អតីតគ្រូ AC Milan និង Bologna ទទួលមរណភាព
អតីតគ្រូបង្គោល AC Milan និង Bologna លោក Sinisa Mihajlovic បានទទួលមរណភាពក្នុងអាយុ ៥៣ ឆ្នាំ ដោយសារជំងឺមហារីកគ្រាប់ឈាម។
អតីតខ្សែការពារជនជាតិយូហ្គោស្លាវី ដែលបានឈ្នះពានរង្វាន់អឺរ៉ុបជាមួយក្រុម Red Star Belgrade ក្នុងឆ្នាំ១៩៩១ បានប្រកាសពីការមានជំងឺមហារីកឈាមក្នុងឆ្នាំ២០១៩ ។
លោកបានព្យាបាលដោយជោគជ័យ ប៉ុន្តែត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺជាលើកទីពីរក្នុងខែមីនា ឆ្នាំ២០២២។
សេចក្តីថ្លែងការណ៍របស់ Serie A បាននិយាយថា “៖ឥទ្ធិពលរបស់គាត់នៅក្នុងការប្រកួត ប្រទេសនិងបេះដូងរបស់យើងនឹងត្រូវបានចងចាំជារៀងរហូត” ។
Mihajlovic បានឈ្នះ Serie A ក្នុងនាមជាកីឡាករជាមួយ Lazio និង Inter Milan ហើយក៏ធ្លាប់លេងឱ្យ Roma និង Sampdoria ផងដែរ។
លោកបានឈ្នះពានរង្វាន់អន្តរជាតិចំនួន៦៣គ្រឿងចន្លោះឆ្នាំ១៩៩១ និង២០០៣ ហើយលេងតំណាងឱ្យអតីតប្រទេសយូហ្គោស្លាវីនៅ World Cup 1998 និង Euro 2000៕