គ្រូបង្វឹក Koji Gyotoku ថា កម្ពុជាពិតជាសាកសមនឹងទទួលជ័យជម្នះលើក្រុមជម្រើសជាតិថៃ (មានវីដេអូ)
ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ១៩ឆ្នាំ បានយកឈ្នះ ក្រុមជម្រើសជាតិថៃ អាយុក្រោម១៩ឆ្នាំ ជាលើកទី២ ក្នុងឆ្នាំ២០១៩ ដោយលទ្ធផល ២ទល់១ វគ្គជម្រុះពានរង្វាន់ជើងឯកយុវជនអាស៊ីអាយុក្រោម ១៩ឆ្នាំ នៅពហុកីឡដ្ឋានជាតិ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានក្រោយចប់ការប្រកួត លោក Gyotoku Koji របស់កម្ពុជាបានលើកឡើងថា៖ “ការប្រកួតថ្ងៃនេះគឺជាការប្រកួតដ៏ស្វិតស្វាញ ហើយកីឡាកររបស់យើងលេងបានល្អគ្រប់ៗគ្នា។ យើងសាកសមនឹងទទួលបានលទ្ធផលនេះ ហើយយើងសូមអរគុណដល់អ្នកគាំទ្រកម្ពុជាទាំងអស់ដែលតែងតែគាំទ្រពួកយើង។”
ក្រោយពីទទួលបាន៣ពិន្ទុពីថៃកាលពីល្ងាចមិញ ក្រុម U-19 កម្ពុជា ឡើងមកឈរលេខ២ ក្នុងពូល G វិញ ដោយមាន ៦ពិន្ទុស្មើគ្នាជាមួយក្រុម U-19 ថៃ ខណៈក្រុម U-19 ម៉ាឡេស៊ី បានឡើងឈរកំពូលតារាង និងមាន ៩ពិន្ទុពេញ ក្រោយទទួលបានជ័យជម្នះ ៣ប្រកួតផ្ទួនៗ៕
ទស្សនាវីដេអូហាយឡាយ៖
Match hili AFC U-19 Championship 2020 Qualifiers, Group G
វីដេអូសង្ខេបការប្រកួត AFC U-19 Championship 2020 Qualifiers, ពូល Gកម្ពុជាអាយុក្រោម១៩ឆ្នាំ ២:១ ថៃអាយុក្រោម១៩ឆ្នាំថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩ | ពហុកីឡដ្ឋានជាតិ"ទាំងអស់គ្នាដេីម្បីកម្ពុជា"—————————————————————————————–Match hiliAFC U-19 Championship 2020 Qualifiers, Group GCambodia U19 2:1 Thailand U198/Nov/2019 | National Stadium"Together for Cambodia"#FootballFederationofCambodia #CNT#kouprey #koupreykampuchea#AFCU19Championship#2020Qualifiers#TogetherforCambodia#camfootball1933
Posted by សហព័ន្ធកីឡាបាល់ទាត់កម្ពុជា on Friday, November 8, 2019