ក្រោយឈ្នះខ្សែក្រវាត់មាស ឡៅ ចិត្រា បន្តមានឈ្មោះប្រកួតសប្តាហ៍នេះ
ក្រោយឈ្នះខ្សែក្រវាត់មាសដោយបានផ្តួលកីឡាករ លន បញ្ញា ក្នុងទឹក២ នៅ PNN អ្នកប្រដាល់វ័យក្មេង ឡៅ ចិត្រា បន្តមានឈ្មោះ ប្រកួតក្នុងសប្តាហ៍នេះបន្តទៀតនៅស្ថានីយ៍ទូរទស្សន៍ CNC កម្មវិធីគោជល់ ថ្ងៃសៅរ៍ ទី ១៩ តុលា នេះ ។
ដៃគូរបស់ប្អូនប្រុស ឡៅ ចន្ទ្រា បើមិនប្រែប្រួលនោះទេគឺកីឡាករថៃ វិថៈយ៉ាយុទ្ធ ដែលជាកីឡាករល្អមួយរូបធ្លាប់ទទួលបានលេខ៣នៅកម្មវិធី ISI និងមួយរយៈចុងក្រោយនេះគេតែងតែទទួលបានជ័យជម្នះលើកីឡាករគុនខ្មែរ ៕