• 3251
    0

    ក្លិបបាល់ទាត់ វិសាខា កំពុងប្រែក្លាយជាក្លិបមួយដែលល្អដាច់គេក្នុងប្រទេសកម្ពុជាពីមួយថ្ងៃទៅមួយថ្ងៃតាមរយៈការកែប្រែនៅចំណុចមួយចំនួន និងបន្ថែមអ្វីថ្មីៗ ក្នុងក្លិប ដោយបានអភិវឌ្ឍន៍យ៉ាងលឿនក្នុងមួយរយៈចុងក្រោយ ជាពិសេសបការសាងសង់រចនាសម្ព័នក្នុងក្លិបជាបន្តបន្ទាប់ និងកម្មវិធីថ្មីៗ  ហើយពេលនេះបានបង្ហាញគម្រោងថ្មីមួយទៀតបន្ថែម ដែលត្រៀមសាងសង់ក្នុងពេលឆាប់ៗនេះ ។ បន្ទាប់ពីបានបង្កើតកម្មវិធី ទូរស័ព្ទដៃ (App) ផ្លូវ​ការ​ដែល​មានឈ្មោះ​ថា “Visakha FC” សម្រាប់អ្នកគាំទ្រ​ប្រើប្រាស់​ដោយ​ឥត​គិត​ថ្លៃ ទាំង​លើ​ប្រព័ន្ធ​ប្រតិបត្តិ​ការ Android និង IOS ដើម្បី​ទទួល​បាន​នូវ​អត្ថ​ប្រយោជន៍​ជា​ច្រើនពីក្លិបរួចមក នៅថ្ងៃនេះក្លិបម្ចាស់ជើងឯកពានរង្វាន់សម្តេច ហ៊ុន សែន ...
  • 2933
    0

    លោក Pep Guardiola អ្នកចាត់ការ Manchester City យល់ឃើញថា  Arsenal នឹងមានកំហុសធ្ងន់ ប្រសិនបើសម្រេចចិត្តដកលោក Mikel Arteta ពីតំណែង។ គ្រូបង្វឹកជនជាតិអេស្ប៉ាញថ្លែងបែបនេះក្រោយក្រុមមេឃខៀវស៊ីកាំភ្លើងធំ១ទល់នឹង៤ក្នុងការប្រកួតពានរង្វាន់ League Cup វគ្គ៨ក្រុមចុងក្រោយនៅថ្ងៃអង្គារ ទី២២ ខែធ្នូ។ នេះមានន័យថា Arsenal មិនឈ្នះសោះក្នុងការប្រកួត៨លើកចុងក្រោយទាំងនៅលីគ និងនៅខាប់។ គេចាំបានថា Arteta បានចាកចេញពី ...
  • 1327
    0

    Lionel Messi បានទាត់បាល់បញ្ចូលទីគ្រាប់ទី៦៤៤សម្រាប់ FC Barcelona អំឡុងជ័យជម្នះលើ Real Valladolid និងបំបែកកំណត់ត្រារបស់ Pele ដែលទាត់ចូលឲ្យក្លិបតែមួយ។ គ្រាប់បាល់ទី៦៤៤នេះកើតឡើងនៅនាទី៦៥ ពេលទទួល​បានបាល់ពីការបញ្ជូនយ៉ាងល្អពី Pedri ហើយក៏ទាត់ផុតដៃអ្នកចាំទី Jordi Masip ក្នុងការប្រកួត La Liga នៅថ្ងៃអង្គារ ទី២២ ខែធ្នូ។ ក្នុងនោះ Messi ក៏រួមចំណែកសម្រាប់គ្រាប់បាល់ទីមួយ ...
  • 1745
    0

    កីឡាករ នុប តុលា បានបង្ហើបមូលហេតុមួយចំនួនដែលរួចសម្រេចចេញពីក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ផ្ទេរទៅកាន់ ក្លិបបាល់ទាត់ណាហ្គាវើល សម្រាប់រដូវកាលថ្មី ២០២១ ខាងមុខ ។ នុប តុលា បានបញ្ជាក់ថា ការចាកចេញដោយសាររូបគេចង់មានឱកាសលេងអោយបានច្រើនជាងនេះ ដើម្បីជាប់ជម្រើសជាតិ និង ស្វែងរកបទពិសោធន៍ថ្មីបន្ថែម ពីព្រោះរូបគេលេងអោយតែក្លិប ព្រះខ័នរាជស្វាយរៀង តែមួយប៉ុណ្ណោះកន្លងមក ។ កីឡាករដែលអាចលេងបានទាំងខ្សែប្រយុទ្ធនិងការពារ បន្ថែមថា រូបគេនឹងប្រឹងប្រែងហ្វឹកហាត់ ជាមួយក្លិបថ្មីដើម្បីឈ្នះពានរង្វាន់ផ្សេងតាមតែអាចធ្វើទៅបាន ។ ...
  • 6737
    0

    (BC-99) ខ្សែប្រយុទ្ធ Fábio Silva បានបំបែកឯតទគ្គកម្មរបស់កីឡាករ Cristiano Ronaldo ជាមួយនឹងការទាត់​​បាល់បញ្ចូល​ទី​បើ​ទោះ​ជា​ក្រុម Wolves របស់ខ្លួន​បានចាញ់ Burnley ក៏​ដោយ​។ ជាការពិត​ណាស់​មួយ​គ្រាប់គត់​របស់​ក្រុមកញ្ជ្រោងកាល​ពី​យប់​ម៉ិញ​គឺ​បាន​ដោយ​​ការបញ្ចេញ​សមត្ថភាព​របស់​​​យុវជនព័រទុយហ្កាល់ Fábio Silva ដែល​នេះ​ក៏​ជា​គ្រាប់បាល់ដំបូងរបស់ខ្លួនសម្រាប់ក្រុម Wolves ក្នុងរដូវ​កាល​នេះ​ដែរ​។ នៅត្រឹម​អាយុ ១៨ ឆ្នាំនិង ១៥៥ ថ្ងៃ Fábio Silva បានក្លាយជាកីឡាករក្មេងជាងគេបំផុតដែលមិនធ្លាប់មាននៅក្នុងក្រុម​ ...
  • 2713
    0

    អ្នកចាត់ការ Wolverhampton លោក Nuno Espirito Santo និយាយថា អាជ្ញាកណ្ដាល Lee Mason មិនល្អគ្រប់គ្រាន់ឡើយ ពេលដឹកនាំការប្រកួតដែលក្រុមលោកចាញ់ Burnley ២ទល់នឹង១  ជំនួប Premier League នៅថ្ងៃចន្ទ ទី២១ ខែធ្នូ។ Ashley Barnes និង Chris Wood ជាអ្នករកគ្រាប់បាល់សម្រាប់ ...
  • 1375
    0

    ការប្រកួតបាល់ទាត់វគ្គផ្ដាច់ព្រ័ត្រដណ្តើមពានរង្វាន់ Carabao Cup រដូវកាល២០២០/២០១ នឹងត្រូវបានរៀបចំឡើងនៅថ្ងៃអាទិត្យទី ២៥ ខែមេសា។ សេចក្តីថ្លែងការណ៍របស់ក្របខណ្ឌបាល់ទាត់អង់គ្លេសបានបញ្ជាក់ថា ការសម្រេចចិត្តផ្លាស់ប្តូរកាលបរិច្ឆេទដែលដើមឡើងត្រូវរៀបចំនៅថ្ងៃអាទិត្យទី ២៨ ខែកុម្ភៈ គឺធ្វើឡើងក្នុងគោលបំណងដើម្បីឱ្យមានអ្នកទស្សនាចូលរួមច្រើនតាមដែលអាចធ្វើទៅបាន។ ចំនួនអ្នកគាំទ្រដែលត្រូវបានអនុញ្ញាតនឹងពឹងផ្អែកលើការណែនាំរបស់រដ្ឋាភិបាល។ សម្រាប់សប្ដាហ៍នេះវិញ ការប្រកួតនៅតែបន្តក្នុងវគ្គ ១/៤ ដដែល។ នៅថ្ងៃអង្គារនេះ  Brentford ត្រូវជួប Newcastle,  Arsenal ត្រូវជួប Manchester City, បន្ទាប់មកនៅថ្ងៃពុធ ...
  • 1183
    0

    ក្លិបបាល់ទាត់ បឹងកេត បានឈានដល់កិច្ចព្រមព្រៀងជាមួយខ្សែប្រយុទ្ធ ម៉ាត់ ណូរុន ក្នុងការបន្តកុងត្រាថ្មីរហូត ដល់ទៅ៣រដូវកាលបន្ថែមទៀត ។ អតីតកីឡាករអគ្គិសនីកម្ពុជា បានបង្ហាញសមត្ថភាពយ៉ាងល្អក្នុងនាមជាខ្សែប្រយុទ្ធដោយអាចរកបានរហូតដល់ទៅ ១៥គ្រាប់ក្នុងពានរង្វាន់លីគកំពូលមកម្ពុជាកាលពីរដូវកាលមុន ដោយឈរនៅលេខរៀងទី២ជាកីឡាកររកគ្រាប់បាល់បានច្រើន ( Top scorer ) ដោតចាញ់កីឡាករ Private របស់ព្រះខ័នរាជស្វាយរៀង តែ១គ្រាប់ប៉ុណ្ណោះ ។ ម៉ាត់ ណូរុន បានផ្លាស់ពីក្លិប អគ្គិសនីកម្ពុជា ទៅចូលរួមជាមួយក្លិប ...
  • 3712
    0

    Cristiano Ronaldo បានបង្ហាញពានរង្វាន់ជើងមាស (Golden Foot) កាលថ្ងៃអាទិត្យ ទី២០ ខែធ្នូ។ CR7 រៀបរាប់បែបនេះ “៖ខ្ញុំពិតជាមានកិត្តិយសណាស់ដែលបានឈ្នះពានរង្វាន់ Golden Foot នេះ ដែលពីមុនមកក៏មានវីរបុរសបាល់ទាត់យ៉ាងច្រើនបានឈ្នះ។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកគាំទ្រនៅជុំវិញពិភពលោកដែលបានគាំទ្ រនិងបោះឆ្នោតដល់ខ្ញុំ។” តាមពិតទៅ គណៈកម្មការរៀបចំបានកំណត់ម្ចាស់ជយលាភីរួចហើយតាំងពីដើមខែធ្នូ តែទើបប្រគល់ដល់ Ronaldo។ ពានរង្វាន់នេះត្រូវបានផ្តួចផ្តើមឡើងក្នុងឆ្នាំ ២០០៣ និងជាពានរង្វាន់ប្រចាំឆ្នាំដើម្បីផ្តល់កិត្តិយសដល់កីឡាករជាមួយនឹងសមិទ្ធិផលឆ្នើម។ បញ្ជីសម្រាំងបេក្ខជន ១០ ...
  • 4288
    0

    អ្នកចាត់ការ Leeds United លោក Marcelo Bielsa និយាយថា ក្រុមលោកនឹងមិនបោះបង់របៀបលេងដែលផ្ដោតខ្លាំងលើការវាយលុយឡើយ (Attacking Football)។ គ្រូបង្វឹកជនជាតិអាហ្សង់ទីនថ្លែងបែបនេះក្រោយចាញ់ Manchester United ៦ទល់នឹង២ក្នុងការប្រកួត Premier League នៅ Old Trafford នាថ្ងៃអាទិត្យ ទី២០ ខែធ្នូ។ បរាជ័យនេះមានន័យថា Leeds ជាក្រុមដំបូងគេរដូវកាលនេះដែលរបូត៣០គ្រាប់។ នេះក៏ជាលើកដំបូងដែលក្រុមមួយដែលដឹកនាំដោយលោក Bielsa ...