Rio Ferdinand ប្រាប់លោក Tuchel គួរតែផ្តល់ឪកាសឲ្យកីឡាករ២រូបនេះ
វីរបុរសរបស់ក្រុមបិសាចក្រហមលោក Rio Ferdinand ជឿជាក់ថា Reece James និង Christian Pulisic និងទទួលបានជោគជ័យបន្ថែមទៀតក្នុងក្រុមតោខៀវ។ កីឡាករទាំងពីរបានចូលរួមនិងចាប់ផ្តើមបង្កើតប្រព័ន្ធប្រយុទ្ធថ្មីអោយលោក Thomas Tuchel ចាប់តាំងពីជនជាតិអាឡឺម៉ង់រូបនេះបានមកជំនួសលោក Frank Lampard មកកាន់ទីលាន Stamford ក្នុងខែកុម្ភៈ។
កីឡាករ Pulisic ធ្លាប់បានលេងជាមួយលោក Tuchel នៅ Dortmund ពីមុនម្តងហើយ ប៉ុន្តែកីឡាកររូបនេះ បានជួបការលំបាកជាច្រើននាពេលកន្លងមក។ ប៉ុន្តែកីឡាករសញ្ជាតិអាមេរិចរូបនេះបានចាប់ផ្តើមបង្ហាញខ្លួនក្នុងការប្រកួតនៅ Premier League ៣ លើកចុងក្រោយហើយរូបគេរកបាន ២ គ្រាប់ក្នុងជ័យជម្នះ ៤-១ ទល់នឹង Crystal Palace កាលពីចុងសប្តាហ៍មុន។
ចំណែកឯ James វិញ ធ្លាប់ធ្វើជាកីឡាករបម្រុងនៅឯកីឡដ្ឋាន Selhurst Park របស់ Crystal ម្តងហើយ ប៉ុន្តែកីឡាកររូបនេះត្រូវបានផ្តល់ឪកាសជារើយៗពីគ្រូបង្វឹកថ្មី ពិសេសគឺការចាប់ផ្តើមលេងជាមួយនឹង Porto នៅក្នុងការប្រកួតជើងទី២ នៃក្របខ័ណ្ឌ Champions League អោយ Chelsea កាលពីរាត្រីថ្ងៃអង្គារ៍កន្លងទៅនេះ។ ជាមួយគ្នានេះ Ferdinand ដែលជាអ្នកវិភាគការប្រកួតមួយរូប រូបលោកតែងតែនិយាយថា លោក Tuchel គួរតែផ្តល់ពេលវេលាអោយកីឡាករទាំង២នាក់នេះ បង្ហាញខ្លួនឲ្យបានញឹកញាប់ជាងមុន ដើម្បីបង្កើនសម្ថភាពរបស់ពួកគេ៕