ផ្លូវការ ! រមាសដែកអាល្លឺម៉ង់ Rüdïger ទៅកាន់ Real Madrid
ក្លិប Real Madrid បានឈានដល់កិច្ចព្រមព្រៀងក្នុងការនាំយកខ្សែការពារ Antonio Rudiger ដោយឥតតម្លៃខ្លួន ក្រោយពីកិច្ចសន្យារបស់គេជាមួយក្លិប Chelsea ផុតសុពលភាព។
តាមពិតទៅ Rudiger ជាមួយនឹង Real Madrid បានសម្រេចចិត្តរួចរាល់លើរឿងនេះតាំងពីខែមេសាន្លងទៅម្ល៉េះ ដោយទើបតែប្រកាសនៅពេលនេះ។ រូបគេជាគោលដៅចម្បងដែលលោក Carlo Ancelotti ចង់បានសម្រាប់ពង្រឹងក្រុមនៅរដូវកាលថ្មីខាងមុខ។
សូមបញ្ជាក់ថា Antonio Rudiger ធ្លាប់បានបង្ហាញខ្លួនប្រមាណ ២០៣ប្រកួត ស៊ុតបាន១២គ្រាប់ នៅគ្រប់ការប្រកួតអោយ Chelseaចាប់តាំងពីចាកចេញពី Roma មកចូលរួមក្រុមនៅឆ្នាំ ២០១៧។
The Nightmare