ស្ថាប័នលីគបាល់ទាត់អង់គ្លេសអនុម័តលើសំណើរពន្យាការប្រកួតរវាង Liverpool ទល់នឹង Arsenal
ស្ថាប័នលីគបាល់ទាត់អង់គ្លេស EFL បានយល់ព្រមអនុម័តលើសំណើរពន្យាការប្រកួតរវាង Liverpool ទល់នឹង Arsenal ក្នុងការប្រកួតពានរង្វាន់ EFL Cup ជើងទី១ នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
ជាការពិត Liverpool បានស្នើសុំពន្យាពេលការប្រកួតដោយសារតែការផ្ទុះឡើងនៃការឆ្លងមេរោគ COVID-19 យ៉ាងធ្ងន់ធ្ងរនៅក្លិប។ ជាចុងក្រោយ EFL បានយល់ព្រមអោយមានការពន្យាពេល ដោយជាលទ្ធផលនៃការពន្យារពេលនៅជើងទីមួយនៃគឺធ្វើឡើងនៅ Anfield នៅថ្ងៃទី 13 ខែមករា ខណៈដែលការប្រកួតដែលបានរៀបចំឡើងវិញនឹងត្រូវលេងជាជើងទីពីរនៅ កីឡដ្ឋាន Emirates នៅថ្ងៃទី 20 ខែមករា។
សូមបញ្ចាក់ថានៅចក្រភពអង់គ្លេសបានរាយការណ៍ពីករណីឆ្លង COVID-19 ថ្មីចំនួន 218,724 កាលពីថ្ងៃអង្គារ ដែលជាកំណត់ត្រាថ្មីសម្រាប់ប្រទេសអង់គ្លេស៕
អត្ថបទ ៖ Monsoon