ឮថាក្រោយចាញ់ Watford កីឡាករ Man UTD មួយចំនួនយំក្នុងបន្ទប់ផ្លាស់ខោអាវ
បរាជ័យលើកទី៥ក្នុងចំណោមត្រឹមតែ៧ប្រកួតចុងក្រោយនៃក្របខណ្ឌ Premier League បានហួសពីការស៊ូទ្រាំរបស់កីឡាករ Manchester United ។
យោងតាមសារព័ត៌មាន Manchester Evening News កីឡាករ Manchester United មួយចំនួនបានស្រក់ទឹកភ្នែកបន្ទាប់ពីចាញ់ Watford ក្នុងលទ្ធផល ៤-១ នៃសប្ដាហ៍ទី១២។
ក្រោយចាញ់ Aston Villa បិសាចក្រហមត្រូវបានផ្តួលដោយ Leicester, Liverpool, Man City និង Watford ហើយឈ្នះតែ Tottenham មួយគត់ និងស្មើ Everton ១ទល់នឹង១។
បើតាមសារព័ត៌មាន MEN កីឡាករមួយចំនួនជឿជាក់ថា នេះជាការប្រកួតចុងក្រោយរបស់លោក Solskjaer ក្នុងនាមជាអ្នកចាត់ការ Manchester United។
ក្រោយចប់ការប្រកួតមានការឌឺដងយ៉ាងខ្លាំងចំពោះបុរសជនជាតិន័រវេស៍ ប៉ុន្តែ Bruno Fernandes បានចេញមុខការពារ និងថា កំហុសទាំងអស់នេះចេញពីកីឡាករជារួម។
បើតាមដំណឹងចុងក្រោយ គឺថ្នាក់ដឹកនាំ Man UTD បានបើកការប្រជុំបន្ទាន់មួយដើម្បីសម្រេចពីអនាគតរបស់លោក Solskjaer។ គេជឿថា បិសាចក្រហមបានទាក់ទងលោក Zinedine Zidane តែការផ្ដល់ជូនហាក់មិនសូវគាប់ប្រសើរដែលធ្វើឲ្យអតីតគ្រូបង្គោល Real Madrid ទទួលយកទេ៕