ស្តេចស ជះលុយវាល់លានតាមយក Hazard ស្របពេល អ្នកមានបុណ្យ បោះលុយជាង៩០លានបានកីឡាករវ័យ២១ឆ្នាំម្នាក់
ប្រសិនបើកិច្ចព្រមព្រៀងនោះក្លាយជាការពិត Hazard នឹងត្រូវចូលរួមជាមួយ Real Madrid នៅរដូវក្តៅខាងមុខនេះ។ កិច្ចសន្យាដែល Real Madrid បានផុ្តល់អោយខ្សែប្រយុទ្ធជនជាតិ ប៊ែលហ្ស៊ិក មានទំហំធំសម្បើមបើគិតជាទឹកប្រាក់ក្នុងមួយរដូវកាលមានរហូតដល់ទៅ ១៣លានអឺរ៉ូ រួមជាមួយប្រាក់បន្ថែមលើកទឹកចិត្តដល់ទៅ ៣.៥លានអឺរ៉ូ ឯណោះ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
នៅក្នុងបទសម្ភាសន៍ថ្មីៗនេះតារាឆ្នើមរបស់ក្លឹបតោខៀវ រូបនេះបាននិយាយអំពីលទ្ធភាពនៃការចូលរួមជាមួយក្រុមយក្សនៅអេស្ប៉ាញ ដោយវាមើលទៅហាក់ដូចជាពាក្យចចាមអារ៉ាម ប៉ុន្តែកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។
គួរបញ្ចាក់ថា លុយបន្ថែមលើកទឹកចិត្តចំនួន ៣.៥លានអឺរ៉ូ និងផ្តល់អោយ Hazard បើសិនជារូបគេអាចឈ្នះពានរង្វាន់ La Liga, UEFA Champions League និង Ballon d’Or ៕
ទន្ទឹមគ្នានេះដែរក្លឹបអ្នកមានបុណ្យ Barcelona ក៏ទទួលបានជោគជ័យក្នុងការប្រជែងយកខ្សែបំរើ Frenkie De Jong វ័យ ២១ឆ្នាំ ពីក្លឹបយក្សពីរផ្សេងទៀតផងដែរ។
ក្លឹបយក្សទាំងពីរនោះរួមមាន ក្លឹបចាយលុយធំនៅបារាំង Paris S.G និងមេឃខៀវ Manchester City។ ដោយភ្នាក់ងាររបស់កីឡាករជនជាតិ ហុលឡង់ បានបញ្ចាក់យ៉ាងច្បាស់ថា យុវជនរបស់ Ajax Amsterdam បានបដិសេធសំណើររបស់ក្លឹប Man City និង Paris S.G ដើម្បីទៅចូលរួមជាមួយអ្នកមានបុណ្យ Barcelona នៅចុងខែមករានេះតែម្តង។
តាមរយៈការសំម្រេចចិត្តនេះ Frenkie De Jong និងទទួលបានកុងត្រាលេងនៅកីឡដ្ឋាន Camp Nou ចំនួន៥ឆ្នាំ ដែលមានតំលៃខ្លួនថ្លៃមិនធម្មតារហូតដល់ទៅ ៩០លានអឺរូឯណោះ៕