CR7 រកបានគ្រាប់ហ្វ្រីឃីកលើកដំបូងឲ្យ Juventus ពីការព្យាយាម៤៣ដង
ទីបំផុត Cristiano Ronaldo អាចទាត់ហ្វ្រីឃីកបញ្ចូលទីបានសម្រេចហើយសម្រាប់ Juventus ពីការទាត់៤៣ដង ហើយគេក៏ក្លាយជាកីឡាករក្រុមសេះបង្កង់ទីមួយអាចរកបាន២៥គ្រាប់ក្នុងមួយរដូវកាលនៅ Serie A ចាប់តាំងពីឆ្នាំ១៩៦១។
កីឡាករ Juventus ចុងក្រោយដែលបំប៉ោងសំណាញ់ទីបាន២៥គ្រាប់នៅ Serie A ក្នុងមួយរដូវកាល គឺលោក Omar Sivori នៅរដូវកាល១៩៦០-៦១។
កំណត់ត្រារបស់ CR7 កើតឡើងអំឡុងជ័យជម្នះ៤ទល់នឹង១លើ Torino នៅថ្ងៃសៅរ៍ ទី០៤ ខែកក្កដា។
អតីតសមាជិក Manchester United និង Real Madrid ក៏អាចទាត់ free-kick បញ្ចូលទីនៅកម្មវិធីធំៗផ្សេងទៀតដូចជា FIFA World Cup, UEFA Champions League, Premier League និង La liga។
បើគិតនៅកម្រិតក្លិប គេទាត់បាល់ប្រភេទនេះចូល៤៦គ្រាប់ ដោយបូកទាំងកាលលេងនៅ Real Madrid និង Manchester United។
ជ័យជម្នះរបស់ Juventus យប់មិញ មានន័យថា បានបង្កើនការនាំមុខលើ Lazio ដល់ទៅ៧ពិន្ទុពីការប្រកួត៣០លើក។ Lazio បានចាញ់ AC Milan ០ទល់នឹង៣លើដីខ្លួនឯង៕