អ្នកគាំទ្រ Man UTD ថា លេងដូច Pogba បើនៅ Everton គ្មានបានលេងទេ
អ្នកគាំទ្រមួយចំនួនរបស់ Manchester United បានរិះគន់ Paul Pogba ក្ដែងៗ ក្រោយខ្សែបម្រើរូបនេះបង្កកំហុសដែលឈានទៅចាញ់ Arsenal ០ទល់នឹង១ក្នុងការប្រកួតក្របខណ្ឌ Premier League នៅថ្ងៃអាទិត្យ ទី០១ ខែតុលា។
អ្នកប្រើប្រាស់បណ្ដាញសង្គមមួយរូបសរសេរថា “៖ពិតជាយ៉ាប់មែន បើនៅ Everton វិញប្រាកដជាគ្មានបានលេងទេ។”
ម្នាក់ទៀតសរសេរដែរថា “៖លេងអ៊ីចឹងៗសោះ កម្រិតពិភពលោកដែរ។” ខណៈអ្នកប្រើប្រាស់ម្នាក់ទៀតសរសេរថា “៖ Man UTD ល្មមដេញ Poga ចេញហើយ។”
Paul Pogba ត្រូវបានគេមើលឃើញថា ហាក់ធ្វេសប្រហែសនៅវគ្គទីពីរ ហើយភ្លាត់បង្កកំហុសលើ Hector Bellerin ក្នុងប្រអប់អ្នកចាំទីរហូតមានបាល់១១ម៉ែត្រ។
នេះជាបរាជ័យលើកទី៣ក្នុងការប្រកួត Premier League រដូវកាល២០២០/២០២១ បន្ទាប់ពីចាញ់ Crystal Palace និង Tottenham Hotspur។ នេះក៏ជាបរាជ័យលើកដំបូងក្រោមថ្វីជើង Arsenal ក្នុងការប្រកួតលីគកំពូលអង់គ្លេសលើដីខ្លួនឯងចាប់តាំងពីឆ្នាំ២០០៦៕.