U22 កម្ពុជានឹងមកដល់កម្ពុជាវិញនៅរសៀលថ្ងៃពុធនេះ
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម២២ឆ្នាំនឹងត្រលប់មកមាតុភូមិកំណើតវិញនៅម៉ោង២និង៤៥នាទីរសៀលថ្ងៃពុធ ទី១៥ ខែមីនា ឆ្នាំ២០២៣ នេះក្រោយចប់យុទ្ធនាការហ្វឹកហាត់ដំណាក់កាលដំបូងនៅកោះសាមុយ ប្រទេសថៃ។
ការហ្វឹកហាត់ដំណាក់កាលដំបូងនេះធ្វើឡើងក្នុងចំណោមបេក្ខភាព៣០នាក់មុនឈានទៅចម្រាញ់យក២០នាក់ដើម្បីត្រៀមប្រកួតស៊ីហ្គេម២០២៣ ក្នុងខែឧសភា ខាងមុខ។
បន្ទាប់ពីវិលហ្វឹកហាត់នេះ ក្រុមជម្រើសជាតិកម្ពុជា U22 នឹងចូលរួមប្រកួតពានរង្វាន់មិត្តភាពអន្តរជាតិនៅសិង្ហបុរី ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែមីនា។ ក្នុងខែមេសា កីឡាករដែលត្រូវបានជម្រុះហើយនឹងត្រូវទៅហ្វឹកហាត់ដំណាក់កាលទី២បន្តទៀត៕