ក្រុមគោព្រៃកម្ពុជា ស្ថិតនៅពូល A ក្នុងព្រឹត្តិការណ៍ SEA Games 2019
ការប្រកួតកីឡាបាល់ទាត់នៅស៊ីហ្គេម២០១៩ នាប្រទេសហ្វីលីពីនបានចាប់ពូលរួចរាល់ហើយ ដោយក្នុងនោះក្រុមគោព្រៃកម្ពុជាស្ថិតនៅក្នុងពូល A ដោយការប្រកួតនឹងធ្វើឡើងចាប់ពីថ្ងៃទី២៦ខែវិច្ឆិការហូតដល់ថ្ងៃទី១០ខែធ្នូឆ្នាំ២០១៩ខាងមុខនេះ។
កម្ពុជានៅពូលA ជាមួយក្រុមហ្វីលីពីន មីយ៉ាន់ម៉ា ម៉ាឡេស៊ី និងទីម័រខាងកើត។ ស្របពេលពូល B វិញ គឺថៃ វៀតណាម ឡាវ ឥណ្ឌូណេស៊ី សិង្ហបុរីនិងប្រ៊ុយណេ។ ចំណែកពូល B មាន ថៃ, ឥណ្ឌូណេស៊ី, វៀតណាម, ឡាវ, សិង្ហបុរី និង ប្រ៊ុយណេ។
គួរបញ្ជាក់ថា វិញ្ញាសាកីឡាបាល់ទាត់បុរសនៅក្នុងក្នុងព្រឹត្តិការណ៍ SEA Games តម្រូវឲ្យប្រើប្រាស់កីឡាករដែលមានអាយុក្រោម២២ឆ្នាំ (U-22) និងអនុញ្ញាតឲ្យមានកីឡាករលើសអាយុចំនួន២នាក់ចូលរួមផងដែរ៕