Inter ឡើងវគ្គ៨ក្រុម UCL លើកដំបូងក្នុងរយៈពេល១២ឆ្នាំ
Inter Milan ឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយ UEFA Champions League ជាលើកដំបូងក្នុងរយៈពេល១២ឆ្នាំ។
ក្នុងការប្រកួតជើងទី២ វគ្គ១៦ក្រុមចុងក្រោយ Inter Milan ស្មើម្ចាស់ផ្ទះ FC Porto ០ទល់នឹង០។ កាលជើងទី១នៅអ៊ីតាលី Inter Milan ឈ្នះ FC Porto ១ទល់នឹង០។
Inter Milan ឈ្នះតំណែងជើងឯក UEFA Champions League ចុងក្រោយបង្អស់ក្នុងឆ្នាំ២០១០ ដែលកាលណោះលោក Jose Mourinho ជាអ្នកចាត់ការ។
UEFA Champions League 2022/2023 នេះ ក្រុមមកពីអ៊ីតាលីហាក់ធ្វើបានគ្រាន់បើ ដោយ AC Milan និង Inter Milan បានកក់កៅអីវគ្គ៨ក្រុមរួចរាល់។ ចំណែក Napoli វិញក៏មានឱកាសដែរ ដោយពួកគេបាននាំមុខ Frankfurt ២ទល់នឹង០កាលជើងទី១៕