• 3729
    0

    អ្នកចាត់ការ Liverpool លោក Jurgen Klopp បានសរសើរចំណុចពិសេសមួយរបស់ Tottenham Hotspur មុនក្រុមទាំងពីរជួបគ្នានៅជុំទី១៣ក្របខណ្ឌ Premier League នៅថ្ងៃពុធ ទី១៦ ខែធ្នូ។ “Tottenham ជាក្រុមកំពូលមួយ ហើយនៅពេលដែលពួកគេមានបាល់ ពួកគេបានបង្ហាញវា។ ប៉ុន្តែសំខាន់ជាងនេះ ពួកគេការពារបានល្អ ហើយអាចវាយបកយ៉ាងល្អបំផុត។ ពេលខ្លះពួកគេប៉ះតែ៣តង់ទេ ដល់មុខទីបាត់។” នេះជាសម្ដីរបស់លោក Klopp។ គ្រូបង្វឹកជនជាតិអាល្លឺម៉ង់រូបនេះបន្ថែមថា ...
  • 1853
    0

    អ្នកចាត់ការ West Brom លោក Slaven Bilic អាចនឹងត្រូវបានបណ្តេញចេញនៅព្រឹកថ្ងៃពុធ ទី១៦ ខែធ្នូ នេះហើយ។ ដំណឹងនេះកើតឡើង ទោះបីក្លិបដែលអង្គុយលេខ ១៩ ក្នុងក្របខណ្ឌ Premier League អាចបានលទ្ធផលស្មើ ១-១ ជាមួយ Manchester City នៅថ្ងៃអង្គារ ទី១៥ ខែធ្នូ ក៏ដោយ។ គេដឹងថា ...
  • 5134
    0

    អបអរសាទរ! កោះម៉ារីណាខាងជើង ក្លាយជាសមាជិកពេញសិទ្ធិទី៤៧របស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) បន្ទាប់ពីមានការបោះឆ្នោតសមាជតាមរយៈ Video Conference។ ថ្លែងក្នុងឱកាសនោះផងដែរប្រធានសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) បានអបអរសាទរដល់សមាគមកីឡាបាល់ទាត់កោះម៉ារៀណាខាងជើង (NMIFA) ដោយលោក Shaikh Salman bin Ebrahim Al Khalifa បានថ្លែងថា“ យើងមានមោទនភាពដែលបានស្វាគមន៍សមាគមកីឡាបាល់ទាត់កោះម៉ារីណាខាងជើងដែលជាសមាជិកសាមញ្ញថ្មីបំផុតនៃគ្រួសារ AFC។ គួររំលឹកថា ក្រុមបាល់ទាត់កោះម៉ារីណាខាងជើងអាយុក្រោម១៩ឆ្នាំក៏ធ្លាប់មានវត្តមានក្នុងការប្រកួតវគ្គជម្រុះពានរង្វាន់ AFC U-19 Championship ...
  • 7333
    0

    (BC-99) Ole Gunnar Solskjaer បាន​និយាយ​ទាំង​កំហឹង​ថា​លោក​ចង់​ឃើញ​ Paul Pogba ត្រូវ​លក់​ចេញ​ពី​ក្លឹបបិសាចក្រហម។ នេះបើយោងតាមសម្តីរបស់លោក Massimo Marianella ដែល​ជា​ពិធីករ​របស់ទូរទស្សន៍កីឡា Sky Italia ដែលបាននិយាយ​ឱ្យ​ដឹង​ក្នុងកម្មវិធីវិភាគ​ Premier League ជា​ភាសាអ៊ីតាលី។ លោកបានបង្ហើបឱ្យដឹងថា៖ Solskjaer បាន​ខឹងនឹងពាក្យសម្តីរបស់ភ្នាក់ងារភ្នាក់ងារកីឡាករ Paul Pogba លោក Mino Raiola ...
  • 6818
    0

    កីឡាករបាល់ទាត់ ប្រាក់ សុវណ្ណពិសិដ្ឋ ដែលត្រូវជាកូនប្រុសរបស់គ្រូបង្វឹកបាល់ទាត់ល្បីឈ្មោះ ប្រាក់ សុវណ្ណារ៉ា បានបង្ហើបពីសំណេរមួយដែលអាចនឹងបញ្ចាប់អាជីពបាល់ទាត់ទាំងវ័យក្មេង ។ អតីតយុវជនរបស់ក្លិប ព្រះខ័នរាជស្វាយរៀង បានសរសេរថា ប្រហែលដល់ពេលត្រូវបញ្ចប់វាហើយ លាហើយកីឡាករអាជីព ! មូលហេតុនៃការសរសេររបស់ អតីតជម្រើសជាតិ U-19 រូបនេះគេមិនដឹងច្បាស់អំពីបញ្ហាអ្វីនោះ ខណ:រូបគេនិងក្លិប គិរីវង់ មិនទាន់ការប្រកាសអ្វីឡើយ ។ ប្រាក់ សុវណ្ណពិសិដ្ឋ បានផ្ដើមអាជីពបាល់ទាត់ កាលពីឆ្នាំ២០១០ ...
  • 3077
    0

    អ្នកចាំទីជើងចាស់ Petr Cech បានរបូតពីរគ្រាប់ក្នុងការបង្ហាញខ្លួនសម្រាប់ក្រុម Chelsea អាយុក្រោម២៣ឆ្នាំ ពេលឈ្នះ Tottenham Hotspur U23 នៅថ្ងៃចន្ទ ទី១៥ ខែធ្នូ។ តាមពិតទៅ បុរសវ័យ៣៨ឆ្នាំបានចូលនិវត្តន៍មួយឆ្នាំមកហើយ និងបានបន្តការងារក្នុងបាល់ទាត់ ដោយកាន់តំណែងទីប្រឹក្សារបស់តោខៀវ។ យ៉ាងណា នៅដើមរដូវកាល២០២០/២០២១នេះរូបលោកត្រូវបានបញ្ចូលក្នុងបញ្ជីប្រកួត Premier League សាជាថ្មី ដោយសារវិបត្តិរបួស។ Cech ដែលលេងឲ្យជម្រើសជាតិសាធារណរដ្ឋឆេក១២៤លើក ចំណាយពេល១១ឆ្នាំនៅ ...
  • 1388
    0

    Neymar បានរងរបួស ហើយត្រូវប្ដូរចេញក្នុងការប្រកួតក្របខណ្ឌកំពូលបារាំង កាលថ្ងៃអាទិត្យ ទី១៤ ខែធ្នូ ក្រោយប៉ះទង្គិចជាមួយ Thiago Mendes របស់ Lyon។ របួសកជើងធ្វើឲ្យខ្សែប្រយុទ្ធប្រេស៊ីលរូបនេះត្រូវសម្រាក៣សប្ដាហ៍។ យ៉ាងណា បើយោងតាមសារព័ត៌មានបារាំង L’Equipe អតីតសមាជិក FC Barcelona នឹងជាន់ទាន់ប្រកួតវគ្គ១៦ក្រុមចុងក្រោយ UEFA Champions League តតាំងក្លិបចាស់។ Paris Saint Germain ...
  • 1467
    0

    អតីតគ្រូបង្វឹកក្រុមហង្សក្រហម Liverpool លោក Gerard Houllier ទទួលមរណភាពក្នុងវ័យ៧៣ឆ្នាំដោយសារជំងឺបេះដូង នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស។ នេះគឺជាដំណឹងដ៏អាក្រក់នៅក្នុងពិភពបាល់ទាត់ ខណៈ Liverpool បានបញ្ចេញសាររំលែកទុក្ខនៅលើបណ្តាញសង្គមរបស់ខ្លួនផងដែរថា៖ “យើងទាំងអស់គ្នាសូមចូលរួមកាន់ទុក្ខចំពោះការបាត់បង់អតីតអ្នកចាត់ការរបស់យើង សូមលោកទៅកាន់សុគតិភព, Gerard Houllier ១៩៤៧-២០២០”។ គួររំលឹកថា លោក Gerard Houllier គឺជាគ្រូបង្វឹកដែលដឹកនាំ Liverpool ឈ្នះពានរង្វាន់ FA Cup, League Cup ...
  • 1662
    0

    ការ​ចាប់​ឆ្នោត​ជ្រើសរើស​គូ​ប្រកួត​វគ្គ ១៦ក្រុម​ចុង​ក្រោយ​នៃ​ពានរង្វាន់ UEFA Champions League បាន​ធ្វើ​ឡើង​នៅ​ទីក្រុង​នីយ៉ុង​ ប្រទេស​ស្វីស កាលពីម្សិលមិញ។ ដោយឡែកសម្រាប់គូប្រកួតដែលជក់ចិត្តសម្រាប់ប្រិយមិត្តនៅជុំវិញពិភពលោកនោះគឺ FC Barcelona ត្រូវជួបគ្នាជាមួយ PSG ខណៈ AT Madrid ប៉ះជាមួយ Chelsea។ នេះ​ជា​គូ​ប្រកួត​វគ្គ១៦ក្រុម​ចុង​ក្រោយ​នៃពានរង្វាន់កំពូលប្រចាំទ្វីបអឺរ៉ុបដែលធ្វើឡើងនៅពាក់កណ្តាលខែកុម្ភៈឆ្នាំ២០២១ខាងមុខនេះ៖
  • 1125
    0

    (BC-99) តារាឆ្នើមរបស់ក្រុមតោខៀវ Chelsea Olivier Giroud មិនបានឆ្លើយ​តប​ទៅ​កាន់​ Inter Milan អំពីការផ្លាស់ប្តូរនៅខែមករានេះ​ទេ នេះបើយោងតាមភ្នាក់ងាររបស់សមីកីឡាករ​ផ្ទាល់​គឺលោក Michael Manuello ។ របាយការណ៍នៅក្នុងប្រទេសអ៊ីតាលីបានសរសេរៀប​រាប់​អំពី​លទ្ធភាព​របស់ Inter នៅ​ក្នុង​ការ​ទិញ​យក Giroud ខណៈដែលគ្រូបង្វឹកលោក Antonio Conte ត្រូវបានគេនិយាយថាជាអ្នកនៅ​ពី​ក្រោយ​ការ​ចង់​បាន​បុរសសញ្ជាតិ​បារាំងរូបនេះ។ ក៏​ប៉ុន្តែ​ការ​បង្ហាញ​ខ្លួន​លេងកាន់តែច្រើននិង​បាន​បញ្ចេញ​សមត្ថភាព​កាន់​តែ​ល្អ​នៅជាមួយ​ក្លឹបតោខៀវក្នុងមួយរយៈ​ពេល​ថ្មីៗនេះបាន​ប្រែក្លាយ​ជា​បញ្ហា​រាំង​ខ្ទប់​សម្រាប់​ការចាកចេញរបស់ Giroud នៅខែមករានេះ​ទៅ​វិញ​។ នៅពេលត្រូវបានសាកសួរដោយ Inside Futbol អំពីកិច្ចពិភាក្សាជាមួយ Inter ...