បឹងកេតរៀបចំការប្រកួតមិត្តភាពសប្បុរសធម៌ជួយគ្រូបង្គោល គីម ភក្ដី
ក្លិបបាល់ទាត់បឹងកេតបានរៀបចំការប្រកួតបាល់ទាត់មិត្តភាពមួយនៅថ្ងៃអាទិត្យ ទី០៤ ខែកញ្ញា ឆ្នាំ២០២២ នាកីឡដ្ឋានខេមបូឌាអ៊ែរវ៉េរវាងក្រុមបឹងកេតវ័យចាស់ និងក្រុមអ្នកគាំទ្របឹងកេត។
មិនតែប៉ុណ្ណោះក៏មានការចូលរួមសម្អាតបរិស្ថាន និងកម្មវិធីផ្សេងៗ ដើម្បីចូលរួមរៃអង្គាសថវិកាជួយដល់លោកគ្រូបង្គោលបឹងកេត គីម ភក្ដី ដែលកំពុងមានជំងឺជាទម្ងន់ និងសម្រាកក្នុងមន្ទីរពេទ្យ។
ជាមួយគ្នានេះ កីឡាករ ចាន់ វឌ្ឍនាកា នឹងចូលរួមធ្វើជាគ្រូបង្វឹកប្រចាំក្រុមបឹងកេតវ័យចាស់។
គួរដឹងដេរថា លោក គីម ភក្ដី គ្រូបង្គោលបឹងកេត ត្រូវបានគេដឹងថា មានជំងឺធ្ងន់ធ្ងរ។ ភាគីជាច្រើនក្នុងកីឡាបាល់ទាត់បានចូលរួមសម្រាលបន្ទុកលោកជាបន្តបន្ទាប់៕