• 2410
    0

    ការប្រកួតក្របខណ្ឌបាល់ទាត់លំដាប់ទី១ របស់កម្ពុជា រដូវកាល២០២០ ជុំដំបូង ត្រូវបានបញ្ចប់កាលពីម្សិលមិញ ដោយរកឃើញក្រុមទាំង ៦ ដែលត្រូវតទល់គ្នា ស្វែងរកជើងឯក ខណៈដែលក្រុមចំនួន ៧ ចុះក្រោមនៃតារាងពិន្ទុក៏ប្រកួតគ្នាដើម្បីគេចផុតពីការកាត់ទៅលីគទី២ មួយក្រុមនៅបាតតារាង។ ក្រោយបញ្ចប់ជុំទី១នេះ ក្រុម បឹងកេត កំពុងឈរនៅកំពូលតារាងដោយឆ្លងកាត់ ១២ ប្រកួត ឈ្នះ ១០ និងស្មើ២ ដង ចំណែកក្រុមការពារជើងឯក ព្រះខ័នរាជស្វាយរៀង ស្ថិតនៅលេខ២ ...
  • 3626
    0

    (BC-99) កីឡាករ Dimitri Payet របស់ក្រុម Marseille បានលេង​សើចចំអកឱ្យ Paris Saint-Germain នៅលើបណ្តាញសង្គមបន្ទាប់ពីពួកគេបានចាញ់ក្រុម Bayern Munich នៅវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League កាលពីថ្ងៃអាទិត្យ។ នៅក្នុងការបង្ហាញខ្លួនលើកដំបូងរបស់ PSG នា​ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃពាន​រង្វាន់​កំពូល​ទ្វីប​អឺរ៉ុបក្រុមជើងឯក Ligue 1 នេះ​ត្រូវបានស៊ុត​បញ្ចូល​ទី​យក​ឈ្នះ​ដោយលទ្ធផល ១-០ ដោយខ្សែប្រយុទ្ធស្លាប Kingsley Coman ...
  • 4979
    0

    ចាប់តាំងពីចូលដឹកនាំបឹងកេតក្នុងនាមគ្រូបង្គោលបណ្ដោះអាសន្ន ជំនួសលោក Apisit Im Amphai រាប់តាំងពីប្រកួតដំបូងជាមួយសូលទីឡូអង្គរ ក្រោយវិលពីសម្រាកដោយសារកូវីដ១៩ លោក គឹម ភក្ដី ទទួលបានលទ្ធផល១០០ភាគរយតែម្ដង។ ការប្រកួតក្រោមការដឹកនាំជាបណ្ដោះអាសន្នដោយគ្រូបង្វឹកកាន់ A-License ខាងលើ ឈ្នះទាំង៨ដងនៅក្របខណ្ឌកំពូលកម្ពុជា និងពីរលើកក្នុងពានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ វគ្គ១៦ក្រុម ដែលទម្លាក់ក្រុមជម្រើសខេត្តសៀមរាប។ ក្នុងចំណោម៨ប្រកួតនៅ MCL គ្រូបង្វឹកមានតួនាទីជានាយកបច្ចេកទេសនៅបឹងកេតថែមទាំងឈ្នះក្រុមធំៗដូចជា ភ្នំពេញក្រោន, កងយោធពលខេមរភូមិន្ទ ...
  • 3766
    0

    អ្នកលេងគុនខ្មែរ ឃីម បូរ៉ា  នៅតែបបន្តភាពខ្លាំងរបស់ខ្លួនក្នុងប្រភេទទម្ងន់ ៦០ គីឡូក្រាម ដោយបានផ្តួលកីឡាករ បាង កាយ៉ាក់ ត្រឹមទឹកទី២ ទទួលបានលុយឧបត្ថម្ភ ១លានរៀលបន្ថែមពីក្រុមហ៊ុន គោជល់ ក្នុងការប្រកួតកាលពីថ្ងៃ សៅរ៍ នាសង្វៀន CNC ក្នុងកម្មវិធីអ្នកតស៊ូគុនខ្មែរគោជល់ ដណ្តើមប្រាក់លាន ។ ក្នុងសម័យកូវីដ១៩ ដែលមិនមានកីឡាករបរទេសមកប្រកួតនេះ ប្អូនប្រុសរបស់ ឃីម ឌីម៉ា ឈ្នះជើងខ្លាំងស្រុកខ្មែរជាច្រើនក្នុងប្រភេទទម្ងន់ ...
  • 12870
    0

    សារព័ត៌មាន Mundo Deportivo ស្រង់សម្ដីប្រភពពី FC Barcelona ថា ក្លិបនៅ La Liga មួយនេះនឹងមិនបង់ប្រាក់៥លានអឺរ៉ូដល់ Liverpool ចំពោះការដែល Philippe Coutinho ឈ្នះពាន UEFA Champions League នៅ Bayern Munich ទេ។ ប្រភពដដែលទទួលដំណឹងថា ការបង់ប្រាក់បន្ថែមធ្វើឡើងដរាបណា ខ្សែបម្រើប្រេស៊ីលខាងលើឈ្នះជើងឯកកំពូលអឺរ៉ុបនេះជាមួយក្រុមអ្នកមានបុណ្យប៉ុណ្ណោះ។ ...
  • 6599
    0

    Bayern Munich បានយកឈ្នះ Paris Saint Germain ដោយលទ្ធផល១ទល់នឹង០ ឈានទៅក្រសោបតំណែងជើងឯក UEFA Champions League រដូវកាល២០១៩/២០២០ នៅវគ្គផ្ដាច់ព្រ័ត្រ ថ្ងៃអាទិត្យ ទី២៣ ខែសីហា។ ក្រោយការប្រកួតដ៏ជក់ចិត្តនេះ MSR សូមបង្ហាញនូវរឿងរ៉ាវចំនួន៨គួរឲ្យចាប់អារម្មណ៍ដល់បងប្អូនបានដឹងផងដែរ។ ១. Bayern Munich ឈ្នះពានរង្វាន់ UEFA Champions League ...
  • 1733
    0

    (BC-99) អតីតកីឡាកររបស់​ក្រុម​អ្នក​មាន​បុណ្យ  Deco បាននិយាយ​ប្រាប់​អ្នក​សារព័ត៌មាន​ថា Lionel Messi ត្រូវតែជឿជាក់ថា Barcelona នៅតែជាក្លិបដ៏ត្រឹមត្រូវសម្រាប់បុរស​សញ្ជាតិ​អាហ្សង់​ទីន​រូប​នេះ​។ ចាប់តាំងពី Bayern Munich បាន​បំបាក់មុខក្រុម FC Barcelona ក្នុងពាន​រង្វាន់ UEFA Champions League វគ្គ​១/៤​ដោយ​លទ្ធផល ៨-២ កាលពីពេល​កន្លង​មក​បាន​ធ្វើ​អោយ​រឿង​រ៉ាវ​អនាគតរបស់ Messi ក្លាយ​ជាប្រធានបទនៃការជជែក​គ្នា​មិន​ចេះ​ជិនណាយ។ សារព័ត៌មាន​នានា​នៅតំបន់ Catalonia ...
  • 2941
    0

    ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា រដូវកាល២០២០ ជើងទី១ នាសប្តាហ៍ចុងក្រោយ ក្រុមភ្ញៀវ បឹងកេត បានយកឈ្នះ ព្រះខ័នរាជស្វាយរៀង ដោយលទ្ធផល ៤ ទល់ ២ ខណៈដែលក្រុមកងយោធពលខេមរភូមិន្ទ ហៅកាត់ទ័ព ឈ្នះ អគ្គិសនីកម្ពុជា ៤ ទល់ ២ បន្តឱកាសដណ្តើមពាននាជើងទី២ទៀត។ ក្រោយធ្វើអោយ ព្រះខ័នរាជស្វាយរៀង ស្គាល់ចាញ់ជាលើកដំបូងចាប់តាំងពីប្រកួតជើងទី១ ពានលីគកំពូលកម្ពុជា រដូវកាល២០២០នេះ ស្របពេលដែល ...
  • 7460
    0

    មានឈ្មោះពេញថា Alphonso Boyle Davies កើតនៅតំបន់ Buduburam ក្នុងប្រទេស Ghana នាថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០០០ តែមានដើមកំណើតជាពលរដ្ឋ លីបេរីយ៉ា។ ក្នុងនាមជាដើមកំណើតហ្គាណានិងដើមកំណើតលីបេរីយ៉ា កីឡាកររូបនេះមានសិទ្ធិលេងទាំងក្រុមជម្រើសជាតិហ្គាណានិងក្រុមជម្រើសជាតិលីបេរីយ៉ា។ នៅថ្ងៃទី ៦ ខែមិថុនាឆ្នាំ ២០១៧ Davies បានប្រឡងជាប់សញ្ជាតិ ហើយក៏បានក្លាយជាពលរដ្ឋកាណាដាជាផ្លូវការ ដែលធ្វើឱ្យរូបគេមានសិទ្ធិលេងឱ្យក្រុមជម្រើសជាតិកាណាដា។ Davies គឺជាកីឡាករដំបូងគេដែលកើតនៅទសវត្សឆ្នាំ ២០០០ ...
  • 1339
    0

    តាមរបាយការណ៍បានអោយដឹងថា DIOGO DALOT គ្រោងនឹងចាកចេញពី Manchester United នៅរដូវក្តៅនេះ។ ហើយក្រុមEverton និង Paris Saint-Germain កំពុងចាប់អារម្មណ៍ចង់បានកីឡាកររូបនេះចេញពី Old Trafford ។ គួរបញ្ជាក់ថា ខ្សែការពារស្លាបសញ្ជាតិ ព័ទុយហ្គាល រូបនេះកំពុងតែជួបឧបសគ្គក្នុងការប្រជែងតំណែងជាមួយ Luke Shaw និងWan-Bissaka តែភាគរយប្រជែងហាក់នៅឆ្ងាយបន្តិច។ ស្របពេលដែល លោក Ole ...