• 4246
    0

    ក្នុងពេលបង្ហាញខ្លួន ណែនាំពីការហ្វឹកហាត់ដល់ក្រុមបាល់ទាត់ជម្រើសកម្ពុជា នៅពហុកីឡដ្ឋានជាតិ កាលពីថ្ងៃអង្គារម្សិលមិញ លោក Keisuke Honda បានប្រាប់អ្នកកាសែតថា លោកពុំទាន់គិតពីលទ្ធផលឡើយ គឺមានតែផ្តោតលើការបង្វឹក ហើយវាជាការចាប់ផ្តើមថ្មីមួយសម្រាប់ក្រុមគោព្រៃកម្ពុជា។ អតីតខ្សែបម្រើជម្រើសជាតិជប៉ុន លើកឡើងថា៖ «ខ្ញុំនឹងរករបៀបលេងថ្មីមួយសម្រាប់កម្ពុជា ហើយសម្លឹងមើលកីឡាករពីមួយថ្ងៃទៅមួយថ្ងៃ។ ខ្ញុំពុំទាន់គិតថាឈ្នះឬចាញ់ទេ ប៉ុន្តែខ្ញុំនឹងផ្តោតលើការរៀបចំជាមួយក្រុមការងារទាំងអស់។ វាជាការចាប់ផ្តើមថ្មីមួយ»។ លោក Honda ដែលសន្យាថានឹងផ្តល់បទពិសោធន៍ដែលលោកមានទាំងអស់ដល់ក្រុមបាល់ទាត់កម្ពុជា នឹងត្រូវដឹកនាំក្រុមគោព្រៃ ប្រកួតមិត្តភាពបើកឆាកជាមួយម៉ាឡេស៊ី នៅកីឡដ្ឋានជាតិ នាល្ងាចថ្ងៃទី ១០ខែកញ្ញាសប្តាហ៍ក្រោយ។ ...
  • 5105
    0

    អ្នកប្រដាល់គុនខ្មែរ មឿន សុខហ៊ុច បង្ហើបថាជំនួបជាមួយអ្នកប្រដាល់ថៃ ឌិនណាផូ ក្នុងការផ្តាច់ព្រ័ត្រដណ្តើមពានរង្វាន់ ISI Palm រដូវកាលទីពីរអាចងាយស្រួលជាងការប៉ះជាមួយ ក្រៀងក្រៃ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ។ ក្រោយធ្លាប់ជួបគ្នាក្នុងវគ្គសន្សំពិន្ទុរួចមកកូនសិស្សរបស់លោក ណន រិទ្ធ បញ្ជាក់ថាអ្នកប្រដាល់ ខេត្តសុរិន្ទ៍ ម្នាក់នេះមិនមានក្បាច់អ្វីដែលគ្រោះថ្នាក់ខ្លាំងនោះទេ ហើយក៏មិនសូវធ្ងន់ដែរពេលគេវ៉ៃចេញម្តងៗ ហើយបើធៀបជាមួយ ក្រៀងក្រៃ ដែលគេយកឈ្នះក្នុងកន្លងមកវាងាយស្រួលជាង ពីព្រោះ ក្រៀងក្រៃ រឹង ហើយវ៉ៃចេញមក ...
  • 6144
    0

    អ្នកចាត់ការក្រុមបិសាចក្រហម Manchester United លោក Jose Mourinho បាននិយាយថា Juventus ទិញខ្សែប្រយុទ្ធ Cristiano Ronaldo មកគឺដើម្បីឈ្នះពានរង្វាន់ UEFA Champion League។ បុរសជនជាតិព័រទុយហ្គាល់បានបន្ថែមទៀតថា Juventus ជាក្រុមមួយក្នុងទ្វីបអឺរ៉ុបដែលបានវិនិយោគដើម្បីឈ្នះ Champions League ព្រោះពួកគេមិនត្រូវការវិនិយោគដើម្បីឈ្នះ Scudetto ទេ។ ពួកគេបានឈ្នះ Scudetto ៦-៧ឆ្នាំជាប់ៗគ្នាទៅហើយ។ ...
  • 3044
    0

    កាលពីម្សិលមិញនៅវិមានសន្តិភាពសម្តេចតេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ បានសំដែងនូវការអបអរសាទរ វីរកីឡាករ សាលី អូមើត វីរកីឡាការិនី ខាន់ ចេសា ម្ចាស់មេដាយមាស Asian Games  ដែលបានខិតខំប្រឹងប្រែងយកជ័យជម្នះជូនជាតិមាតុភូមិ ស្របពេលនោះដែរក៏បានប្រកាសពីប្រាក់រង្វាន់ដែលត្រូវផ្តល់ជូនដល់ ពួកគេ ផងដែរ ។ យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ជ័យលាភីមេដាយមាសកីឡាការិនី ខាន់ ចេសា ទទួលបានថវិកាពីរដ្ឋ ៨០លានរៀល និងថវិការសម្តេចតេជោ ...
  • 16185
    0

    អ្នកប្រដាល់ថៃ​ កងមឿងឆាង ដែលចាញ់កីឡាករគុនខ្មែរ រឿង សោភ័ណ្ឌ ទាំងមិនអស់ចិត្តកាលពី ថ្ងៃទី ១១ ខែ​សីហា ក្នុងការប្រកួតលក្ខណៈម៉ារ៉ាតុន កន្លងទៅបានសម្រេចបំណងរបស់គេដែលចង់ជួប ដៃភ្លើង ជើងរន្ទះ ម្តងទៀតសម្រេចហើយ ។ អ្នកទាំងពីរនេះនឹងប៉ះគ្នាជាលើកទីពីរនៅថ្ងៃទី ៨ ខែ កញ្ញា ឆ្នាំ២០១៨ ក្នុងកម្មវិធីប្រកួតដណ្តើម ប្រាក់លានខារ៉ាប៉ាវ ដែលមានការផ្សាយផ្ទាល់៣ប៉ុស្ទិ៍ក្នុងពេលតែមួយមាន CTN CNC MYTV ...
  • 11647
    0

    អ្នកចាំទី អ៊ុំ សេរីរ័ត្ន លើកឡើងថា ក្តីសម្រៃរបស់ខ្លួនបានក្លាយជាការពិត ក្រោយពេលបងប្អូន អ៊ុំ វិចិត្រ អាចជាប់ជម្រើសជាតិសាជាថ្មីម្តងទៀត ក្រោមការដឹកនាំរបស់អ្នកចាត់ការ Keisuke Honda ក្នុងការប្រកួតមិត្តភាពនាពេលខាងមុខនេះ។ សមាជិករបស់ក្រសួងការពារជាតិរូបនេះបានបន្ថែមទៀតថា៖ “ខ្ញុំរីករាយណាស់ដែលបងប្រុសរបស់ខ្ញុំបានជាប់ជម្រើសជាតិឡើងវិញ ព្រោះក្តីសម្រៃរបស់ខ្ញុំគឺចង់ឃើញគាត់បានជាប់ឈ្មោះសារជាថ្មីម្តងទៀត។ សម្រាប់ខ្ញុំ ២នាក់យើងគឺមានម្នាក់មួយណាជាប់ជម្រើសជាតិក៏បាន ព្រោះយើងជាបងប្អូនគ្នា។” អ្នកចាំទីរបស់ទ័ពខាងលើបានបន្ថែមទៀតថា ខ្លួនពិតមិនសប្បាយចិត្តទេនៅពេលដែលមិនមានឈ្មោះក្នុងបញ្ជីឈ្មោះរបស់ក្រុមជម្រើសជាតិបែបនេះ ប៉ុន្តែខ្លួនអះអាងថានឹងប្រឹងប្រែងឡើងវិញសម្រាប់ការប្រកួតផ្សេងៗទៀតដើម្បីឆក់យកចំណាប់អារម្មណ៍ពីអ្នកចាត់ការក្រុមជម្រើសជាតិហើយមានឈ្មោះជាប់ឡើងវិញ។ គួររំលឹកថា អ៊ុំ វិចិត្រ មានឈ្មោះត្រូវបានកោះហៅនៅក្នុងបញ្ជីក្រុមជម្រើសជាតិកម្ពុជាសារជាថ្មីម្តងទៀត ...
  • 3468
    0

    គ្រូបង្វឹក Juventus លោក Massimiliano Allegri បានបង្ហើបពីមូលហេតុដែលធ្វើឲ្យខ្សែប្រយុទ្ធ Cristiano Ronaldo មិនទាន់អាចរកគ្រាប់បាល់នៅលីគអ៊ីតាលីបាន ក្រោយពេលផ្ទេរមកពី Real Madrid ក្នុងតម្លៃ១១២លានអឺរ៉ូ។ ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់វ័យ៣៣ឆ្នាំបានចូលលេងឱ្យ Juventus ពេញម៉ោងបាន៣ប្រកួតហើយ តែមិនទាន់ស៊ុតចូលនៅឡើយទេ ទោះប៉ុនប៉ងសំដៅទីជាច្រើនលើកក្ដី។ លោក Allegri និយាយថា៖ “គេ (Ronaldo) មានការប្រកួតអស្ចារ្យមួយ។ នៅអ៊ីតាលី កីឡាករត្រូវរួមចំណែកច្រើនលើការការពារ ហើយគេដឹងអំពីរឿងនេះ។ ...
  • 4723
    0

    កូនប្រុសច្បងរបស់ Cristiano Ronaldo ស៊ុតចូល៤គ្រាប់ក្នុងថ្ងៃបង្ហាញខ្លួនបើកឆាកសម្រាប់ Juventus U9 ខណឪពុករបស់ខ្លួនមិនទាន់រកគ្រាប់បាល់ផ្លូវការសម្រាប់ Juventus បាននៅឡើយតាំងពីផ្ទេរពី Real Madrid ក្នុងរដូវក្ដៅឆ្នាំ២០១៨នេះ។ កូនប្រុសរបស់ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់បានបង្ហាញសមត្ថភាពគួរឱ្យសរសើរដោយរកបាន៤គ្រាប់ក្នុងជ័យជម្នះ៥-១របស់ក្រុមយុវជន Juventus លើក្រុមយុវជន Lucento កាលពីចុងសប្ដាហ៍ ដោយស៊ុតចូល២គ្រាប់ក្នុងមួយវគ្គ។ ទស្សនាវីដេអូ៖
  • 10050
    0

    ក្រោយបាត់មុខមួយរយៈដោយសារមានបញ្ហារបួសជើង អាសង្ហាគុនខ្មែរ ឡៅ ចន្ទ្រា បានវិលមកសង្វៀនវិញហើយដោយត្រូវប៉ះជើងខ្លាំងចាស់វង្សារបស់ថៃ នៅថ្ងៃអាទិត្យ ទី ០៩ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងកម្មវិធីកំពូលអ្នកប្រយុទ្ធកណ្តាប់ដៃដែក ISI Palm គូមិត្តភាពអមវគ្គផ្តាច់ព្រ័ត្រ ។ បើមិនមានការប្រែប្រួលនោះទេម្ចាស់ពាន ISI Palm រដូវកាលទីមួយនឹងត្រូវប្រកួតជាមួយអ្នកប្រដាល់ថៃ ណាំខៈបួន ដែលជាកីឡាកររឹងម៉ាំមួយរូបធ្លាប់ឈ្នះកីឡាករខ្មែរជាច្រើនផងដែរ ។ អ្នកប្រដាល់មកពីខេត្តបុរីរ៉ាំម្នាក់នេះធ្លាប់បរាជ័យក្រោយថ្វីដៃតែ រឿង សោភ័ណ្ឌ ប៉ុណ្ណោះ ...
  • 9457
    0

    ក្លិបប្រដាល់លោក Bidaut Derek ជនជាតិបារាំងដែលបានចំណាយទុនជាច្រើនដើម្បីបើកលក្ខណៈ ស្តង់ដាអន្តរជាតិនៅកម្ពុជា បានបើកជាផ្លូវការហើយនៅថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ ២០១៨ នេះដែលមានការសម្តែងរបាំអប្សរា និងក្បាច់គុនល្បុក្កតោ ជាដើម ។ ក្លិបប្រដាល់នេះមិនត្រឹមតែជាកន្លែងហាត់ប្រដាល់គុនខ្មែរនោះទេ ថែមទាំងមានសេវាកម្មជាច្រើនទៀត ដូចជាហាត់ប្រាណដើម្បីសុខភាព, ស្ទីម , យ៉ូហ្គា និងទទួលសិស្សដែលចង់ហាត់ដើម្បីឡើងប្រកួត ដើម្បីរាងស្អាត រឺសម្រកគីឡូជាដើម ។ ក្លិបដែលឈ្មោះថា (ប្រដាល់ ...