Ramos ចូលនិវត្តន៍ពីក្រុមជម្រើសជាតិ
ខ្សែការពារ Sergio Ramos បានសម្រេចចិត្តចូលនិវត្តន៍ពីក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញហើយ។ សារព័ត៌មាន BBC រាយការណ៍ថា ការព្យួរស្បែកជើង ធ្វើឡើងក្រោយគ្រូបង្គោលថ្មីជម្រើសជាតិអេស្ប៉ាញ លោក Luis de la Fuente ទូរសព្ទប្រាប់ Ramos ថា រូបគេមិនស្ថិតក្នុងគម្រោងកោះហៅនាពេលខាងមុខទេ។
Ramos ជាកីឡាករចូលលេងបានច្រើនជាងគេក្នុងក្រុមជម្រើសជាតិអេស្ប៉ាញ ពោលបាន១៨០ដង តែបានខកខានលេងតាំងពីខែមីនា ឆ្នាំ២០២១ ហើយមិនមានឈ្មោះទៅ World Cup នៅកាតា ដោយសារអតីតគ្រូបង្គោល Luis Enrique មិនកោះហៅ។
ខ្សែការពារវ័យ៣៦ឆ្នាំជាប់ជម្រើសជាតិអេស្ប៉ាញដំបូងក្នុងឆ្នាំ២០០៥ និងបានរួមចំណែកឈ្នះ Euro 2008 និង 2012 បូករួមទាំង World Cup ឆ្នាំ២០១០៕