ព្រឹត្តិការណ៍កីឡាជាតិនឹងចាប់ផ្ដើមឡើងវិញចុងឆ្នាំ២០២២នេះ
ប្រភពពីអគ្គនាយកដ្ឋានកីឡាបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន បានយល់ព្រមជាគោលការណ៍ជូនក្រសួងអប់រំ យុវជន និងកីឡា រៀបចំព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ ឆ្នាំ២០២២ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។
គួរដឹងដែរថា ព្រឹត្តិការណ៍កីឡាជាតិ ឬ National Games ត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ២០១៦ ដោយគ្រោងរៀបចំ២ឆ្នាំម្ដង ដើម្បីជាការត្រៀមលក្ខណៈសម្រាប់ស៊ីហ្គេម២០២៣។ ប៉ុន្តែឆ្នាំ២០២០ មិនមានការរៀបចំទៀតឡើយ ដោយសារបញ្ហាកូវីដ១៩។
យ៉ាងណា ក្នុងឆ្នាំ២០២២នេះ ស្ថានភាពកូវីដ១៩ នៅកម្ពុជាបានធូរស្បើយ ទើបមានការរៀបចំគម្រោងព្រឹត្តិការណ៍កីឡាជាតិឡើងវិញបែបនេះ៕