សរុបម្ចាស់មេដាយមាសប្រដាល់គុនខ្មែរថ្នាក់ជាតិ
ការប្រកួតប្រដាល់គុនខ្មែរថ្នាក់ជាតិប្រចាំឆ្នាំ ២០២០ បានបិទបញ្ចប់ជាផ្លូវការហើយ បន្ទាប់ពីបានប្រកួតពិថ្ងៃទី ២៥ រហូតដល់ថ្ងៃទី ២៩ ខែ មករា ឆ្នាំ ២០២១ នេះនាកីឡដ្ឋានស្តាតចាស់ ។ សម្រាប់កីឡាករដែលទទួលបានមេដាយមាស តាមប្រភេទទម្ងន់ នីមួយៗ មានដូចខាងក្រោម ៖
- មេដាយមាស ប្រភេទទម្ងន់ ៤៥ កីឡាករ ភុន ពិសិដ្ឋ ( ឡុង ពិសិដ្ឋ )
- មេដាយមាស ប្រភេទទម្ងន់ ៤៨ កីឡាករ សៀវ សំណាង ( ធន់ វិស្នុ )
- មេដាយមាស ប្រភេទទម្ងន់ ៥១ កីឡាករ ខាំ ខ្លានាង
- មេដាយមាសប្រភេទទម្ងន់ ៥៤ កីឡាករ កាន់ ម៉េងហុង
- មេដាយមាសប្រភេទទម្ងន់ ៥៧ កីឡាករ ប៊ុន គន្ធា ( ប៊ុន សុធា )
- មេដាយមាសប្រភេទទម្ងន់ ៦០ កីឡាករ ឃុន បូរ៉ា ( ឃីម បូរ៉ា )
- មេដាយមាសប្រភេទទម្ងន់ ៦៣.៥ កីឡាករ ប៉ោ ភារិទ្ធ ( យ៉េន ឌីណា )
- មេដាយមាសប្រភេទទម្ងន់ ៦៧ កីឡាករ លន បញ្ញា
- មេដាយមាសប្រភេទទម្ងន់ ៧១ កីឡាករ ឡៅ ចន្ទ្រា