
មកដឹងពីប្រវត្តិត្រួសៗ របស់ Alphonso Davies ដែលក្លាយជាកីឡាករក្មេងជាងគេរបស់ កាណាដា លេងឲ្យ Bayern យប់នេះ!

Alphonso Davies ពេលជាប់ជាសញ្ជាតិ កាណាដា ជាមួយនិងគ្រួសារ
មានឈ្មោះពេញថា Alphonso Boyle Davies កើតនៅតំបន់ Buduburam ក្នុងប្រទេស Ghana នាថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០០០ តែមានដើមកំណើតជាពលរដ្ឋ លីបេរីយ៉ា។ ក្នុងនាមជាដើមកំណើតហ្គាណានិងដើមកំណើតលីបេរីយ៉ា កីឡាកររូបនេះមានសិទ្ធិលេងទាំងក្រុមជម្រើសជាតិហ្គាណានិងក្រុមជម្រើសជាតិលីបេរីយ៉ា។ នៅថ្ងៃទី ៦ ខែមិថុនាឆ្នាំ ២០១៧ Davies បានប្រឡងជាប់សញ្ជាតិ ហើយក៏បានក្លាយជាពលរដ្ឋកាណាដាជាផ្លូវការ ដែលធ្វើឱ្យរូបគេមានសិទ្ធិលេងឱ្យក្រុមជម្រើសជាតិកាណាដា។
Davies គឺជាកីឡាករដំបូងគេដែលកើតនៅទសវត្សឆ្នាំ ២០០០ លេងក្នុងការប្រកួត Major League Soccer សហរដ្ឋអាមេរិក។ Davies បានចូលរួមជាមួយ Bayern កាលពីខែមករាឆ្នាំ ២០១៩ ក្រោយផ្ទេរពីក្រុម Vancouver Whitecaps FC ក្នុងក្របខណ្ឌ MLS League ដោយមានកិច្ចសន្យារហូតដល់ឆ្នាំ ២០២៣។ Davies ត្រូវបានគេដាក់ឈ្មោះនៅក្នុងក្របខណ្ឌ Bundesliga ថា៖ ទាហានចំណូលថ្មី ( Rookie) សម្រាប់ឆ្នាំ ២០១៩-២០ ។
គួររំលឹកថា នៅខែមិថុនាឆ្នាំ ២០១៧ Davies បានក្លាយជាកីឡាករក្មេងជាងគេបន្ថែមទៀត ដែលបង្ហាញខ្លួនអោយក្រុមជម្រើសជាតិកាណាដា។ តាមរយៈការស៊ុតបាល់បញ្ចូលទី ២ គ្រាប់ក្នុងការប្រកួតពានរង្វាន់ CONCACAF Gold Cup ឆ្នាំ ២០១៧ ជាមួយក្រុមជម្រើសជាតិបារាំង និង Guiana ហើយក៏ក្លាយជាកីឡាករក្មេងជាងគេទៀតផងដែររបស់កាណាដា ដែលរកបានពិន្ទុនៅការប្រកួត CONCACAF Gold Cup សម្រាប់ការប្រកួតអន្តរជាតិកម្រិតកំពូល។
គិតត្រឹមវ័យ១៩ឆ្នាំ Davies ក៏និងក្លាយជាកីឡាករក្មេងជាងគេរបស់កាណាដា ក្នុងនាមជាខ្សែការពារឆ្នើមរបស់ Bayern Munich ដែលមានវត្តមានដំបូងគេលេងក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Uefa Champions League 2019-2020 នេះផងដែរ៕