• 16047
    0

    យស់ សំអាល គឺជាអ្នកប្រដាល់គុនខ្មែរមួយរូបដែលធ្លាប់ធ្វើការហ្វឹកហាត់នៅក្លឹបឃ្លាំងមឿងកីឡា កីឡាករដែលមានដើមកំណើតខេត្តស្វាយរៀងរូបនេះក៏ជាម្ចាស់ខ្សែក្រវាត់ KWC ( Kunkhmer Warrior Champions) ដែលគ្រានោះស្ថានីយ៍ទូរទស្សន៍MYTV ធ្លាប់បង្កើតកម្មវិធីវៃដាក់ទ្រុងមួយនេះបាន៣រដូវកាល។ បន្ទាប់ពីឈ្នះខ្សែក្រវាត់នេះរួចមក យល់ សំអាល ក៏បានបោះបង់អាជីពនេះមួយរយៈ ដោយទៅធ្វើការបើកឡានអោយគេនៅប្រទេសឡាវ ការលំបាក ភាពនឿងហត់ នឹងអ្នកផ្ទះ ចំណូលតិច សំអាល់ក៏វិលត្រឡប់មកស្រុកកំណើតវិញ គ្រានោះលោកគ្រូ ម៉ា សេរី ក៏បានផ្តល់ឱកាសអោយកីឡាកររូបនេះធ្វើការប្រកួតលក្ខណះអន្តរជាតិជាមួយអ្នកប្រដាល់ថៃ សនដែង ស៊ីតកាំណាន់លឺ ដោយចាញ់ក្នុងទឹក៤។ ...
  • 15238
    0

    អ្នកប្រដាល់គុនខ្មែរ ចាន់ សំអាត បានប្រាប់មូលហេតុដែលការប្រកតក្នុងប្រទេសសិង្ហបុរី តាំងពីថ្ងៃទី៣១ ខែមិនា ក្នុងព្រឹត្តិការណ៌វាយដាក់ទ្រុង One Warrior Series ដែលជាកម្មវិធីថ្មីមួយរៀបចំឡើងដោយ ស្ថាប័ន ONE Championship ទើបប្រកាសលទ្ធផលជាសាធារណៈ។ ខ្លាចាស់ភ្នំដងរែកបានបញ្ជាក់ថា ការប្រកួតនេះរូបគេបានផ្តួលដៃគូដែលជាជនជាតិថៃ ត្រឹមទឹកទីមួយប៉ុណ្ណោះតាមរយៈការប្រើកណ្តាប់ដៃធ្វើអោយអជ្ញាកណ្តាលបញ្ឃប់ ។ សម្រាប់មូលហេតុដែលមិនប្រកាសជាសាធារណៈពេលប្រកួតចប់ព្រោះខាងកម្មវិធី មិនអនុញ្ញាតអោយគ្រប់កីឡាករទាំងអស់ដែលប្រកួតក្នុងកម្មវិធីនេះមិនអោយបញ្ចេញលទ្ធ ផលនោះទេ ព្រោះកម្មវិធីមិនមានផ្សាយផ្ទាល់ដូចនេះគេត្រូវយកការប្រកួតគូនិមួយៗទុកចាក់ ផ្សាយឡើងវិញតាមដំណាក់កាលរហូតផុតគូណាគូនោះអាចបញ្ចេញលទ្ធផលជា សាធារណៈបាន ។ ...
  • 7798
    0

    តាម​ការ​វិភាគ​ពីទិន្នន័យ​ទីផ្សារ​​ផ្លាស់ប្តូរកីឡារ Transfermarket បាន​ប៉ាន់​ស្មាន​ថា តំលៃ​ខ្លួន​កីឡាករ ៧៣៦នាក់ (មួយក្រុម ២៣នាក់) របស់​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ទាំង ៣២​ប្រទេស​ ដែល​ទៅបង្ហាញខ្លួន​ ​ក្នុងការប្រកួត​បាល់ទាត់ World Cup នាពេលខាងមុខ គឺមាន​ប្រមាណ ៩ពាន់លានផោន ឬ ស្មើនឹង ១២ពាន់លានដុល្លារអាមេរិក។ ក្រុម​បាល់ទាត់ជម្រើសជាតិ អេស្ប៉ាញ គឺជាក្រុមមួយ​ ដែល​ប្រមូល​ផ្តុំ​ដោយ​កីឡាករ​មាន​តំលៃ​ខ្លួន ថ្លៃជាងគេ។ ចំណែក​ក្រុម​ជម្រើសជាតិ ប្រេស៊ីល ...
  • 6263
    0

    នៅថ្ងៃអាទិត្យ ទី១០ មិថុនា នេះនាសង្វៀន ស៊ី អ៊ិន ស៊ី មានការប្រកួតពីរសង្វៀនផ្សេងគ្នាក្នុងថ្ងៃតែ មួយក្នុង នោះការប្រកួត ដណ្តើមពិន្ទុពានរង្វាន់ ISI រដូវកាលទី២ និង ការប្រកួតមិត្តភាព ស្រាបៀប្លេកខេត ដោយក្នុងក្នុងចំណោមបួនគូមានបីគូជាជំនួបសងសឹករបស់ កីឡាករគុនខ្មែរនិងថៃ ។ ម៉ោង ១១ ព្រឹក មឿន សុខហ៊ុច ត្រូវប៉ះដៃគូចាស់ក្នុងជុំទីមួយរប​ស់គេគឺ ផ្លាយណយ ...
  • 3630
    0

    ប្រធានក្រុម​បាល់ទាត់ជម្រើសជាតិអង់គ្លេស Harry Kane សម្រេច​ចុះកុងត្រាបន្តនៅលេងជាមួយក្រុម​ Tottenham Hotspur ៦ឆ្នាំ ក្នុង​អត្រា​​ប្រាក់ឈ្មួល គុណនឹង ២ ដែល​មាន​តំលៃប្រមាណជា ៩០លានផោន ឬ ប្រមាណ ១២០លានដុល្លារ។ ការ​ប្រកាសបន្តយ៉ាងច្បាស់លាស់នេះ គឺបន្ទាប់​ពី​មាន​ដំណឹង​ល្ហិចល្ហៀង កាលពីពេលកន្លងមក​ថា ម្ចាស់​ក្លឹប​អធិរាជស Real Madrid ចង់​បាន Harry Kane ទៅលេងជាមួយខ្លួន។ ក្នុងពិធីចុះហត្ថលេខាបន្តជាមួយ ...
  • 1973
    0

    ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង នឹងត្រូវប្រើប្រាស់យុវជនរបស់ខ្លួនជំនួសកីឡាករដែលជាជម្រើសដំបូងរបស់ក្លិបក្រោយសហព័ន្ធបាល់ទាត់កម្ពុជាចេញលិខិតដាក់ពិន័យកីឡាករច្រើននាក់ពាក់ព័ន្ធទៅការប្រើហិង្សាក្នុងជំនួបជាមួយ ក្រសួងការពារជាតិ កាលពីចុងសប្តាហ៍ ។ ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី០៧ ខែមិថុនា លោក អោក សំណាង អគ្គលេខាធិការក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បង្ហើបថាជារឿងពិបាកខ្លាំងពេលបាត់បង់កីឡាករល្អដែល ជាជម្រើសដំបូងរបស់ក្លិប ដូចនេះត្រូវដាក់យុវជនដែលពួកគេអាចមានសមត្ថភាព គ្រប់គ្រាន់ក្នុងការលេងនៅលើទីលានជំនួសកីឡាករដែលជាប់ពិន័យ ។ លោកបន្តថា ដល់ពេលនេះយើងអាចនិយាយបានថាជាការអាណិតអាសូរសម្រាប់ក្លិបយើង ហើយវាក៏អាច ជាការទាក់ទាញមួយដែរពេលយើងត្រូវប្រើប្រាសយុវជនអោយចូលលេង ។ សូមបញ្ជាក់ថា គណៈកម្មការវិន័យនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានចេញសេចក្ដីសម្រេចនៅថ្ងៃទី៧ខែមិថុនានេះថា កីឡាករ សុក សំណាង, ...
  • 20178
    0

    ប្រធានក្រុម​បាល់ទាត់ជម្រើសជាតិអាហ្សង់ទីន Lionel Messi នៅសប្តាហ៍នេះ បាន​និយាយ​ថា គេ​រំពឹង​ថា​នឹង​មាន​កីឡាករ ៨នាក់ ដែល​នឹង​បង្ហាញ​ឥទ្ធិពល​យ៉ាងលេចធ្លោរបំផុត ក្នុងរយៈពេល ១ខែនៃ World Cup 2018 នៅរុស្ស៊ី ដែលនឹង​ចូល​មក​ដល់ នៅពេលតែប៉ុន្មាន​ថ្ងៃទៀតនេះ។ ការហ៊ានប៉ាន់ស្មានខ្ពស់នេះ ក៏ព្រោះតែកីឡាករវ័យ ៣០ឆ្នាំរូបនេះ បាន​តាមដាន​ពីទម្រង់លេង​របស់​កីឡាករ​ទាំង ៨នាក់នេះ ក្នុងការប្រកួត​ជម្រើសជាតិ ធំៗនាពេលកន្លងមក និង​ការប្រកួត​ឲ្យ​ក្លឹប​ដែលពួកគេបានលេង។ ៨នាក់ ដែល ...
  • 46414
    0

    ទីបំផុត វីដេអូបទចម្រៀងផ្លូវការសម្រាប់ការប្រកួតបាល់ទាត់ពិភពលោក World Cup 2018 ទើបតែចេញនៅថ្ងៃនេះ។ ជាវីដេអូបទចម្រៀង ដែលមានការច្រៀង និងសម្តែងរួមគ្នា ដោយអ្នកចម្រៀងកំពុងពេញនិយមអាមេរិក Nicky Jam រួមជាមួយតារាចម្រៀង និងសម្តែងល្បីឈ្មោះ Will Smith និងតារាចម្រៀងស្រីសញ្ជាតិ កូសូវ៉ូ Era Istrefi។ ក្នងនោះ គេក៏ឃើញមានវត្តមានចូលរួមសម្តែងដោយអតីតកីឡាករប្រេស៊ីល Ronaldinho ផងដែរ។ បទនេះមានចំណងជើងថា “Live ...
  • 7890
    0

    ថ្មី​ៗនេះ Eden Hazard កីឡាករប្រធាន​ក្រុ​ម​បាល់ទាត់​ជម្រើសជាតិ បែល​ហ្ស៊ិក ទើបតែបាន​ឲ្យ​រហ័សនាម​ដល់​ក្រុម​បាល់ទាត់​ជម្រើសជាតិ​បែលហ្ស៊ិក ឆ្នាំ ២០១៨ ថា​ជា​ ‘Golden Generation’ ឬ «ក្រុមជំនាន់មាស»។​ ហើយ​បន្ទាប់​ពី​ឲ្យ​ឈ្មោះ​នេះហើយ Hazard បាន​ប្រៀបធៀប​ភាព​ខុសគ្នា រវាង​ក្រុម​បាល់ទាត់អង់គ្លេស និង​បែលហ្ស៊ិក ក្នុងយុគសម័យ Golden Generation។ Hazard ថា កាល​ពីអំឡុង​ឆ្នាំ ២០០០ ពេលដែល​អង់គ្លេស ...
  • 4757
    0

    លោក​ស្រីនាយករដ្ឋមន្ត្រីអង់គ្លេស Theresa May និង​លោក​ប្រធានាធិបតីរុស្ស៊ី Vladimir Putin។    ការប្រកួត​បាល់ទាត់​ពិភពលោក World Cup 2018 ជិត​ឈាន​ចូល​មក​ដល់ហើយ! នៅ​ខណៈនេះ នាយករដ្ឋមន្ត្រីអង់គ្លេស កំពុង​តែសម្តែងក្តី​ព្រួយ​បារម្ភ​ពីសុវត្ថិភាព​របស់​ក្រុម​អ្នក​គាំទ្រ​ក្រុមបាល់ទាត់​​ជម្រើសជាតិអង់គ្លេស ពេល​ទៅទស្សនាការ​ប្រកួត​ នៅ​ប្រទេសរុស្ស៊ី។ លោក​ស្រី​នាយករដ្ឋមន្ត្រី បាន​ព្រមាន​ពលរដ្ឋខ្លួន ឲ្យ​ប្រុងប្រយ័ត្ន​ចំពោះ​ហនិភ័យ​ជាច្រើន នៅប្រទេសរុស្ស៊ី តួយ៉ាង​ដូចជា ការ​រើសអើងក្រុម​អ្នក​ស្រលាញ់​ភេទដូចគ្នា ពលរដ្ឋ​ស្បែក​ខ្មៅ​អង់គ្លេស និង​អំពើ​ហិង្សា​ជាច្រើន​ពី​សំណាក់​ក្រុម​រើស​អើងពលរដ្ឋអង់គ្លេស នៅក្នុងប្រទេសរុស្ស៊ី។ ...