អ៊ុ សេរីរ័ត្ន ថាជាក្តីស្រមៃក្លាយជាការពិត ក្រោយបងប្រុសខ្លួនជាប់ជម្រើសជាតិសារជាថ្មីវិញ
អ្នកចាំទី អ៊ុំ សេរីរ័ត្ន លើកឡើងថា ក្តីសម្រៃរបស់ខ្លួនបានក្លាយជាការពិត ក្រោយពេលបងប្អូន អ៊ុំ វិចិត្រ អាចជាប់ជម្រើសជាតិសាជាថ្មីម្តងទៀត ក្រោមការដឹកនាំរបស់អ្នកចាត់ការ Keisuke Honda ក្នុងការប្រកួតមិត្តភាពនាពេលខាងមុខនេះ។
សមាជិករបស់ក្រសួងការពារជាតិរូបនេះបានបន្ថែមទៀតថា៖ “ខ្ញុំរីករាយណាស់ដែលបងប្រុសរបស់ខ្ញុំបានជាប់ជម្រើសជាតិឡើងវិញ ព្រោះក្តីសម្រៃរបស់ខ្ញុំគឺចង់ឃើញគាត់បានជាប់ឈ្មោះសារជាថ្មីម្តងទៀត។ សម្រាប់ខ្ញុំ ២នាក់យើងគឺមានម្នាក់មួយណាជាប់ជម្រើសជាតិក៏បាន ព្រោះយើងជាបងប្អូនគ្នា។”
អ្នកចាំទីរបស់ទ័ពខាងលើបានបន្ថែមទៀតថា ខ្លួនពិតមិនសប្បាយចិត្តទេនៅពេលដែលមិនមានឈ្មោះក្នុងបញ្ជីឈ្មោះរបស់ក្រុមជម្រើសជាតិបែបនេះ ប៉ុន្តែខ្លួនអះអាងថានឹងប្រឹងប្រែងឡើងវិញសម្រាប់ការប្រកួតផ្សេងៗទៀតដើម្បីឆក់យកចំណាប់អារម្មណ៍ពីអ្នកចាត់ការក្រុមជម្រើសជាតិហើយមានឈ្មោះជាប់ឡើងវិញ។
គួររំលឹកថា អ៊ុំ វិចិត្រ មានឈ្មោះត្រូវបានកោះហៅនៅក្នុងបញ្ជីក្រុមជម្រើសជាតិកម្ពុជាសារជាថ្មីម្តងទៀត បន្ទាប់ពីបានបញ្ចេញសមត្ថភាពយ៉ាងលេចធ្លោលើទីលាន ដោយរក្សាបាន Clean Sheet ៥ប្រកួត ក្នុងចំណោម១២ប្រកួត ដែលគេបង្ហាញខ្លួនហើយបង្កើតបានកំណត់ត្រាពុំចាញ់សោះ ឲ្យក្រសួងការពារជាតិ (ឈ្នះ១០ ស្មើ២)។
រូបភាព៖ CNCC