Floy Mayweather ក្លាយជាអ្នកកីឡារកចំណូលបានច្រើនបំផុតលើលោក ១ប្រកួត ២៧៥លានដុល្លារ
អ្នកប្រដាល់ Floy Mayweather ឬ Money Mayweather ទើបត្រូវបានទស្សនាវដ្តី Forbes ចាត់ចំណាត់ថ្នាក់នៅថ្ងៃពុធនេះថា ជាកីឡាករ ដែលរកបានប្រាក់ចំណូលខ្ពស់ជាងគេបំផុត ក្នុងចំណោមអ្នកកីឡាផ្សេងទៀតលើពិភពលោក។ កាលពីការប្រកួត UFC ជាមួយជើងខ្លាំង Cornor McGregor ក្នុងខែសីហាឆ្នាំមុន គេអាចរកចំនូលសរុប បានដល់ ២៧៥លានដុល្លារ ត្រឹមតែមួយយប់នៃការប្រកួត ។ បើគិតពីចំណូលសរុបប្រចាំឆ្នាំ ២០១៨នេះ Floy មាន ២៨៥លានដុល្លារ។
ចំណែក ចំណាត់ថ្នាក់លេខ ២ សម្រាប់កីឡាករដែលរកចំណូលបានខ្ពស់បំផុតប្រចាំឆ្នាំ គឺ Lionel Messi។ ប្រាក់ខែ និងប្រាក់រង្វាន់របស់ Messi មាន ៨៤លានដុល្លារ ចំណែកចំណូលសរុបប្រចាំឆ្នាំ គឺ ១១១លានដុល្លារ។
ចំណាត់ថ្នាក់លេខ ៣ បានទៅលើកីឡាករ Cristiano Ronaldo។ ប្រាក់ខែ និងប្រាក់រង្វាន់ មាន ៦១លានដុល្លារ ចំណែកប្រាក់ចំណូលសរុបប្រចាំឆ្នាំ ២០១៨ មានចំនួន ១០៨លានដុល្លារ។
ខាងក្រោមជា Top10 នៃអ្នកកីឡាករ ដែលរកចំណូលបានច្រើនជាងគេ ប្រចាំឆ្នាំ២០១៨ ពី Forbes៖
- Floyd Mayweather ៖ អ្នកប្រដាល់ មានចំណូលសរុប ២៨៥លានដុល្លារ។
- Lionel Messi ៖ កីឡាករបាល់ទាត់ មានចំណូលសរុប ១១១លានដុល្លារ។
- Cristiano Ronaldo៖ កីឡាករបាល់ទាត់ មានចំណូលសរុប ១០៨លានដុល្លារ។
- Conor McGregor ៖ អ្នកប្រដាល់ MMA មានចំណូលសរុប ៩៩លានដុល្លារ។
- Neymar ៖ កីឡាករបាល់ទាត់ មានចំណូលសរុប ៩០លានដុល្លារ
- LeBron James ៖ កីឡាករបាល់បោះ មានចំណូលសរុប ៨៥.៥លានដុល្លារ។
- Roger Federer ៖ កីឡាករវាយតេន្នីស មានចំណូលសរុប ៧៧.២លានដុល្លារ។
- Stephen Curry ៖ កីឡាករបាល់បោះ មានចំណូលសរុប ៧៦.៩លានដុល្លារ។
- Matt Ryan៖ កីឡាករបាល់ទាត់អាមេរិក មានចំណូលសរុប ៦៧.៣លានដុល្លារ។
- Matthew Stafford ៖ កីឡាករបាល់ទាត់អាមេរិក មានចំណូលសរុប ៥៩.៥លានដុល្លារ៕