Author: MSR Website
-
ប៊ុន សុធា ថា លាភ សំណាង មានក្បាច់គ្រោះថ្នាក់មិនអាចមើលស្រាលបាន
អ្នកប្រដាល់វ័យក្មេងនៃក្លិបក្រសួងការពារជាតិ ប៊ុន សុធា ដែលត្រូវប្រកួតក្នុងសប្តាហ៍នេះជាមួយកីឡាករ លាភ សំណាង ក្នុងវគ្គផ្តាច់ព្រ័ត្រក្រុមទី២ កម្មវិធីកម្ពុជាសង្វៀន គុនខ្មែរ បានលើកឡើងអំពីការហ្វឹកហាត់ត្រៀមខ្លួនរបស់គេសម្រាប់ការប្រកួតសំខាន់នេះ ។ កូនសិស្សរបស់លោក ធន់ សុភា បានបញ្ជាក់ថា ក្រោយឈ្នះ អេ ណារ័ត្ន រួច រូបគេមិនដែលធ្វើប្រហែលចំពោះការហ្វឹកហាត់នោះទេ ដោយត្រៀម ជាប្រចាំ ហើយការប៉ះដៃគូលើកនេះក៏មិនទាន់ហ៊ានមើលស្រាលដែរ ពីព្រោះការប្រកួតលើសង្វៀនមិនអាចទាយដឹងមុនថាឈ្នះរឺចាញ់ នោះទេ ដោយមានតែប្រឹងប្រែងអោយអស់ពីសមត្ថភាពតែប៉ុណ្ណោះ ... -
ក្រុម បាល់ទះ ៥ ចូលរួមប្រកួតពានរង្វាន់អបអរសាទរ « ទិវាជ័យជម្នះ៧មករា»
សហព័ន្ធកីឡាបាល់ទះកម្ពុជា បានសហការជាមួយក្លិបបាល់ទះវិសាខា នឹងរៀបចំការប្រកួតបាល់ទះមិត្តភាព ដើម្បីអបអរសាទរដល់ «ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍៧មករា» ដែលប្រជុំដោយ ក្រុមខ្លាំងៗ លំដាប់កំពូល នៅក្នុងប្រទេសកម្ពុជា នៅចុងខែមករានេះ។ សមាសភាពក្រុមដែលបានដាក់ពាក្យចូលរួមប្រកួតមនដូចជា៖ ១) ក្លិបបាល់ទះវិសាខា ២) ក្លិបកងពលធំអន្តរាគមន៍លេខ៣ ៣) ក្លិបបញ្ជាការដ្ឋានអង្គរក្ស ៤) ក្លិបក្រសួងមហាផ្ទៃ ៥) ក្លិបស្នងការដ្ឋាននគរបាល់រាជធានីភ្នំពេញ តាមការគ្រោងទុក ការប្រកួតនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ដល់ ថ្ងៃទី២៤ ខែមករា ... -
លោក Klopp អាចប្រឈមមុខនឹងពិន័យរបស់សហព័ន្ធបាល់ទាត់ អង់គ្លេស
(BC-99) លោក Jurgen Klopp បានចោទសួរពីមូលហេតុដែល Man Utd ទទួលបានបាល់ពិន័យច្រើនជាង Liverpool បន្ទាប់ពីក្រុមរបស់លោកចាញ់ Southampton ដែលវាជាដើមហេតុដែលអាចឱ្យសហព័ន្ធបាល់ទាត់អង់គ្លេសដាក់ពិន័យលើរូបលោកបាន។ លោក Jurgen Klopp អាចនឹងប្រឈមមុខនឹងច្បាប់ណាមួយពីសហព័ន្ធបាល់ទាត់ អង់គ្លេស ដោយលោកបានធ្វើការរិះគន់អាជ្ញាកណ្តាល Andre Marriner បន្ទាប់ពី Liverpool បានបរាជ័យ ១-០ នៅលើទឹកដី Southampton ... -
Pep បង្ហើបទុក្ខលំបាកមួយមុនប៉ះ Man UTD នៅ EFL Cup
អ្នកចាត់ការ Pep Guardiola ទទូចថា Manchester City មិនមានកីឡាករច្រើនទេសម្រាប់ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ EFL Cup តទល់ Manchester United នៅរាត្រីថ្ងៃពុធ ទី០៦ ខែមករា ឆ្នាំ២០២១។ គ្រូធំក្រុមមេឃខៀវត្អូញត្អែរបែបនេះ “៖យើងអត់មានកីឡាករច្រើនទេ។ បើមួយប្រកួតពីរប្រកួតអីមិនថ្វីទេ តែបើនៅតែបែបនេះយូរពេក ពិបាកណាស់។ កីឡាករលេងបានមានតែ១៤-១៥នាក់ហ្នឹង។” អតីតអ្នកចាត់ការ FC Barcelona និង ... -
Tottenham ឡើងផ្ដាច់ព្រ័ត្រ EFL Cup
Tottenham Hotspur នៅសល់តែមួយដំណាក់កាលទៀតទេដើម្បីឈានទៅក្រសោបពានរង្វាន់លើកដំបូងក្នុងរយៈពេល១៣ឆ្នាំ ខណៈពួកគេបានឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រ EFL Cup ក្រោយឈ្នះ Brentford ២ទល់នឹង០ នៅថ្ងៃអង្គារ ទី០៥ ខែមករា ឆ្នាំ២០២១។ Spurs ខានឈ្នះពាននឹងគេតាំងពីឆ្នាំ២០០៨ម្ល៉េះដែលកាលណោះពួកគេបានលើកពាន EFL Cup នេះដោយឈ្នះ Chelsea វគ្គផ្ដាច់ព្រ័ត្រ។ សម្រាប់ Brentford វិញបានទម្លាក់ក្លិប៤នៅ Premier League តែមកប៉ះមាន់ខ្នាយមាសហាក់ពិបាក។ ... -
កីឡាករអ៊ុយរុយហ្គាយស្នើអង់គ្លេសលុបចោលបម្រាម Cavani
សហជីពកីឡាករបាល់ទាត់អ៊ុយរុយហ្គាយបានអំពាវនាវដល់សហព័ន្ធបាល់ទាត់អង់គ្លេសលុបចោលបម្រាម៣ប្រកួតលើ Edison Cavani។ ខ្សែប្រយុទ្ធ Manchester United ត្រូវបានពិន័យជាប្រាក់១០ម៉ឺនផោន និង៣ប្រកួតដោយសារការផុសពាក្យសម្ដីមិនសមរម្យមួយចំនួនជាភាសាអេស្ប៉ាញលើបណ្ដាញសង្គម។ ជាមួយគ្នានេះ Luis Suarez និង Diego Godin បានចែករំលែកសេចក្ដីថ្លែងការណ៍ដោយចាត់ទុកការដាក់ពិន័យនេះជាទង្វើបំពាន។ សហព័ន្ធបាល់ទាត់អ៊ុយរុយហ្គាយមានបំណងចង់ឲ្យលុបចោលដូចគ្នា។ ក្នុងលិខិតដែលមានហត្ថលេខាកីឡាករអាជីព និងមិនអាជីពអ៊ុយរុយហ្គាយបានរៀបរាប់ថា ទង្វើរបស់សហព័ន្ធបាល់ទាត់អង់គ្លេសហាក់ជាការប្រឆាំងវប្បធម៌ និងរបៀបរស់នៅរបស់ប្រជាជនអ៊ុយរុយហ្គាយ។ សេចក្ដីថ្លែងការណ៍ពីសហជីពកីឡាករអ៊ុយរុយហ្គាយរៀបរាប់បែបនេះ “៖ Edison Cavani មិនធ្លាប់ធ្វើទង្វើដែលត្រូវបានគេចាត់ទុកថា ជាការរើសអើងឡើយ។ ... -
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ប្រកាសដំណើរការប្រកួតបាល់ទាត់វិញ
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសឱ្យដំណើរការប្រកួតបាល់ទាត់ឡើងវិញ រួមមាន ការប្រកួតជម្រើសជើងឯកបាល់ទាត់នារី, ការប្រកួតជម្រើសជើងឯកជាតិលីគ២ និងជម្រើសជើងឯកយុវជនអាយុក្រោម ១៥ឆ្នាំ, អាយុក្រោម ១៨ឆ្នាំ នារដូវកាល២០២០ និងពានរង្វាន់បាល់ទាត់ក្នុងសាល Tiger ២០២០ តាមកាលបរិច្ឆទខាងក្រោម ៖ ១.ជម្រើសជើងឯកបាល់ទាត់នារី ចាប់ពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ ២.ជម្រើសជើងឯកជាតិលីគ២ ចាប់ពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ៣.ជម្រើសជើងឯកយុវជនអាយុក្រោម១៥ឆ្នាំ និងអាយុក្រោម១៨ឆ្នាំ នៅថ្ងៃទី១៧ ... -
គ្រូ Southampton ស្រក់ទឹកភ្នែកច្រោកក្រោយឈ្នះ Liverpool
លោក Ralph Hasenhuttl អ្នកចាត់ការ Southampton មិនអាចលាក់អារម្មណ៍ក្ដុកក្ដួលរបស់ខ្លួនបានឡើយ ក្រោយឈ្នះ Liverpool ១ទល់នឹង០ ក្នុងការប្រកួត Premier League នៅថ្ងៃចន្ទ ទី០៤ ខែមករា។ គ្រាន់តែលោកអាជ្ញាកណ្ដាល Andre Marriner ផ្លុំកញ្ចែបញ្ចប់ការប្រកួតភ្លាម គ្រូបង្គោលជនជាតិអូទ្រីសខាងលើបានទន់ជង្គង់ សម្រក់ទឹកភ្នែកភ្លាមៗតែម្ដង។ លទ្ធផលដ៏ល្អនេះមិនត្រឹមតែបញ្ចប់ភាពមិនឈ្នះក្រុមហង្សក្រហមក្នុងចំណោម៦ប្រកួតចុងក្រោយប៉ុណ្ណោះទេ តែក៏បានបង្កើតកំណត់ត្រាពិសេសមួយដែរ។ Southampton ក្លាយជាក្រុមដែលឈ្នះក្រុមការពារតំណែងជើងឯក Premier ... -
សៀមរាប យូណាយធីត បង្កើតពានរង្វាន់មួយដែលមានក្លិបអាជីព ៤ ចូលរួម
សៀមរាប យូណាយធីត បានប្រកាសថា និងរៀបចំពានរង្វាន់បាល់ទាត់សប្បុរធម៌ ហៅថា ” SIEM REAP Charity Cup 2021 ” ដែលនឹងប្រព្រឹត្តឡើងនៅកីឡដ្ឋាន អេស អរ យូ ដោយមានការចូលរួមពីក្លិបបាល់ទាត់អាជីពបួនក្នុងលីគកំពូលកម្ពុជា រួមមាន អង្គរថាយហ្គឺរ, ព្រះខ័នរាជស្វាយរៀង, កងយោធពលខេមរៈភូមិន្ទ និង វិសាខា។ គោលបំណងបង្កើតពាននេះ គឺសម្រាប់យកទឹកប្រាក់ដែលទទួលបានពីពានរង្វាន់សប្បុរធម៌ទាំងអស់ ទៅបរិច្ចាកមួយផ្នែកទៅកាន់មន្ទីរពេទ្យកុមារអង្គរ ... -
សប្តាហ៍នេះ ! តើ ម៉ឺន មេឃា រឺ ឃីម បូរ៉ា ជាម្ចាស់ខ្សែក្រវាត់កម្មវិធីអ្នកតស៊ូគុនខ្មែរគោជល់ជើងឯកប៉ះ
ការប្រកួតវគ្គផ្តាច់ព្រ័ត្រដណ្តើមខ្សែក្រវាត់ កម្មវិធីអ្នកតស៊ូគុនខ្មែរគោជល់ជើងឯកប៉ះគ្នា រវាងម្ចាស់ខ្សែជើងឯកក្រុមទី១ ឃីម បូរ៉ា និងម្ចាស់ជើងឯកក្រុមទី២ ម៉ឺន មេឃា បានឈានចូលមកដល់ក្នុងសប្តាហ៍នេះហើយ ។ ឃីម បូរ៉ា មុនក្លាយជាម្ចាស់ជើងឯកក្រុមទី១ រូបគេបានយកឈ្នះកីឡាករគុនខ្មែរចំនួន២នាក់ ដោយជុំដំបូងឈ្នះពិន្ទុ ឈុត សេរីវាន់ថង និងជុំផ្តាច់ព្រ័ត្រឈ្នះពិន្ទុ តាញ់ មករា ។ ចំណែក ម៉ឺន មេឃា ជាម្ចាស់ជើងឯកក្រុមទី២ ដោយឈ្នះកីឡាករគុនខ្មែរ២រូបដូចគ្នាដែរ ...