ថ្ងៃនេះ ! កូនខ្មែររស់នៅអាមេរិក ចាប់ផ្តើមប្រកួតកីឡា Olympic នៅ ជប៉ុន
កីឡាករលោតទឹក Jordan Windle ជម្រើសជាតិ សហរដ្ឋអាមេរិក (ជាជនខ្មែរ សញ្ជាតិអាមេរិក) នឹងត្រូវចាប់ផ្តើមប្រកួត នៅថ្ងៃសុក្រ ទី០៦ ខែសីហា ឆ្នាំ២០២១នេះ វេលាម៉ោង ១៣:០០ រសៀល ម៉ោងនៅកម្ពុជា ។
ទីកន្លែងប្រកួតស្ថិតនៅទីក្រុងតូក្យូ ប្រទេសជប៉ុន នៃមណ្ឌលហែលទឹក Tokyo Aquatics Center ក្នុង ព្រឹត្តិការណ៍ Olympic Tokyo 2020 ។
សម្រាប់វិញ្ញាសារបស់ កីឡាករលោតទឹកជម្រើសជាតិ សហរដ្ឋអាមេរិក និងត្រូវចូលរួមប្រកួតលេីវិញ្ញាសាបុរសឯកត្តជន ១០ម ឆ្នាន់រឹង ។
Jordan Windle មានឈ្មោះខ្មែរ ពិសី បានទៅរស់នៅ អាមេរិក តាំងពីអាយុ ១៨ ខែ ដោយបុរសជនជាតិអាមេរិក បានយករូបគេចេញពី មណ្ឌលកុមារខេត្ត ព្រះសីហនុ ៕