ពាក្យ “ Cambodia Kingdom of Wonder” និងត្រូវបង្ហាញលើឯកសណ្ឋានក្រុមបាល់ទាត់របស់ប្រទេសជប៉ុន
បើយោងតាមការចុះផ្សាយរបស់ CNC បានឲ្យដឹងថា ក្លឹបបាល់ទាត់ Shimizi S-Puls របស់ប្រទេសជប៉ុន បានចុះហត្ថលេខាជាមួយក្រុម Taica ដែលកំពុងធ្វើអាជីវកម្មនៅកម្ពុជា លើការដាក់ Logo “ Cambodia Kingdom of Wonder” នៅលើឯកសណ្ឋានរបស់ក្រុមបាល់ទាត់ពួកគេ ក្នុងន័យចូលរួមជួយផ្សព្វផ្សាយអំពីប្រទេសកម្ពុជា នេះបើយោងតាមលោក ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានអញ្ជើញចូលរួមធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខានៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ។
គួររំលឹកថា ប្រទេសជប៉ុនគឺជាប្រទេសមួយក្នុងចំណោមប្រទេសជាច្រើនទៀត ដែលបានជួយប្រទេសកម្ពុជា តាមរយៈជំនួយឥតសំណង ជួយសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានាក្នុងប្រទេសកម្ពុជា ជួយក្នុងវិស័យអប់រំ និង កីឡា។ល។ ហើយការសម្រាប់ក្រុមហ៊ុន Taica Corporation ដែលកំពុងតែធ្វើអាជីវកម្មនៅកម្ពុជា ក៏បានចូលរួមចំណែកផ្សព្វផ្សាយប្រទេសកម្ពុជានៅលើឯកសណ្ឋានក្រុមបាល់ទាត់ Shimizu S-Pulse ទៅកាន់ប្រទេសរបស់ពួកគេ ហើយក៏ជាការចូលរួមផ្សព្វផ្សាយវិស័យទេសចរណ័របស់ប្រទេសកម្ពុជាផងដែរ៕