រមទាំងក្រុមការងារបានទៅផ្តិចយករូបភាពកីឡាករនៅខេត្តសុរិន្ទប្រទេសថៃ ហើយក៏បានប្រម៉ូតទឺថៃ លោក ថាវិន សដានឆ័យ បានអញ្ចើញទៅជួបសំណេះសំណាលគ្នាជាមួយប្រធានកក្លឹប ប៉ាកន ផនសុរិន្ទ គឺលោក ផនឆ័យ មុងចារើនផន ដែលជាអ្នកជំនួញដើមកំណើតចិន ព្រមទាំងមានទួរនាទីជាប្រធានគណៈកម្មការមិត្តភាព ថៃ-កម្ពុជា ប្រចាំខេត្តស៊ុរិន្ទ ដោយក្នុងកិច្ចសំណេះសំណាលគ្នានោះ លោក ផនឆ័យ មុងចារើនផន ...
  • 2096
    0

    ក្រោយប្រកួតចុងក្រោយឈ្នះកីឡាករថៃ ភិតណយ អ្នកប្រដាល់គុនខ្មែរ លន បញ្ញា នឹងត្រូវបន្តប៉ះជើងខ្លាំងរបស់ថៃមួយរូបទៀតគឺ ប្រាក់ចាន់បាន ក្នុងការប្រកួតដណ្តើមប្រាក់លានខារាប៉ាវ នៅថ្ងៃសៅរ៍ ទី ១៨ ខែ ឧសភា នេះនាសង្វៀន CBS ។ កូនសិស្សរបស់លោក ធន់ សុភា បង្ហើបប្រាប់ MSR ថា ពេលលឺថាប៉ះជើងខ្លាំងម្តងៗមានអារម្មណ៍ភ័យខ្លះដែរ ប៉ុន្តែបើថាខ្លាចគឺមិនខ្លាចនោះទេ ហើយសម្រាប់ការប៉ះ ប្រាក់ចាន់បាន ...
  • 4918
    0

    ទាំងអ្នកទស្សនា ទាំងអ្នកផ្លុំភ្លេង សុទ្ធតែមានការរអ៊ូរទាំ ចំពោះការគុនគ្រូរបស់កូនសិស្សខ្ញុំ ដោយអ្នកទាំងនោះនិយាយថា គុនគ្រូយូរម្លេះស៊ីម៉ោងណាស់ ចំណែកឯអ្នកភ្លេងវិញ គុនគ្រូយូរម្លេស ផ្លុំចង់ហើមក្រឡទែនហើយ តែពួកគាត់ហាក់ដូចជាមិនយល់អំពីទឹកចិត្តរបស់ខ្ញុំ ដែលកំពុងតែជួយផ្សព្វផ្សាយក្បាច់គុនថ្វាយបង្គំគ្រូដែលជារបស់ដូនតាខ្មែរយើង ដោយលោកមិនចង់ឃើញកីឡាករគុនគ្រូនូវក្បាច់ដដែលៗនោះទេ ហេតុនេះហើយបានជាលោកគ្រូប្រឹងជួយអភិរក្ស ក្រែងលោកបាត់បង់ទៅប្រទេសជិតខាងបាត់ទៅ ណាមួយនៅប្រទេសថៃ ការគុនគ្រូនេះត្រូវការគេអភិរក្សខ្លាំងណាស់នេះគឺជាសំដីរបស់លោកគ្រូ ពេជ្រ សុផាន់ ដែលជាអតីតកីឡាករប្រដាល់គុនខ្មែរមួយរូប ដែលបច្ចុប្បន្ននេះជាគ្រូក្នុងសាលាគុន សហគមន៍១៥៧គុនខ្មែរ។ ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ ...
  • 5160
    0

    បើមិនមានការប្រែប្រួលនោះទេដៃភ្លើងជើងរន្ទះ រឿង សោភ័ណ្ឌ នឹងត្រូវប៉ះម្ចាស់មេដាយមាសរបស់ថៃ  ឌីស៊ែលឡេក ជាលើកទី២បន្ទាប់លើកទី១ រឿង សោភ័ណ្ឌ បានចាញ់ពិន្ទុនឹងត្រូវកីឡាករថៃម្នាក់នេះវាយអោយអាជ្ញាកណ្តាលរាប់ទៀតផង ។ ក្រោយពីចាញ់ ឌីស៊ែលឡេក ក្នុងឆ្នាំ២០១៨ នោះម្ចាស់ខ្សែក្រវាត់៨គ្រឿងក៏បានប្រកាសសងសឹកផងដែរ ដោយលើហេតុផលថាការចាញ់នោះរូបគេមិនបានត្រៀមខ្លួនល្អដោយសារត្រូវមើលថែឪពុកឈឺ ។ ក្តីប្រាថ្នា របស់កូនសិស្សលោក ឈិន ខ្វាន់ចៃ អាចនឹងសម្រេចនៅថ្ងៃសៅរ៍ សប្តាហ៍នាសង្វៀន CNC ដោយពួកគេ ជួបគ្នាជាលើកទី២ ។ ...
  • 3491
    0

    អ្នកប្រដាល់មិនដែលចាញ់ជនជាតិអាមេរិក Keith Thurman ត្រៀមប្រកួតការពារខ្សែក្រវាត់របស់ខ្លួនជាលើកទី៩ជាមួយ MANNY PACQUIAO នៅថ្ងៃទី២០ ខែកក្កដា ខាងមុខនេះក្នុងទឹកដីសហរដ្ឋអាមេរិក ដោយមិនទាន់កំណត់ថានឹងប្រកួតនៅក្នុងសង្វៀនណានៅឡើយទេ។ ធើរ៍មេន វ័យ៣០ឆ្នាំមិនទាន់មានប្រវត្តិប្រកួតចាញ់ម្តងណាឡើយគឺ ឈ្នះ២៩ដង និងផ្តួលគូប្រកួតKO២២ដង។ ខ្សែក្រវាត់ WBA (Super) welterweight ដែល ធើរ៍មេនកំពុងកាន់កាប់នេះគឺដណ្តើមបានពីជនជាតិអាហ្សង់ទីន Diego Chaves កាលពីខែកក្កដាឆ្នាំ២០១៣ តាមរយៈការវាយអោយសន្លប់នៅទឹកទី១០។ វាមានភាពអស្ចារ្យត្រង់អាចគ្រប់គ្រងបាន៦ឆ្នាំ និងវ៉ៃការពារបាន៨ដងក្រោយមកទៀត។ ...
  • 2923
    0

    បច្ចុប្បន្នកម្មវិធីប្រដាល់ក្នុងទឹកដីប្រទេសកម្ពុជាតែងតែមានការប្រកួតមិត្តភាពអន្តរជាតិដោយភាគច្រើន គឺកីឡាករគុនខ្មែរត្រូវប៉ះកីឡាករបរទេស (ថៃ) ដែលមិនក្រោម១០នាក់ទេក្នុងសប្តាហ៍ដែលពួកគេបានមក កើបលុយពីកម្ពុជាទៅវិញ ។ កីឡាករថៃ នឹងត្រាក់កាន ដែលធ្លាប់មកប្រកួតនៅកម្ពុជាជាង២០ដងបានប្រាប់មកកាន់ MSR ថាការមក ប្រកួតនៅកម្ពុជាពិតជាជួយដល់ជីវភាពរបស់គេខ្លាំងមែន ដោយក្រៅពីការធ្វើស្រែចម្ការ និងរកស៊ីតិចតួច ការមកប្រកួតនៅកម្ពុជាក៏បានចំណូលគួរសមសម្រាប់ផ្តត់ផ្គង់គ្រួសារផងដែរ ។ នៅមានកីឡាករថៃជាច្រើនទៀតដែលពួកគេរកបានចំណូលពីការមកប្រកួតនៅទឹកដីកម្ពុជា ដោយកីឡាករខ្លះអាចសន្សំលុយទិញរថយន្ត ធ្វើផ្ទះ និង បង្កើតមុខរបរបានទៀតផង ។ លោក ថាវិន ស.ដានឆ័យ ដែលជាអ្នកដឹកនាំកីឡាករថៃមកប្រកួតនៅស្រុកខ្មែរបង្ហើបថា ...
  • 4702
    0

    នាសង្វៀនប្រដាល់គុនខ្មែរ ឯកភ្នំ ខេត្តបាត់ដំបង កាលពីយប់មិញនាគខ្មៅ ឃុន ឌីម៉ា បានផ្តួល កីឡាករថៃ សាមីនយុគ ក្នុងទឹកទី៣ ក្រោយការចូលរួមពីអ្នកគាំទ្រយ៉ាងច្រើន ។ នេះជាការស្តារកិត្តិយសរបស់គេឡើងវិញបន្ទាប់ពីប្រកួតចាញ់ពិន្ទុកីឡាករថៃ ឌិនណាផូ កាលពីចុងខែមេសា នាទឹកដីខេត្តកំពង់ធំ ។ រូបភព៖ Ek Phnom Kun Khmer Arena   
  • 2867
    0

    ការចាញ់កីឡាករថៃ រតថាំង ក្នុងទឹកទី២ដោយអាជ្ញាកណ្តាលបញ្ឈប់ ក្នុងកម្មវិធី One Champiosnhip កាលពីម្សិលមិញនាទឹកដីប្រទេសថៃ ជាការចាញ់ ( TKO / KO )លើកដំបូងរបស់កីឡាករគុនខ្មែរ សុខ ធី ក្នងចំណោមការប្រកួតរបស់គេជាង ៥០០ ប្រកួតតាំងពីចាប់ផ្តើមឡើងសង្វៀនមក ។ កីឡាករដើមកំណើតខេត្តបន្ទាយមានជ័យ ធ្លាប់បានបញ្ជាក់ថាការប្រកួតរបស់ប្រហែលជាង៥០០ដងហើយ ដោយមិនដែលស្គាល់សន្លប់ រឺ អាជ្ញាកណ្តាលបញ្ឈប់ មុនចប់ការប្រកួតនោះទេ ប៉ុន្តែបើគេវាយអោយរាប់គឺ មានប៉ុន្តែនៅតែអាចតស៊ូបានពេញទឹកនៃការប្រកួត ...
  • 2787
    0

    ថ្ងៃនេះអ្នកប្រដាល់ជួរមុខរបស់កម្ពុជាបីរូបនឹងប្រកួតនៅសង្វៀនពីរផ្សេងគ្នាដែលក្នុងមាន កែវ រំចង់ និង ឡៅ ចិត្រា ចាប់ដៃគ្នាជួបកីឡាករថៃនៅទឹកដីកម្ពុជា ខណៈ សុខ ធី ត្រូវប្រកួតជាមួយជើងខ្លាំងថៃ នៅទីក្រុងបាងកក ប្រទេសថៃ ក្នុងកម្មវិធី One Championship ។ កែវ រំចង់ ត្រូវជួប ជែកស្យាម ខណៈ ឡៅ ចិត្រា ត្រូវប៉ះកីឡាករ ផេតរ៉ាវី ...