• 7759
    0

    បីប្រកួតជាប់គ្នារបស់អ្នកប្រដាល់គុនខ្មែរ វង្ស ណយ បានធ្វើអោយអ្នកគាំទ្រពេញចិត្តយ៉ាងខ្លាំង បន្ទាប់ ពីអ្នកលេងកែងរូបនេះបានផ្តួលជើងខ្លាំងថៃបីរូបផ្សេងគ្នាអោយសន្លប់ជាបន្តបន្ទាប់ដោយការប្រើកែងដ៏គ្រោះថ្នាក់របស់គេ ។ កីឡាករថៃទី១ គឺ បូវខៀវ ( រ៉ារឿង ) ទី២ ហ្វៃប៉ា ប៉េឡេបុរីរ៉ាំ និងចុងក្រោយ ចៃស៊ូ  ស.ខាំស៊ីង ដោយពួកសុទ្ធតែសន្លប់ក្រោមផ្លែកែងរបស់កូននាគប៉ៃលិនរូបនេះ ខណៈកីឡាករថៃទី៤ ដែលត្រូវជួប វង្ស ណយ នៅថ្ងៃទី ១៥ ...
  • 3240
    0

    ក្រោយបញ្ចប់ការប្រកួតមិត្តភាពអន្តរជាតិក្រោមការដឹកនាំលើកដំបូងដោយកម្ពុជាចាញ់ ម៉ាឡេស៊ី ៣ ទល់ ១ កាលពីម្សិលមិញនាពហុកីឡដ្ឋានជាតិអូឡាំពិក អ្នកចាត់ការក្រុមគោព្រៃលោក Honda មើលឃើញថាកូនក្រុមរបស់លោកចាប់ផ្តើមបានល្អខ្លាំងនៅ៣០នាទីដំបូង ។ ក្នុងសន្និសីទលោកបាននិយាយថា៖ ពេលដែលយើងចាញ់តែងតែស្វែងរកចំនុចខ្វះខាត ហើយថ្ងៃនេះខ្ញុំពេញចិត្តការលេងរបស់កូនក្រុមរបស់ខ្ញុំ ពួកគេធ្វើបានយ៉ាងល្អនៅ៣០នាទី ដំបូងទាំងការគ្រប់គ្រងបាល់ ការប៉ះ ជាដើម ទោះបីការហ្វឹកហាត់បានត្រឹម១សប្តាហ៍ ។ លោកបន្ថែម កីឡាករទាំងអស់បានបំពេញតាមការណែនាំរបស់លោក៩០ ភាគរយហើយ ដូចនេះយើងនឹងប្រឹងប្រែងបន្តទៀត ។ សូមបញ្ជាក់ថា នេះជាការដឹកនាំលើកដំបូងក្នុងក្រុមជម្រើសជាតិបាល់ទាត់កម្ពុជារបស់លោក ...
  • 5186
    0

    ក្រុមជម្រើសជាតិកម្ពុជានឹងបើកពហុកីឡដ្ឋានជាតិដើម្បីស្វាគមន៍ក្រុមភ្ញៀវម៉ាឡេស៊ីនៅក្នុងការប្រកួតមិត្តភាពនៅល្ងាចថ្ងៃច័ន្ទ ទី១០ ខែកញ្ញា ឆ្នាំ២០១៨នេះ នាវេលាម៉ោង៦:៣០នាទី។ មុននឹងការប្រកួតចាប់ផ្តើមនៅថ្ងៃនេះ អ្នកចាត់ការថ្មី Keisuke Honda ចាប់ផ្តើមធ្វើការហ្វឹកហាត់ជាមួយក្រុមរហស្សនាមគោព្រៃជា​ផ្លូវ​ការ​​ក្នុង​ថៃ​ដំបូង​កាលពីថ្ងៃ៤ ខែកញ្ញា។ ដោយឡែកខ្សែការពារ ឈិន ឈឿន បានបង្ហើបប្រាប់ពីតិចនិចហ្វឹកហាត់របស់អ្នកចាត់ការថ្មីឲ្យក្រុមការងារ MSR Sport ថា៖ “សម្រាប់ការយុទ្ធសាស្រ្តរបស់អ្នកចាត់ Honda គឺទៅលើការហ្វឹកហាត់ខ្លាំង, ការហូបចុបបានល្អ និង សម្រាកបានច្រើន។ អ្វីដែលម្ចាស់អាវលេខ៤របស់ក្រុមជម្រើសជាតិជប៉ុនបានផ្តោតសំខាន់នោះគឺបច្ចេកទេសរបស់កីឡាករម្នាក់ៗនឹងភាពខ្វះខាតរបស់សមាជិកម្នាក់ៗ” “ជាពិសេសគឺទំនុកចិត្តតែម្តង ...
  • 3574
    0

    នៅវេលាម៉ោង ៦និង៣០នាទីល្ងាច ថ្ងៃចន្ទ ទី ១០ កញ្ញានេះ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាឈុតធំ ត្រូវទទួលស្វាគមន៍ក្រុមភ្ញៀវម៉ាឡេស៊ី នៅទីលានកីឡដ្ឋានជាតិ សម្រាប់ការប្រកួតមិត្តភាព។ ជាការប្រកួតមិត្តភាព ដែលមានលក្ខណៈពិសេស ព្រោះក្រុមគោព្រៃកម្ពុជា នឹងមានគ្រូបង្វឹកថ្មី ដែលជាអតីតកីឡាករជប៉ុនដ៏ល្បី គឺលោក Keisuke Honda។ មុននឹងការប្រកួតចាប់ផ្តើមនៅថ្ងៃនេះ សហព័ន្ធបាល់ទាត់ក​ម្ពុជាបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋកម្ពុជាដែលទៅចូលរួមទស្សនាការប្រកួតមិត្តភាពនាល្ងាចនេះ សូមមេត្តារក្សាអនាម័យនឹងយកសំរាមទៅចោលក្នុងធុងសំរាមតាមទីតាំងនីមួយៗ ព្រោះថាកន្លងមករាល់ជំនួបការប្រកួតដែលមានអ្នកមកចូលរួមទស្សនាច្រើនកុះករ នៅពេលដែលការប្រកួតត្រូវបានបញ្ជប់គេឃើញមានសំរាមត្រូវបានចោលពាសវាលពាសកាល ដូចនេះហើយទើបសហព័ន្ធបាល់ទាត់កម្ពុជាបានរាបដាក់ធុងសំរាមជាច្រើននៅជំវិញទីលានប្រកួត ដើម្បីអោយបងប្អូនប្រជាពលរដ្ឋដែលទៅចូលរួមទស្សនាមានភាពងាយស្រួលក្នុងការចោលសំរាម។  
  • 9586
    0

    ទីបំផុតម្ចាស់ពានរង្វាន់ ISI Palm រដូវកាលទី២លើប្រភេទទំងន់៦៥គីឡូក្រាមបានរកឃើញហើយ ដោយបានទៅលើកីឡាករ មឿន សុខហ៊ុច ក្រោយពីប្រកួតឈ្នះពិន្ទុយ៉ាងប្រផិតប្រផើយ ជាមួយកីឡាករកូនថៃកាត់បារាំង ឌិន ណាផូ។ ក្រោយពីទទួលបានទឹកប្រាក់ចំនួន៦ពាន់ដុល្លាររួមជាមួយពានរង្វាន់ ISI Palm នៅសង្វៀនស៊ីអិនស៊ី មឿន សុខហ៊ុច ដែលជាកូនសិស្សរបស់លោក ណន រិទ្ធ បាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មានកីឡាថា មូលហេតុដែលរូបគេចាញ់កាច់ជាមួយ ឌិន ណាផូ គឺដោយសាររូបគេព្យាយាមសម្រកគីឡូខ្លាំងពេក ដែលជាហេតុធ្វើឲ្យមិនមានកំលាំងពេញលេញប្រកួតលើសង្វៀន ...
  • 3937
    0

    អ្នកប្រដាល់គុនខ្មែរដែលមានរហ័សនាមថា (រន្ទះជើងដងទន្លេមេង្គ) ពុទ្ធ ឆាយរិទ្ធី បានរៀបរាបក្រោយពីប្រកួតជាមួយ ក្រៀងក្រៃ ដែលជាអ្នកប្រដាល់មកពីប្រទេសថៃថា កីឡាកររូបនេះពិតជារឹងមាំមែន ទោះបីជារូបគេខំប្រឹងវៃសម្រុកខ្លាំងយ៉ាងណាក៏នៅតែមិនអាចអោយកីឡាកររូបនេះបោះបង់ការប្រកួតបាន ម្យ៉ាងវិញទៀតរូបខ្លួនប្រឹងវៃខ្លាំងពេកស្ទើរតែអស់កំលាំងមួយសារៗផងដែរ។ កូនសិស្សរបស់លោកគ្រូ ណន រិទ្ធ ក៏បាននិយាយរំលឹកផងដែរថា ពីមុនរូបខ្លួនធ្លាប់ប្រកួតចាញ់កីឡាករថៃ ក្រៀងក្រៃម្តងដែរ គ្រានោះគឺត្រូវកីឡាករថៃរូបនេះទាត់ស្ទើរតែខូចជើងទាំងស្រុងដូចនឹងសុខហ៊ុចដែរ តែលើកនេះគឺមិនអោយដូចលើកមុនឡើយ ពោលគឺរូបខ្លួនបានហ្វឹកហាត់ពង្រឹងប្រព័ន្ធការពារខាងក្រោម ដើម្បីទប់ទល់ជាមួយ ក្រែងក្រៃ ហើយទីបំផុតរូបខ្លួនក៏អាចយកឈ្នះបានសម្រេចដូចក្តីប្រាថ្នាមែន៕  
  • 3421
    0

    សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានប្រកាសនៅថ្ងៃនេះថា ក្រោមការណែនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាសហព័ន្ធកីឡាបាល់ទាត់កម្ពុជានិងគោរពវិញ្ញាណក្ខន្ធលោក Beat Richner ដែលជាស្ថាបនិក មន្ទីរពេទ្យគន្ធបុប្ជានៅមុនការប្រកួតមិត្តភាពអន្ដរជាតិរវាងក្រុមជម្រើសជាតិកម្ពុជា ជាមួយ ក្រុមជម្រើសជាតិម៉ាឡេស៊ី នាពហុកីឡដ្ឋានជាតិអូឡាំពិកវេលាម៉ោង ៦ និង ៣០ នាទីល្ងាចនេះ ។ លោក Beat Richner ស្ថាបនិក មន្ទីរពេទ្យគន្ធបុប្ជា ដែលជាមន្ទីរពេទ្យមួយ បានជួយព្យាបាលកុមារកម្ពុជារាប់លាននាក់ក្នុងមួយឆ្នាំៗ ដោយមិនគិតលុយ ដោយលោកជាស្វែងរកប្រាក់មកកសាងមន្ទីរពេទ្យគន្ធបុប្ជានៅភ្នំពេញ និងខេត្តសៀមរាប ។ បុរសជនជាតិស្វីសរូបនេះបានទទួលមរណៈភាពកាលពីថ្ងៃទី ...
  • 10664
    0

    នៅវេលាម៉ោង ៦និង៣០នាទីល្ងាច ថ្ងៃចន្ទ ទី ១០ កញ្ញានេះ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាឈុតធំ ត្រូវទទួលស្វាគមន៍ក្រុមភ្ញៀវម៉ាឡេស៊ី នៅទីលានកីឡដ្ឋានជាតិ សម្រាប់ការប្រកួតមិត្តភាព។ ជាការប្រកួតមិត្តភាព ដែលមានលក្ខណៈពិសេស ព្រោះក្រុមគោព្រៃកម្ពុជា នឹងមានគ្រូបង្វឹកថ្មី ដែលជាអតីតកីឡាករជប៉ុនដ៏ល្បី គឺលោក Keisuke Honda។ យើងមកមើលថា តើ ១១នាក់ដំបូងណា ដែលលោក Honda អាចដាក់ឲ្យចូលលេងក្នុងជម្រើស ១១នាក់ដំបូង នាការប្រកួតនៅល្ងាចនេះ៖ ...
  • 3388
    0

    Hector Bellerin បានឲ្យដឹងថា គាត់បានសម្រេចលុបចោលគណនី Twitter ពីក្នុងទូរស័ព្ទរបស់គាត់ចោល ដោយសារតែទ្រាំទ្រមិនបានទៅនឹងការរិះគន់របស់អ្នកគាំទ្រ Arsenal មួយចំនួន រួមទាំងការប្រមាថពីការលេងម៉ូដសក់ថ្មីរបស់គាត់ រហូតអ្នកខ្លះដៀលត្បិះគាត់ថា ជាស្រីស្រលាញ់ស្រី «lesbian»។ ខ្សែការពារអេស្ប៉ាញវ័យ ២៣ឆ្នាំរបស់កាំភ្លើងធំ Arsenal នេះ បញ្ជាក់ថា ៖ «វាជារឿងគួរឲ្យខ្លាច ទាំងពីសំណាក់កីឡាករខ្លួនឯង និងពីក្រុមគូបដិបក្ខ។ ពួកគេ បានហៅខ្ញុំថា «lesbian» ព្រោះខ្ញុំទុកសក់វែង។ ...
  • 26827
    0

    បន្ទាប់ពីអ្នកប្រដាល់គុនខ្មែរដំរីពិឃាដ ផល សោភ័ណ្ឌ បានប្រកួតចាញ់កីឡាករមកពីប្រទេសថៃ ហ្វុនលួង ក្នុងកម្មវិធីដណ្តើមប្រាក់លាននាសង្វៀនស៊ីអិនស៊ីជាលើកទី២ បានធ្វើឲ្យចិត្តប្រជាជនខ្មែរដែលនិយមគាំទ្រនឹងស្រលាញ់វិស័យមួយនេះ អ្នកខ្លះមិនអស់ចិត្ត អ្នកខ្លះចង់អោយមានការប្រកួតម្តងទៀត ហើយអ្នកខ្លះទៀតក៏ចង់អោយកីឡាករត្រកូលឡៅ ជួបជាមួយថៃម្នាក់នេះផងដែរ។ ទាក់ទង់ទៅនឹងកីឡាករគុនខ្មែរ ផល សោភ័ណ្ឌ ផ្ទាល់រូបគេក៏មានបំណងចង់ជួបកីឡាករ ហ្វុនលួង នេះម្តងទៀត ដោយហេតុផលថា ការប្រកួតចាញ់កីឡាករមកពីក្លឹបប៉េឡេបុរីរាំម្នាក់នេះ គឺដោយសារតែរូបខ្លួនមានបញ្ហាឈឺដៃ និង ឈឺជើង ដោយសារតែប្រកួតច្រើនសប្តាហ៍ជាប់ៗគ្នាច្រើនពេក ដូច្នេះបើមានឪកាសនឹងផ្សងជួបកីឡាករថៃម្នាក់នេះសារជាថ្មី៕