១៤ឆ្នាំហើយ Arsenal ទើបឈ្នះនៅ Old Trafford ក្នុងការប្រកួត PL
គ្រាប់បាល់១១ម៉ែត្ររបស់ Pierre-Emerick Aubameyang នៅវគ្គទីពីរបានផ្ដល់ជ័យជម្នះនៅ Premier League លើកដំបូងក្នុងទឹកដី Old Trafford លើ Manchester United ក្នុងរយៈពេល១៤ឆ្នាំចុងក្រោយ គិតចាប់ពីឆ្នាំ២០០៦។
ក្នុងការប្រកួតនៅថ្ងៃអាទិត្យ ទី០១ ខែវិច្ឆិកា Aubameyang ក៏រកបានគ្រាប់់បាល់សាជាថ្មីក្រោយខកខាននៅ៥ប្រកួតចុងក្រោយ។ ការទាត់ប៉េណាល់ទីនេះកើតឡើងនៅនាទី៦៩ ក្រោយ Paul Pogba បង្កកំហុសលើ Hector Bellerin។
Man UTD ព្យាយាមវាយបកច្រើនដែរ ហើយក្នុងនោះក៏មានឱកាសពី Donny van de Beek ទៀតផង តែបានត្រឹមកៀកៗទី។
ជ័យជម្នះនេះបានរុញក្រុមកាំភ្លើងធំ Arsenal ឡើងទៅកាន់ចំណាតថ្នាក់លេខ៨ មាន១២ពិន្ទុ ហើយ Man UTD នៅតែឈរលេខ១៥ មាន៧ពិន្ទុ។ ចំណែក Liverpool រក្សាបានចំណាត់ថ្នាក់កំពូលតារាងមាន១៦ពិន្ទុ ខណៈ Everton រអិលទៅលេខ៣មាន១៣ពិន្ទុដដែល ក្រោយចាញ់ Newcastle United ២ទល់នឹង១៕