
មកមើលសហព័ន្ធកីឡាជឺជិតស៊ូ និយាយអ្វីខ្លះពីកីឡាការនីឈ្នះមេដាយមាស ខាន់ ចេសា?
បន្ទាប់ពីកីឡាការនី កូនខ្មែរ កាត់ម៉ិកស៊ិក វ័យ ១៦ឆ្នាំ ខាន់ ចេសា (Jessa Khan) ដណ្តើមបានមេដាយមាស ពីព្រឹត្តិការណ៍កីឡាអាស៊ី (Asian Games) ឆ្នាំ ២០១៨ នៅប្រទេសឥណ្ឌូនេស៊ី សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយ ដែលមានខ្លឹមសារ ដូចខាងក្រោម៖
«អត្តពលិក ជឺជិតស៊ូ កម្ពុជា ខាន់ ចេសា (Jessa Khan) ទទួលបានមេដាយមាស និងបានបង្កើតប្រវត្តិសាស្តស្រាប់កម្ពុជា នៅការប្រកួតព្រឹត្តិការណ៏កីឡាអាស៊ី លើកទី ១៨។ យើងសង្ឈឹមថា ប្រជាជនកម្ពុជា អាចបង្ហាញនូវការគាំទ្រសម្រាប់សមិទ្ធផលដែលមិនគួរឱ្យជឿមួយនេះ។
សហព័ន្ធមានភារកិច្ចត្រួតពិនិត្យ និងគាំទ្រការរីកចម្រើនរបស់ ជឺជិតស៊ូ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយបានសហការជាមួយដៃគូរដូចជា កន្លែងហ្វឹកហាត់នៅក្នុងស្រុក ដើម្បីបណ្តុះបណ្តាលទេពកោសល្យ ហើយក៏មានការស្វែងរកបុគ្គលឆ្នើមដែលរស់នៅខាងក្រៅប្រទេស កម្ពុជា ផងដែរ ក្នុងនោះមាន កញ្ញ ខាន់ ចេសា (Jessa Khan) គឺជាកូនខ្មែរកាត់ម៉ិកស៊ិកូ លោកគ្រូបង្វឹកជាតិ និងជាប្រធានរបស់សហព័ន្ធ លោក ខូវ វិវឌ្ឍនា (Vivaddhana Khaou) ក៏ដូចជាអ្នកដទៃជាច្រើនទៀតផងដែរ ដែលបានដឹកនាំមកនូវជំនាញ និងចំណេះដឹងសំខាន់ៗ ដែលកំពុងខ្វះខាតនៅប្រទេសកម្ពុជា។
គោលបំណងរបស់ពួកយើងគឺចង់ផ្តល់ចំណេះដឹងទាំងនេះទៅឱ្យប្រទេស និងប្រជាជនកម្ពុជា។ ជឺជិតស៊ូ គឺជាកីឡាថ្មីមួយ សម្រាប់ប្រទេសជាច្រើន ប៉ុន្តែបទពិសោធន៍ និងចំណង់ចំណូលចិត្តរបស់ ចេសា (Jessa) មានសម្រាប់ កីឡាជឺជិតស៊ូ គឺជាអ្វីដែលប្រទេសកម្ពុជា កំពុងត្រូវការសម្រាប់នាពេលបច្ចុប្បន្ន និងសម្រាប់នាពេលខាងមុខនេះ ។ យើង ជាសហព័ន្ធ កំពុងខិតខំព្យាយាមផ្ទេរចំណេះដឹងទាំងនេះទៅកាន់ក្មេងៗជំនាន់ក្រោយ ដែលពួកគេនោះក៏ហ្នឹងក្លាយទៅជាអនាគតរបស់ ជឺជិតស៊ូ នៅប្រទេស កម្ពុជា នៅលើឆាកអន្តរជាតិផងដែរ ។
ពួកយើងត្រូវរំពឹងលើប្រជាជន កម្ពុជា បើទោះបើជាពួកគេរស់នៅខាងក្រៅប្រទេសក្តី ដើម្បីឱ្យព្រះរាជាណាចក្រមានភាពរីកចម្រើន ។ យើងមិនអាចមកដល់ទីនេះទេ ប្រសិនបើគ្មានទស្សនវិស័យរបស់លោកប្រធានសហពន្ឋ័របស់យើង និងបេសសកម្មដែលគាត់បានបានរៀបចំសម្រាប់សហពន្ឋ័ ហើយពួកយើងក៏មិនអាចទទួលបានជោគជ័យមួយនេះដែរ ប្រសិនបើគ្មានអត្តពលិកវ័យក្មេងម្នាក់នេះ ដែលមិនចង់បានអ្វីក្រៅពីឱកាស សម្រាប់ធ្វើអ្វីមួយសម្រាប់ប្រទេសរបស់នាង និងប្រជាជនរបស់នាង ។
ជ័យជម្នះមួយនេះ ក៏ជារបស់អ្នកទាំងអស់គ្នាផងដែរ ។ ចូលរួមអបអរសាទរជាមួយពួកយើង សម្រាប់សមិទ្ធផលរបស់នាងនៅការប្រកួតព្រឹត្តិការណ៏កីឡាអាស៊ី លើកទី ១៨ ។ ចូលរួមអបអរសាទរ ចំពោះឈាមជ័រខ្មែរររបស់នាង និងជម្រុញឱ្យនាងស្វែងយល់ថាហេតុអ្វីទើបប្រទេស កម្ពុជា អស្ចារ្យយ៉ាងនេះ ។»