កីឡាករ Chelsea ២០នាក់ហើយធ្វើបានហ៊ែតទ្រីកនៅ Premier League
Chelsea បានយកឈ្នះ Norwich City ដោយលទ្ធផល ៧ទល់នឹង០ ក្នុងការប្រកួតក្របខណ្ឌកំពូលអង់គ្លេស Premier League នៅថ្ងៃសៅរ៍ ទី២៣ ខែតុលា។
Mason Mount បានរកគ្រាប់បាល់បញ្ចូលទី៣គ្រាប់ម្នាក់ឯង។ ខ្សែបម្រើជម្រើសជាតិអង់គ្លេសបានក្លាយជាកីឡាករ Chelsea ទី២០ហើយដែលធ្វើបានហ៊ែតទ្រីកនៅ Premier League ខណៈ Arsenal មាន២១នាក់។
ទន្ទឹមនឹងនេះ គ្រាប់បាល់របស់ Chelsea ទាំងអស់ក៏សុទ្ធតែធ្វើបានដោយកីឡាករជនជាតិអង់គ្លេស (Mount, Hudson-Odoi, Reece James, Ben Chilwell)។ សូម្បីតែគ្រាប់ own goal របស់ Norwich ក៏ចេញពីខ្សែការពារ Max Aarons ដែលជាជនជាតិអង់គ្លេសដូចគ្នា។ នេះជាលើកដំបូងហើយដែលក្រុមតោខៀវមានកីឡាករអង់គ្លេស៤នាក់បំប៉ោងសំណាញ់ក្នុងថ្ងៃតែមួយ។
Chelsea បន្តឈរកំពូលតារាង មាន២២ពិន្ទុពីការប្រកួត៩លើក លើក្រុមលេខ២ Manchester City ២ពិន្ទុ៕