ផ្លូវការ! ពានរង្វាន់ UEFA Champions League ត្រឡប់មកវិញហើយនៅខែសីហាខាងមុខនេះ
កាលពីម្សិលមិញ ស្ថាប័នបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) បានចេញសេចក្តីថ្លែងការណ៍ថា ពានរង្វាន់ UEFA champions League ត្រឡប់មកវិញនៅថ្ងៃទី៧ ខែសីហាខាងមុខនេះ។
រូបមន្តនៃការប្រកួតគឺ សម្រាប់ការប្រកួតវគ្គ១៦ក្រុមចុងក្រោយគឺនឹងត្រូវប្រកួតបញ្ចប់ជើងទី២នៅទឹកដីម្ចាស់ផ្ទះដែលមិនទាន់ប្រកួត។ ខណៈការប្រកួតវគ្គ៨ក្រុមនិងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រវិញនឹងធ្វើឡើងត្រឹមតែ១ជើងតែប៉ុណ្ណោះ ហើយការប្រកួតវគ្គផ្តាច់ព្រ័ត្រវិញត្រូវធ្វើឡើងនៅថ្ងៃទី២៣ ខែសីហា។
គួរឱ្យដឹងថា ការត្រឡប់មកវិញនៃការប្រកួតពានរង្វាន់ UEFA champions League នេះគឺចាប់ពីវគ្គ៨ក្រុមចុងក្រោយទៅនឹងធ្វើឡើងនៅទឹកដីកណ្តាលគឺទីក្រុង Lisbon ប្រទេសព័រទុយហ្គាល់។