ថៃគ្រងជើងឯកហ្វូតសាលអាស៊ីអាគ្នេយ៍លើកទី១៦
ក្រុមបាល់ទាត់ក្នុងសាលជម្រើសជាតិថៃ ក្រសោបបានតំណែងជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២២ ឬ AFF Futsal Championship 2022 ក្រោយឈ្នះឥណ្ឌូនេស៊ី ដោយបាល់កាត់សេចក្ដី នៃវគ្គផ្ដាច់ព្រ័ត្រ នៅថ្ងៃអាទិត្យ ទី១០ ខែមេសា នេះ។
មុនឡើងមកកាន់វគ្គចុងក្រោយ ថៃបានទម្លាក់វៀតណាម និងឥណ្ឌូនេស៊ី ឈ្នះមីយ៉ាន់ម៉ា។ ក្នុងការប្រកួតដណ្ដើមលេខ៣ វៀតណាមបានយកឈ្នះមីយ៉ាន់ម៉ា។
នេះជាការលើកពានជាលើកទី១៦ហើយសម្រាប់ថៃដែលត្រូវបានគេចាត់ទុកជាអធិរាជហ្វូតសាលប្រចាំតំបន់អាស៊ីអាគ្នេយ៍។
ដូច្នេះ ថៃ, ឥណ្ឌូនេស៊ី និងវៀតណាម ទទួលបានកៅអីទៅប្រកួត AFC Futsal Championship 2022៕