Author: MSR Website
-
UEFA ពិន័យ Man UTD ១ម៉ឺនអឺរ៉ូរឿងអ្នកគាំទ្របង្កបញ្ហាពេលប៉ះ AT Madrid
សហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប បានពិន័យ Manchester United ជាទឹកប្រាក់១ម៉ឺនដុល្លារអាមេរិក ដោយសារតែមិនអាចគ្រប់គ្រងសកម្មភាពអ្នកគាំទ្រខ្លួន ពាក់ព័ន្ធនឹងការគប់វត្ថុ ដូចជាបទឹកសុទ្ធជាដើមទៅលើភាគី Atletico Madrid។ ហេតុការណ៍ខាងលើកើតឡើងក្នុងជើងទី២ពេលក្រុមទាំង២ប៉ះគ្នាក្នុងជំនួប UEFA Champions League វគ្គ១៦ក្រុម។ ពេលនោះលោក Simeone បានរត់ចូលបន្ទប់ផ្លាស់សម្លៀកបំពាក់ភ្លាមៗ ដោយមានអ្នកគាំទ្រ Man UTD យកសម្បកដបតាមគប់ ក្រោយចប់ការប្រកួតដែលក្រុមលោកឡើងដល់វគ្គ៨ក្រុម។ គ្រូបង្គោល Atletico Madrid ... -
លោក Thomas Tuchel បារម្ភ ភាពមិនប្រាកដប្រជានៃម្ចាស់ក្លិបធ្វើអោយ Chelsea មិនជោគជ័យ
អ្នកចាត់ការ លោក Thomas Tuchel បានបង្ហាញការបារម្ភថា ដោយសារភាពមិនប្រាកដប្រជាលើរឿងម្ចាស់ក្លិប Chelsea កំពុងរារាំងពួកគេពីគម្រោងការដោះដូរកីឡាករនាទីផ្សាររដូវក្តៅខាងមុខ។ ក្លិបតោខៀវទទួលបានការអនុញ្ញាតពីរដ្ឋាភិបាលអង់គ្លេសដើម្បីបន្តប្រតិបត្តិការការប្រកួត បើទោះមានការរឹតបន្តឹងលើម្ចាស់ក្លិបមហាសេដ្ឋីរុស្ស៊ី លោក Roman Abramovich ក៏ដោយ។ លោកRoman Abramovich បានប្រកាសលក់ក្លិបបន្ទាប់ពីត្រូវបានរដ្ឋាភិបាលអង់គ្លេសដាក់ទណ្ឌកម្ម ពាក់ព័ន្ធលើរឿងរុស្ស៊ីវាយលុកចូលអ៊ុយក្រែន។ ទោះជាយ៉ាងនេះក្តី Chelsea ត្រូវបានហាមឃាត់មិនឱ្យនាំចូលកីឡាកររឺក៏បន្តកិច្ចសន្យាឱ្យទៅកីឡាករដែលមាននៅក្នុងក្រុមស្រាប់ តាមការរឹតបន្តឹងពីទណ្ឌកម្ម យ៉ាងណាមិញ គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់ បានបង្ហាញការប្តេជ្ញាចិត្តក្នុងការដឹកនាំក្រុមតោខៀវបន្តទៀត។ The ... -
លោក Ralf Rangnick ថា នឹងបន្តធ្វើជាទីប្រឹក្សាក្លិបពេលលោក Erik ten Hag មកកាន់តំណែងនៅ Manchester United
អ្នកចាត់ការបណ្តោះអាសន្នលោក Ralf Rangnick បានបញ្ជាក់ថា លោកនឹងធ្វើជាទីប្រឹក្សារបស់ក្លិប ពេលលោក Erik ten Hag មកកាន់តួនាទីបន្តពីលោកក្នុងការធ្វើជាអ្នកចាត់ការ Manchester United នៅដំណាច់រដូវកាលនេះ។ លោក Ralf Rangnick បានអោយដឹងក្រោយចប់ការប្រកួតដែល Man UTD ស្មើគ្នា ១-១ នឹង Chelsea កាលពីយប់មិញថា “អ្វីដែលខ្ញុំអាចបញ្ជាក់បាននៅពេលនេះគឺ ប្រាកដណាស់ខ្ញុំបន្តការងាររបស់ខ្ញុំជាទីប្រឹក្សារបស់ ... -
លោក Honda ជួបយុវជន៣រូបដែលមិនបានជាប់ U23 ទៅស៊ីហ្គេម
ទោះមិនបានជាប់ឈ្មោះក្នុងបញ្ជីហ្វឹកហាត់ត្រៀមទៅចូលរួមព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ឆ្នាំ២០២១ នៅប្រទេសវៀតណាម យុវជន៣រូប គឺ វុធ តុលា, រដ្ឋ វីរៈ និង ឡេង ណូរ៉ា ត្រូវបានអ្នកចាត់ការទូទៅ Keisuke Honda កោះហៅចូលជួបចែករំលែកបទពិសោធនៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែមេសា នេះ។ គួររំឭកថា វុធ តុលា ធ្លាប់ជាប់ជម្រើសជាតិក្រុមធំទៅបារ៉ែន កាលឆ្នាំ២០២១ កន្លងទៅ ខណៈរដ្ឋ ... -
ញាក់សាច់ ! Barcelona ជួសជុលកីឡដ្ឋានថ្មីក្រោមទឹកប្រាក់ជាង ១ពាន់លានអឺរ៉ូ
ក្លិប Barcelona នឹងចាប់ផ្តើមជួសជុលកែលំអកីឡដ្ឋាន Camp Nou របស់ពួកគេចាប់ពីខែមិថុនា តទៅ បន្ទាប់ពីក្រុមប្រឹក្សាភិបាលទីក្រុង Barcelona បានផ្តល់ការអនុញ្ញាត។ បើតាមប្រធានក្លិប Barcelona លោក Joan Laporta បានឲ្យដឹងក្នុងសន្និសីទ្ធធសារព័ត៌មានថា ការជួសជុលកែលំអ អាចនឹងចាយពេលប្រមាណ៣ឆ្នាំ ដែលនេះមានន័យថា Barcelona នឹងត្រូវធ្វើការប្រកួតរបស់ខ្លួននៅកីឡដ្ឋានផ្សេងចាប់ពីរដូវកាល ២០២៣-២៤ តទៅ។ Barcelona បានយល់ព្រមគម្រោងហិរញ្ញវត្ថុក្នុងការកែលម្អកីឡដ្ឋានរបស់ខ្លួន និងតំបន់ជុំវិញនោះ ... -
U23 កម្ពុជាបង្ហាញឯកសណ្ឋានសម្រាប់ប្រកួតស៊ីហ្គេម
សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានបង្ហាញឯកសណ្ឋានសម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម២៣ឆ្នាំ សម្រាប់យុទ្ធនាការស៊ីហ្គេម ២០២១ នៅក្រុងហាណូយ ប្រទេសវៀតណាម។ សំណេរពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបញ្ជាក់ថា “៖នេះជាឯកសណ្ឋានប្រកួតដែលក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ២៣ឆ្នាំ ត្រូវប្រើប្រាស់ក្នុងព្រឹត្តិការណ៍កីឡាសុីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម។ ការប្រកួតកីឡាសុីហ្គេម គឺស្ថិតក្រោមការគ្រប់គ្រងរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលមានក្រុមហ៊ុន FBT ជាដៃគូឧបត្ថម្ភ។ អាស្រ័យហេតុនេះក្រុមជម្រើសជាតិបាល់ទាត់កម្ពុជា ក៏ដូចជាអត្តពលិកផ្សេងៗ ដែលចូលរួមប្រកួតកីឡាសុីហ្គេម នឹងត្រូវប្រើប្រាស់ឯកសណ្ឋានដៃគូឧបត្ថម្ភរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។” គួរបញ្ជាក់ថា កម្ពុជាស្ថិតក្នុងពូល B សម្រាប់វិញ្ញាសាបាល់ទាត់បុរសដែលមានថៃ, ម៉ាឡេស៊ី, សិង្ហបុរី ... -
លេចព័ត៌មានថា Raiola មិនទាន់លាចាកលោកទេ!
ប្រភពពី Daily Mail ផ្សាយថា លោក Mino Raiola ដែលជាភ្នាក់ងារកីឡាករបាល់ទាត់ដ៏ល្បីឈ្មោះ មិនទាន់ទទួល.មរណភាពទេ។ ការបញ្ជាក់នេះកើតឡើងបន្ទាប់ពីព័ត៌មានថា លោក Mino Raiola បានទទួលមរណភាពហើយនៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែមេសា នេះដោយសារបញ្ហាសុខភាព។ តែយ៉ាងណា Daily Mail បានស្រង់ប្រភពពីព័ត៌មានផ្សេងមកថា លោក Raiola កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ បុរសជនជាតិអ៊ីតាលីខាងលើជាអ្នកគ្រប់គ្រងការផ្ទេររបស់កីឡាករល្បីដូចជា Zlatan Ibrahimovic, ... -
ភ្នាក់ងារកីឡាករបាល់ទាត់លំដាប់ពិភពលោកម្នាក់បាត់.បង់.ជី.វិត
លោក Mino Raiola ដែលជាភ្នាក់ងារកីឡាករបាល់ទាត់លំដាប់ពិភពលោកម្នាក់ (agent) បានទទួលមរណភាពហើយនៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែមេសា នេះដោយសារបញ្ហាសុខភាព។ បុរសជនជាតិអ៊ីតាលីខាងលើជាអ្នកគ្រប់គ្រងការផ្ទេររបស់កីឡាករល្បីដូចជា Zlatan Ibrahimovic, Paul Pogba, Erling Haalandf, Marco Verratti, Moise Kean, Henrikh Mkhitaryan, Gianluigi Donnarumma, Mario Balotelli និងគីឡូធ្ងន់មួយចំនួនទៀត។ ... -
កីឡាករកូនថៃកាត់ដាណឺម៉ាកនឹងជួយ U23 ថៃនៅស៊ីហ្គេម
Jonathan Khemdee ដែលកំពុងលេងនៅលីគកំពូលដាណឺម៉ាក នឹងចូលរួមជាមួយក្រុមបាល់ទាត់ជម្រើសជាតិថៃ អាយុក្រោម២៣ឆ្នាំ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម នៅប្រទេសវៀតណាម។ បច្ចុប្បន្នខ្សែការពាររូបនេះលេងនៅក្លិប OB និងទៅរួមថ្ងៃទី២៧ ខែមេសា ដោយថៃស្ថិតក្នុងពូលជាមួយម៉ាឡេស៊ី, ឡាវ, កម្ពុជា និងសិង្ហបុរី។ កីឡាករកើតឆ្នាំ២០០២ ធំធាត់នៅអឺរ៉ុប និងហ្វឹកហាត់បាល់ទាត់តាំងពីក្មេង និងទទួលបានកិច្ចសន្យាលក្ខណៈអាជីពនៅក្លិប OB ក្នុងឆ្នាំ២០២១។ គេជាប់ជម្រើសជាតិ U23 ថៃ បាន៣ប្រកួតកន្លងមក៕ -
Mourinho ចង់បានកីឡាករ៣នាក់របស់ Man UTD ទៅ Roma
Diogo Dalot Eric Bailly និង Nemanja Matic ស្ថិតក្នុងចំណោមកីឡាករ៣នាក់របស់ Manchester United ដែលលោក Jose Mourinho ចង់នាំយកទៅ AS Roma រដូវកាលក្រោយ។ សារព័ត៌មាន Manchester Evening News ផ្សាយថា អតីតអ្នកចាត់ការ Man UTD ខាងលើបានមើលឃើញពីគុណភាពរបស់អ្នកទាំង៣ ...