DIOGO DALOT គ្រោងនឹងចាកចេញពី Manchester United នៅរដូវក្តៅនេះ
តាមរបាយការណ៍បានអោយដឹងថា DIOGO DALOT គ្រោងនឹងចាកចេញពី Manchester United នៅរដូវក្តៅនេះ។ ហើយក្រុមEverton និង Paris Saint-Germain កំពុងចាប់អារម្មណ៍ចង់បានកីឡាកររូបនេះចេញពី Old Trafford ។
គួរបញ្ជាក់ថា ខ្សែការពារស្លាបសញ្ជាតិ ព័ទុយហ្គាល រូបនេះកំពុងតែជួបឧបសគ្គក្នុងការប្រជែងតំណែងជាមួយ Luke Shaw និងWan-Bissaka តែភាគរយប្រជែងហាក់នៅឆ្ងាយបន្តិច។ ស្របពេលដែល លោក Ole Gunnar Solskjaer កំពុងចាប់អារម្មណ៍ខ្លាំងលើទម្រង់លេង Timoth Fosu-Mesah ជាសជាង Dalot និង Marco Rojo៕