Author: MSR Website
-
ក្រោយស៊ី Man City លោក Solskjaer ថា មិនបោះបង់ក្ដីសង្ឃឹមប្រជែងជើងឯក
លោក Ole Gunnar Solskjaer អះអាងមិនបោះបង់ក្ដីសង្ឃឹមក្នុងការប្រជែងជើងឯក Premier League ទេ ក្រោយដឹកនាំ Manchester United ឈ្នះ Manchester City ០ទល់នឹង២ នៅថ្ងៃអាទិត្យ ទី០៧ ខែមីនា។ គ្រាប់បាល់ពី Bruno Fernandes និង Luke Shaw បានបញ្ចប់ជ័យជម្នះ២១លើកជាប់គ្នារបស់ក្រុមលោក Pep ... -
Sir Alex បង្ហើបរឿងផឹកស៊ីស្រវឹងឈ្លោះគ្នាដល់ជាប់ឃុំកាល៥០ឆ្នាំមុន
ក្នុងសៀវភៅពាក់ព័ន្ធនឹងជីវប្រវត្តិផ្ទាល់ខ្លួន លោក Sir Alex Ferguson អតីតអ្នកចាត់ការ Manchester United បង្ហើបថា លោកធ្លាប់ផឹកស៊ីស្រវឹងវាយគ្នារហូតដល់ត្រូវសមត្ថកិច្ចឃាត់ និងឃុំខ្លួនថែមទៀត អំឡុងទសវត្សរ៍១៩៦០។ បុរសវ័យ៧៩ឆ្នាំរំឭកថា កាលណោះដោយសារតែមិនសប្បាយចិត្ត អត់សូវបានជាប់ជម្រើសដំបូងផង លោកក៏ចេញទៅផឹកស្រាកាត់សាញ ហើយក៏មានបញ្ហាតែម្ដង។ លោក Ferguson រៀបរាប់បែបនេះ “៖និយាយទៅកាលហ្នុងអន់ចិត្តរឿងមិនសូវបានជាប់១១នាក់ផង។ អាជីពរបស់ខ្ញុំដូចដុនដាបបន្តិច។ អ៊ីចឹងហើយបានចេះតែចេញទៅផឹកក្រៅកាត់សាញ ហើយសូម្បីតែមុនប្រកួតមួយថ្ងៃក៏ទៅផឹកស៊ីដែរ។ ឪពុកខ្ញុំឃាត់រហូតហ្នឹង អារឿងដើរផឹកស៊ីរាំច្រៀងមុនប្រកួតហ្នឹង។ ... -
Pep Guardiola៖ United ឆ្នាំនេះខុសពីឆ្នាំមុន ប៉ុន្តែ City ត្រៀមស្រេចហើយដើម្បីផ្តួលពួកគេ
នៅរាត្រីថ្ងៃអាទិត្យនេះ ក្រុមមេឃខៀវ Manchester City នឹងត្រូវបើកកីឡដ្ឋាន Etihad របស់ខ្លួនដើម្បីស្វាគមន៍ក្រុមបិសាចក្រហម Manchester United នៃការប្រកួតដ៏ធំប្រចាំសប្តាហ៍ក្នុងក្របខ័ណ្ឌ Premier League នារដូវកាលនេះ។ សម្រាប់ការប្រកួតជើងទី១ ក្រុមទាំង២ទទួលបានលទ្ធផលស្មើគ្នា០ទល់នឹង០ នៅក្នុងទឹកដី Old Trafford ខណៈការជួបគ្នាជើងទី២នេះនឹងធ្វើឡើងនៅវេលាម៉ោង១១:៣០នាទីយប់នេះដែលមានផ្សាយបន្តផ្ទាល់តាមកញ្ចក់ទូរទស្សន៍ CBS (CTN, CNC & MYTV) ផងដែរ។ យ៉ាងណាក្តី ... -
អតីតកីឡាករបាល់ទាត់នីហ្សេរីយ៉ាម្នាក់ថា អាចរកបានប្រាក់ច្រើននៅវៀតណាម
Dang Amaobi ជាអតីតកីឡាករបាល់ទាត់ជនជាតិនីហ្សេរីយ៉ាមួយរូបដែលធ្លាប់ចំណាយពេល១១ឆ្នាំពីឆ្នាំ២០៣ដល់២០១៤ ប្រកបអាជីពនៅប្រទេសវៀតណាមដោយលេងក្លិបជាច្រើន និងទទួលបានជោគជ័យជាហូរហែ។ ក្រោយទទួលបានសញ្ជាតិវៀតណាម បុរសវ័យ៣៩ឆ្នាំបានសម្រេចចិត្តបន្តស្នាក់នៅប្រទេសក្បែរខាងកម្ពុជាមួយនេះ ដោយមិនបានត្រលប់ទៅនីហ្សេរីយ៉ាវិញឡើយ។ Amaobi ថ្លែងថា បាល់ទាត់ គឺជាដើមចមដែលបានជំរុញរូបគេឈានជើងមកកាន់ប្រទេសវៀតណាម ហើយគេក៏អាចរកបានប្រាក់ចំណូលយ៉ាងច្រើនថែមទៀត។ អតីតខ្សែប្រយុទ្ធខាងលើថ្លែងបែបនេះ “៖បាល់ទាត់ជាហេតុផលដែលនាំខ្ញុំមកកាន់ប្រទេសវៀតណាម។ ខ្ញុំពិតជាទទួលបានឱកាសយ៉ាងច្រើននៅទីនេះ។ ខ្ញុំបានលេងនៅក្លិបកំពូលៗ និងទទួលបានសមិទ្ធផលច្រើន មានមិត្តភក្ដិច្រើន និងទទួលបានការស្រលាញ់រាប់អានពីគ្រប់គ្នា។ អ្វីគ្រប់យ៉ាងដែលខ្ញុំទទួលបាន និងការងារបច្ចុប្បន្ន បានមកពីបាល់ទាត់វៀតណាម។ បើគ្មានបាល់ទាត់ទេ ខ្ញុំមិនដឹងធ្វើអ្វីទេ។ បើនិយាយពីរឿងប្រាក់ចំណូលវិញ ... -
Solskjaer ក្នុងដំណើរទៅផ្ទះ Man City៖ កីឡាករគ្រប់រូបត្រូវតែប្រឹងឱ្យអស់ពីសមត្ថភាព
(BC-99) លោក Ole Gunnar Solskjaer គ្រូបង្វឹករបស់ក្រុមបិសាចក្រហមបាននិយាយថាកីឡាករគ្រប់រូបចាំបាច់ត្រូវតែគ្រប់គ្រងការប្រកួតឱ្យបានច្រើនបំផុតជាងគូប្រជែង Manchester City ដែលកំពុងតែឈរនៅលើកំពូលតារាងសម្រាប់ការប្រកួតរបស់ពួកគេនារាត្រីនេះ។ វានឹងក្លាយជាកំណត់ត្រាឈ្នះ ២១ ប្រកួតរបស់ Man City ប្រឆាំងនឹងកំណត់ត្រាឈ្នះក្រៅដីក្នុងលីគរបស់ Man United ដែលមានរយៈពេលជាងមួយឆ្នាំ។ Solskjaer នៅតែមានទំនុកចិត្តនៅមុនពេលក្រុមទាំងពីរប្រកួតគ្នានៅប៉ុន្មានម៉ោងទៀតនេះហើយសង្ឃឹមថាយុទ្ធសាស្រ្តដែលគាត់គ្រោងនឹងអនុវត្តនឹងដំណើរការទៅមុខដោយលទ្ធផលវិជ្ជមាន។ លោកបានប្រាប់អ្នកយកព័ត៌មាននៅសន្និសីទកាសែតកាលពីថ្ងៃសុក្រថា“ អ្នកត្រូវតែធ្វើការវាយលុកឱ្យបានលឿននិងរហ័ស ហើយអ្នកក៏ត្រូវតែការពារក្នុងកម្រិតខ្ពស់បំផុតបំផុតដែរ។ យើងរំពឹងលើសំណាងនៅពេលដែលមានឱកាសល្អខ្លះដែរ។ ការសម្រេចចិត្តដ៏ល្អនោះគឺជាការស៊ុតបាល់ឱ្យចំគោលដៅ” ។ ... -
គ្រូ West Brom ថា អ្នករៀបកាលវិភាគមានបំណងទម្លាក់ក្រុមខ្លួនពី Premier League
លោក Sam Allardyce អ្នកចាត់ការ West Bromwich Albion បានរិះគន់យ៉ាងខ្លាំងទៅលើក្រុមអ្នករៀបចំការប្រកួតក្របខណ្ឌ Premier League។ ជាក់ស្ដែង ម្ចាស់ផ្ទះ West Brom ទទួលភ្ញៀវ Newcastle ត្រឹមរយៈពេល ៦០ ម៉ោងបន្ទាប់ពីបរាជ័យក្នុងផ្ទះ ១-០ កាលពីថ្ងៃព្រហស្បតិ៍ក្រោមថ្វីជើង Everton។ លោក Allardyce មានការព្រួយបារម្ភជាមួយនឹងកង្វះពេលវេលារៀបចំសម្រាប់កីឡាករខ្លួន។ ផ្ទុយទៅវិញ ... -
Klopp ៖កីឡាករសំខាន់ៗនឹងមិនសូមចេញទេ បើទោះមិនបានលេង UCL
លោក Jurgen Klopp អ្នកចាត់ការ Liverpool អះអាងថា កីឡាករស្នូលក្នុងក្រុមនឹងមិនចាកចេញឡើយ បើក្រុមមិនមានកៅអីក្នុងក្របខណ្ឌ UEFA Champions League រដូវកាលក្រោយ។ លោកទទូចថា ក្រុមរបស់លោកនឹងអាចរក្សាបានកីឡាករសំខាន់ៗទាំងអស់។ ក្រុមហង្សក្រហមធ្លាក់ចុះយ៉ាងខ្លាំងនៅរដូវកាលនេះ ហើយកំពុងប្រជែងកៅអី Top 4 យ៉ាងលំបាក។ ក្រុមលោក Klopp កំពុងស្ថិតនៅចំណាត់ថ្នាក់លេខ៧ ក្រោយចាញ់ Chelsea កាលរាត្រីថ្ងៃព្រហស្បតិ៍ ហើយក៏អាចរអិលទៅថែមទៀតដែរ ... -
Arsenal សម្លឹងឃើញកីឡាករយកមកជំនួស Lacazette
(BC-99) ក្លឹបកាំភ្លើងធំ Arsenal កំពុងបង្កើនចំណាប់អារម្មណ៍ទៅលើខ្សែប្រយុទ្ធឆ្នើមរបស់ក្រុម Eintracht Frankfurt កីឡាករ Andre Silva ។ Silva ត្រូវបានកាំភ្លើងធំ Arsenal កំពុងកំណត់គោលដៅដើម្បីជំនួសខ្សែប្រយុទ្ធឆ្នើម Alexandre Lacazette នៅរដូវក្តៅនេះនេះបើយោលទៅលើការរាយការណ៍របស់កាសែត Daily Star ។ Lacazette រកបាន ៥៩ គ្រាប់ក្នុងការបង្ហាញខ្លួន ១៥៧ លើកសម្រាប់ក្រុមកាំភ្លើងធំចាប់តាំងពីចូលរួមចាកចេញពី ... -
ក្លិប គិរីវង់ ប្រកាសខ្សែប្រយុទ្ធបរទេសចុងក្រោយ
កីឡាករ Douglas Rosa Tardin បានក្លាយជាកីឡាបរទេសទី៥ សម្រាប់ក្លិបគិរីវង់សុខសែនជ័យ ក្នុងការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា រដូវកាលថ្មី ២០២១ ។ ខ្សែប្រយុទ្ធ សញ្ជាតិប្រេស៊ីល បានចូលប្រកបអាជីបបាល់ទាត់នៅលីគ២កម្រិតជាតិ(Nationalliga B ) ជាមួយក្លិប FC Wangen bei Olten នៃប្រទេសស៊ុយអែត ហើយបានផ្លាស់មកកាន់លីគកំពូលរបស់ប្រទេសវៀតណាមនៅរដូវកាល ២០១៨/២០១៩ ជាមួយនឹងក្លិប Quảng Nam ... -
ក្លិប គិរីវង់ ប្រកាសខ្សែប្រយុទ្ធប្រេស៊ីលធ្លាប់លេងលីគកំពូលវៀតណាម
ក្លិបបាល់ទាត់ គិរីវង់សុខសែនជ័យ បានប្រកាសជាផ្លូវការសម្រាប់សមាជិកថ្មីគឺកីឡាករ Osmar Francisco Moreira Jesuino ជាកីឡាបរទេសទី៤ សម្រាប់ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា រដូវកាលថ្មី ២០២១ ដែលចាប់ផ្ដើមក្នុងសប្តាហ៍នេះ ។ ខ្សែប្រយុទ្ធ សញ្ជាតិប្រេស៊ីល រូបនេះ ធ្លាប់បានប្រកបអាជីបបាល់ទាត់នៅប្រទេសជប៉ុនលីគលំដាប់ទី២ ជាមួយក្លិប Fukuoka Avispa ហើយបានផ្លាស់មកកាន់លីគកំពូលរបស់ប្រទេសវៀតណាមពីររដូវកាលជាមួយនឹងក្លិប CLB Bóng Đá Hoàng Anh ...