Anthony Joshua ថាខ្លួនទន្ទឹងរងចាំការប្រកួតសារជាថ្មីជាមួយ Oleksandr Usyk
អ្នកប្រដាល់ទម្ងន់ធ្ងន់ Anthony Joshua របស់ចក្រភពអង់គ្លេស បាននិយាយអោយដឹងថា ខ្លួនទន្ទឹងរង់ចាំ សម្រាប់ការប្រកួតជាមួយ Oleksandr Usyk សារជាថ្មីបន្ទាប់ពីបានចាញ់ពិន្ទុកីឡាករអ៊ុយក្រែនមិនឯកច្ឆន្ទកាលពីខែកញ្ញាឆ្នាំមុន។
Joshua ដែលត្រូវបានគេរំពឹងថានឹងប្រឈមមុខនឹង Usyk ជាលើកទីពីរក្នុងខែមីនា ឬខែមេសាក្នុងនោះ Anthony Joshua បាននិយាយថា “គេជាអ្នកប្រដាល់ទម្ងន់ធ្ងន់ ហើយបច្ចុប្បន្នជាអ្នកប្រដាល់ខ្លាំងម្នាក់ដែរដូចនេះហើយគេអាចប្រកួតជាមួយអ្នកណាក៏បាន។ គេមើលឃើញអ្នកប្រដាល់បច្ចុប្បន្នខ្លះមិនមានភាពក្លាហានសោះក្នុងការប្រកួត មានន័យថាពួកគេមិនមែនជាអ្នកប្រយុទ្ធពិតទេ។
ថ្លែងនៅឯ EXPO 2020 Dubai អតីតម្ចាស់ជើងឯកទម្ងន់ធ្ងន់ពិភពលោកពីរសម័យកាលក៏បានសារភាពថាវាពិតជាឈឺចាប់ព្រោះនេះជាការចាញ់លើកទៅ២ក្នុងអាជីពប្រដាល់របស់គេ។
សូមបញ្ចាក់ដែរថា Anthony Joshua ធ្លាប់ឈ្នះមេដាយមាសក្នុងឆ្នាំ ២០១២ នាទីក្រុងឡុងន៍ លើប្រភេទទម្ងន់ Super-heavyweight ខណៈគិតមកទល់ពេលនេះគេប្រកួតបាន២៦ដង ឈ្នះ២៤ ចាញ់២ដង នឹងផ្ដួលដៃគូរឲ្យសន្លប់ ២២ដង៕
អត្តបទ៖ Monsoon